ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​បក្ស​ប្រឆាំង​ថា ការ​ដក​តំណែង​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ជា​ល្ខោន​នយោបាយ​បក្ស​កាន់​អំណាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​ដក​តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តន​គិរី គឺជា​ល្ខោន​នយោបាយ​របស់​គណបក្សកាន់អំណាច​តែ​ប៉ុណ្ណោះ ។ នេះ​បើ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។ លោ​កអេង ឆៃ​អ៊ា​ង បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ អតីត​គណបក្សប្រឆាំង​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​ដក​តំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តន​គិរី គឺជា​ល្ខោន​នយោបាយ​របស់​គណបក្សកាន់អំណាច​តែ​ប៉ុណ្ណោះ ។ នេះ​បើ​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

លោ​កអេង ឆៃ​អ៊ា​ង បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ​យ៉ាង​ដូច្នេះ​ថា «​បើ​គ្រាន់តែ​ដក​តំណែង និង​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​រដ្ឋ ហើយ​មិន​មាន​ចាត់វិធានការ​ណ៍​ស៊ើបអង្កេត​ប្រភព​នៃ​ទ្រព្យសម្បត្តិ​លោក គឹ​ម រស្មី ទេ​នោះ​គ្រាន់តែ​ជា​ឆាកល្ខោន​នយោបាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តែ​ប៉ុណ្ណោះ​» ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អតីត​អនុប្រធាន​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លុបឈ្មោះ​លោក គឹ​ម រស្មី ចេញពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ កាលពី​ថ្មី​ៗ​កន្លង​មកនេះ ។ ការ​ឈាន​ដល់​ស្នើ​សុំ​ដក​ឈ្មោះ​ចេញពី​ក្រម​ខណ្ឌ​នេះ​បន្ទាប់​ពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​ទៅ​លោក គឹ​ម រស្មី នៅ​ក្នុង​ពិធី​ខួបកំណើត​បាន​ប្រកាស​នៅ​លើ​វេទិការ​ចែក​ប្រាក់​ដល់​កូន​ៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់​ៗ​ទទួល​បាន​១០​ម៉ឺន​ដុល្លារ​សរុប​៥០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ