ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កម្ពុជា​ណាខ្លះ​ចូលរួម​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​បញ្ជូន​បវរកញ្ញា​របស់​ខ្លួន​ចេញ​ទៅ​ចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់ ។ បវរកញ្ញា​ទាំង​អស់នោះ​បាន​បង្ហាញ​នូវ​ភាព​ជឿជាក់ និង​មោទនភាព​ជាតិខ្មែរ​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់ តាម​រយៈ​ការ​ចូលរួម​របស់​ពួក​នាង ។ បវរកញ្ញា​កម្ពុជា​ដែល​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​បវរកញ្ញា​ពិភពលោក​កន្លង​មក​៖ ១.​កញ្ញា​យស ប៉ូ​លី​ណា…

រាជធានី​ភ្នំពេញ​៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កម្ពុជា​បាន​បញ្ជូន​បវរកញ្ញា​របស់​ខ្លួន​ចេញ​ទៅ​ចូលរួម​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់ ។ បវរកញ្ញា​ទាំង​អស់នោះ​បាន​បង្ហាញ​នូវ​ភាព​ជឿជាក់ និង​មោទនភាព​ជាតិខ្មែរ​ទៅ​កាន់​ពិភពលោក​ឲ្យ​បាន​ស្គាល់​ប្រទេស​កម្ពុជា​កាន់តែ​ច្បាស់ តាម​រយៈ​ការ​ចូលរួម​របស់​ពួក​នាង ។

បវរកញ្ញា​កម្ពុជា​ដែល​ធ្លាប់​ចូលរួម​ប្រកួតប្រជែង​បវរកញ្ញា​ពិភពលោក​កន្លង​មក​៖ ១.​កញ្ញា​យស ប៉ូ​លី​ណា បវរកញ្ញា Miss Global Cambodia ក្នុង​ឆ្នាំ​២០១៧ ។ ២.​កញ្ញា​ប៊ី សុធា​រី បវរកញ្ញា​Miss Universe Cambodia ឆ្នាំ ២០១៧ ។ ៣.​កញ្ញា​រឿ​ន ណាត បវរកញ្ញា Miss Universe Cambodia ឆ្នាំ ២០១៨ ។ ៤.​កញ្ញា​ឌី លី​កា បវរកញ្ញា Miss Grand Cambodia ឆ្នាំ​២០១៨ ។ ៥.​កញ្ញា​កែវ សេង​លី​ហួរ បវរកញ្ញា Miss Earth ឆ្នាំ​២០១៨ ។ ៦. កញ្ញា​ហង្ស សូ​រិ​យ៉ា​ន់ បវរកញ្ញា Miss Global Cambodia ឆ្នាំ​២០១៩ ។

បើ​ទោះបីជា​ស្រី​ស្អាត​ទាំងនោះ​មិន​បាន​ឈ្នះ​ពានរង្វាន់​ណាមួយ​ពី​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ ប៉ុន្តែ​នៅ​ពេល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​នោះ ពួក​នាង​បាន​ទទួល​ការងារ​លើ​ផ្នែក​សិល្បៈ និង​ភាព​ល្បីឈ្មោះ​។ ជាក់ស្តែង​ក្រោយ​ពី​ចប់​បេសកកម្ម​ជា​តំណាង​បវរកញ្ញា​ផែនដី​កម្ពុជា​ឆ្នាំ ២០១៨ នៃ​ការ​ប្រកួត​បវរកញ្ញា​ផែនដី​ពិភពលោក​ឆ្នាំ​២០១៨ មក​នោះ កញ្ញា កែវ សេង​លី​ហួរ ដែល​ទើបតែ​វ័យ​១៩​ឆ្នាំ​រាង​ខ្ពស់​ស្រឡះ​១,៧៥​ម៉ែត្រ​ជា​កូនចៅ​អ្នក​ភ្នំពេញ​នោះ សព្វថ្ងៃ​មានការ​ងារ​មិនសូវ​ដាច់​នៅ​ក្នុង​វិស័យ​បង្ហាញ​ម៉ូ​ដ ការ​ថត​ស្ប៉ត​នានា ឬ​កុន​អប់រំ​ខ្លី​ៗ និង​ថត​ដាក់​ទស្សនាវដ្តី ផ្សេង​ៗ ។

ក្រៅពី​នេះ​កែវ សេង​លី​ហួរ នៅ​តែ​មាន​ភារកិច្ច​បំពេញការងារ​បវរកញ្ញា​ផែនដី​ឆ្នាំ ២០១៨ ដូច​មុន​គឺ​ចូលរួម​សកម្មភាព​សង្គម​សប្បុរសធម៌ ឬ​បរិស្ថាន​ជាដើម ។

ចំណែក​កញ្ញា​រឿ​ន ណាត ក៏​កំពុង​តែ​ត្រូវប៉ាន់​នឹង​អាជីព​ថ្មី​ជា​តារា​សម្តែង​ភាពយន្ត​យ៉ាង​រដឹក​ជាប់​គ្នា​ផង​ដែរ។ ថ្មី​ៗ​នេះ​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​នៅ​ក្នុង​វី​ដេ​អូ​អប់រំ​ខ្លី​មួយ​ដែល​កំពុង​តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លើស​ពី​នេះ​កំពុង​ត្រៀមខ្លួន​ថត​ខ្សែភាពយន្ត ថ្មី​ៗ​បន្ថែម​ទៀត​ផង​ដែរ។

កញ្ញា​រឿ​ន ណាត បច្ចុប្បន្ន​វ័យ​២៣​ឆ្នាំ​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម បាន​គ្រង​ឈុត​តំណាង​ជាតិ​ឈ្មោះ​«​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយ​» ជាមួយនឹង​គ្រឿងអលង្ការ ផ្សេង​ៗ​ដើរ​បង្ហាញ​លើ​ឆាក​អន្ដរជាតិ​នៃ​កម្មវិធី​ប្រកួត Miss Universe 2018 កន្លង​មក​នៅ​ប្រទេស​ថៃ​ដោយ​មាន​ចំនួន​៩៥​ប្រទេស​ចូលរួម​។

Miss Global កម្ពុជា​ឆ្នាំ​២០១៧ កញ្ញា យស ប៉ូ​លី​ណា បន្ទាប់​ពី​បញ្ចប់​បេស​កម្ម​នៃ​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​ភ្លាម នាង​ក៏​បាន​ចូលរួម​ថត​រឿង​ខ្លី​មួយ ដែល​និយាយ​ពី​ជីវិត​របស់​ក្មេង​ស្រី​ម្នាក់​បាត់បង់​ភាព​កក់ក្តៅ​ក្នុង​គ្រួសារ ហើយ​នាង​បាន​បង្ក​បញ្ហា​រហូត​ត្រូវ​រដ្ឋបាល​សហរដ្ឋអាមេរិក​បណ្តេញចេញ ឱ្យ​ត្រលប់​មក​កម្ពុជា​វិញ ។ យ៉ាងណា​ក៏​ដោយ​បវរ​កញ្ញាឯក​កម្ពុជា កូនកាត់​អា​មេ​រិ​ក​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អា​មេ​រិ​ក​វិញ​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ ខណៈ​ពេល​ដែល​នាង​បញ្ជាក់​ដែរ​ថា​នឹង​វិល​មក​កាន់​ទឹកដី​នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះតែ​នាង​មាន​កិច្ច​ការងារ​មួយ​ចំនួន​ដែល​ត្រូវ​បំពេញ ។

កញ្ញា​ប៊ី សុធា​រី គឺជា​បេ​ក្ខ​នារី​ខ្មែរ​ទី​១​ក្នុង​នាម​ជា​អ្នកតំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផ្នែក​ប្រកួត​សម្រស់​លំដាប់​ពិភពលោក ដោយ​នាង​ជាប់​ជា​បេ​ក្ខ​នារី​មាន​សិទ្ធិ​ប្រកួត​ក្នុង​កម្មវិធី Miss Universe 2017 ខណៈ​កម្ពុជា​មិន​បាន​ចូលរួម​រយៈពេល​៦៥​ឆ្នាំ​មក​ហើយ ។

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​នោះ​រួច​មក កញ្ញា​ប៊ី សុធា​រី ក៏​មាន​ទីផ្សារ​ល្អ​មិនសូវ​ចាញ់​កញ្ញា​រឿ​ន ណាត កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​២០១៨​ប៉ុន្មាន​នោះ​ទេ ។ បច្ចុប្បន្ន​នេះ​កញ្ញា​ប៊ី សុធា​រី មមាញឹក​ខ្លាំង​នឹង​ការងារ​របស់​ខ្លួន ដោយ​នាង​បាន​ក្លាយជា​គ្រូបង្វឹក​ផ្នែក​ម៉ូ​ដែល​ប្រចាំ Arise Agency ហើយ​នាង​ក៏​រវល់​ខ្លាំង​នឹង​ការ​ថត​ផ្នែក​សម្អាងការ​ដែរ ។ មិនតែប៉ុណ្ណោះ​សុធា​រី ក៏​កំពុង​តែ​អភិវឌ្ឍ​ខ្លួន​លើ​អាជីព​ជា​ពិធី​ការិនី​របស់​ទូរទស្សន៍​ទៀត​ផង ។

កញ្ញា​ឌី លី​កា ធ្លាប់​បាន​ទទួល​ពានរង្វាន់​មួយ​នៅ​ក្នុង​កម្មវិធី​Miss Grand International ឆ្នាំ​២០១៨ ដែល​មានឈ្មោះ​ថា Grand Pageant’s Choice Award (Unofficial Award) ដែល​ជា​ពាន​ឈ្នះ​ពី​ការ​បោះ​ឆ្នោត​ពី​មហាជន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តារ​ក្រាម ។ យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​ការ​ប្រកួតប្រជែង​ចប់ គេ​នៅ​មិន​ទាន់​ឃើញ​មាន​សកម្មភាព​ក្នុង​សង្គម​សិល្បៈ​របស់​នាង​ណាមួយ​គួ​ឲ្យ​កត់សម្គាល់​ឡើយ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​គឺជា​អ្នក​បង្ហាញ​ម៉ូ​ឌ​ប្រចាំ​ក្រុមហ៊ុន BKA Entertainment​។

កញ្ញា​ហង្ស សូ​រី​យ៉ា​ន់ អតីត​បេក្ខភាព Cambodia’s Next Top Model ចំណាត់ថ្នាក់​លេខ​៤ និង​ជាតា​រា​ម៉ូ​ដែល​កំពុង​ល្បីល្បាញ ត្រូវ​បាន​ជ្រើសរើស​ជា​តំណាង​បរ​កញ្ញា Miss Global Cambodia ដែល​នឹង​ចូលរួម​កម្មវិធី​ប្រកួត​សម្រស់​នេះ​នៅ​ប្រទេស​ហ្វី​លី​ពី​ន នា​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ។ កញ្ញា​ហង្ស សូ​រី​យ៉ា​ន់ បាន​ចេញដំណើរ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រកួត​ពានរង្វាន់ Miss Global ២០១៨ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ហ៊្វី​លី​ពី​ន កាលពី​ថ្ងៃ​ទី ៣១ ខែ មក​រា ឆ្នាំ ២០១៩​ដែល​មានការ​ចូលរួម​ច្រើន​ជាង​៦០​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ