ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​នឹង​ជួប​លោក​គី​ម​នៅ​ក្រុង​ហាណូយ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លាតត្រដាង​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ​ថា គឺ​ក្រុង​ហាណូយ​រដ្ឋធានី​វៀតណាម ដែល​នឹង​ជា​កន្លែង​នៃ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​រូប​លោក និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ គេ​ដឹង​រួច​ហើយពី​ឈ្មោះ​ប្រទេស​ដែល​ត្រូវ រៀបចំ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​នោះ…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លាតត្រដាង​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ​ថា គឺ​ក្រុង​ហាណូយ​រដ្ឋធានី​វៀតណាម ដែល​នឹង​ជា​កន្លែង​នៃ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២ រវាង​រូប​លោក និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។ គេ​ដឹង​រួច​ហើយពី​ឈ្មោះ​ប្រទេស​ដែល​ត្រូវ រៀបចំ​ការ​ជួប​គ្នា​កំពូល​លើក​ទី​២​នោះ តែ​មុន​នេះ​ពុំ​ទាន់​ដឹង​ពី​ទីកន្លែង​ពិតប្រាកដ​។

ក្នុង​សារ​តាម​TWITTER លោក​ត្រាំ​សរសេរ​ថា បណ្ដា​ដំណាង​របស់ខ្ញុំ ទើបនឹង​ចាក​ចេញពី​កូរ៉េ​ខាងជើង ក្រោយ​កិច្ចប្រជុំ​សំខាន់​មួយ ដែល​មាន​លក្ខណៈ​ស្ថាបនា​បំផុត​។ ការ​ជួប​គ្នា​កំពូល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ហាណូយ​ប្រទេស​វៀតណាម ពី​ថ្ងៃ​ទី​២៧​ទៅ​២៨​កុម្ភៈ​។ លោក​អះអាង​ថា លោក​ប្រញាប់​ជួប​ជាមួយ​លោក​គី​ម ហើយ​ធ្វើ​ឲ្យ​បុព្វហេតុ​សន្តិភាព​មានការ​ជឿនលឿន​ទៅ​មុខ​។

យោង​តាម​ក្រសួងការបរទេស​អា​មេ​រិ​កថា បេសកជន​អា​មេ​រិ​ក និង​សម​ភាគី​កូរ៉េ​ខាងជើង ក្នុង​កិច្ចប្រជុំ​នៅ​ក្រុង​ព្យុ​ង​យ៉ាង បាន​លើក​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង ពី​ការ​កែ​លម្អ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងជើង​និង​សហរដ្ឋអាមេរិក ព្រមទាំង​ពី​ការ​បង្កើត​សន្តិភាព ដ៏​ស្ថិតស្ថេរ​មួយ​នៅ​ឧបទ្វីប​កូរ៉េ​។ ភាគី​ទាំង​២​បាន​ព្រម​ព្រៀង​ជួប​គ្នា ជា​ថ្មី​មុន​ថ្ងៃ​ទី​២៧​កុម្ភៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ