ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អាវកាក់​លឿង​បារាំង​បន្ត​បាតុកម្ម​ហិ.ង្សា​​ទៀត

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ សម្រាប់​ថ្ងៃ​ទី​១៣​នៃ​សកម្មភាព​របស់​ពួក​អាវកាក់​លឿង​បារាំង ទោះ​ក្រសួង​មហា​ផៃ្ទ​ថា​មាន​មនុស្ស​ចូលរួម​តិច​ជាង​មុន​ក្ដី ក៏​មានការ​ប៉ះទង្គិច​គ្នា​ពិសេស​នៅ​ក្រុងប៉ារីស ដោយ​បាតុករ​ម្នាក់​រង​របួស​ដាច់​ដៃ​។ ថ្ងៃ​ទី​១៣​នៃ​ចលនា​ជាតិ​របស់​ពួក​អាវកាក់​លឿង តាម​ក្រសួងមហាផ្ទៃ​ថា​មាន​មនុស្ស​ចូលរួម ប្រមាណ​ជា​ជិត​៥១.៤០០​នាក់​នា​ថ្ងៃ​ទី​៩​កុម្ភៈ តាម​កន្លែង​នានា​នៃ​ប្រទេស​។…

ប្រទេស​បារាំង ៖ សម្រាប់​ថ្ងៃ​ទី​១៣​នៃ​សកម្មភាព​របស់​ពួក​អាវកាក់​លឿង​បារាំង ទោះ​ក្រសួង​មហា​ផៃ្ទ​ថា​មាន​មនុស្ស​ចូលរួម​តិច​ជាង​មុន​ក្ដី ក៏​មានការ​ប៉ះទង្គិច​គ្នា​ពិសេស​នៅ​ក្រុងប៉ារីស ដោយ​បាតុករ​ម្នាក់​រង​របួស​ដាច់​ដៃ​។

ថ្ងៃ​ទី​១៣​នៃ​ចលនា​ជាតិ​របស់​ពួក​អាវកាក់​លឿង តាម​ក្រសួងមហាផ្ទៃ​ថា​មាន​មនុស្ស​ចូលរួម ប្រមាណ​ជា​ជិត​៥១.៤០០​នាក់​នា​ថ្ងៃ​ទី​៩​កុម្ភៈ តាម​កន្លែង​នានា​នៃ​ប្រទេស​។ ក្នុង​បាតុកម្ម​ទាំងនោះ​មាន​ផ្ទុះ​អំពើ​ហិង្សា​ពិសេស​នៅ​ក្រុងប៉ារីស​។ ក្នុង​រដ្ឋធានី​បារាំង​ឧប្បត្តិហេតុ​នានា កើត​មាន​ពេល​ក្បួន​បាតុកម្ម ហែ​មក​ដល់​មុខ​សភាជាតិ ដែល​នៅ​ទីនោះ​បាតុករ​ម្នាក់​របួស​ដាច់​ដៃ​។

ចំណែក​នៅ​ទីក្រុង​លី​យ៉ុ​ង​នា​ថ្ងៃ​ទី​៩​កុម្ភៈ បាតុកម្ម​របស់​ពួក​អាវកាក់​លឿង មាន​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​រវាង​មនុស្ស​២​ក្រុម ដែល​ពាក់អាវ​កាក់​លឿង​ដូច​គ្នា​។ ក្រោយ​ការ​ដើរ​ហែ​ក្បួន​បាន​៣៩​នាទី​របស់​ពួក​អាវកាក់​លឿង មនុស្ស​ប្រមាណ​ជា​៤០​នាក់​ពាក់អាវ​កាក់​លឿង​ដែរ បាន​ប្រវាយប្រតប់​គ្នា​នៅ​ទីលាន​LAFAYETTE​។

ពួក​អាវកាក់​លឿង​ទាំង​២​ក្រុម​នោះ ក្រុម​មួយ​ជា​ក្រុម​ស្ដាំ​និយម​ជ្រុល ហើយ​ក្រុម​មួយទៀត​ជា​ក្រុមប្រឆាំង​ហ្វា​ស៊ី​ស្ត​។ សាលាក្រុង​លី​យ៉ុ​ង​អំពាវនាវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ចំពោះ​ពួក​ដែល​បន្លំ​ខ្លួន​ក្នុង​ចំណោម​ពួ​​ក​បាតុករ​។ ការ​ប៉ះទង្គិច​គ្នា​មាន​រយៈពេល​១០​នាទី ហើយ​បញ្ចប់​ពេល​មាន​អន្តរាគមន៍​របស់​កងកម្លាំង​សន្តិ​សុខ ដែល​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​របួស​ច្រើន​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ