សម្តេច​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ពី​សង្គ្រាម​ដែល​តែងតែ​កើតឡើង​នៅ​កន្លង​មក

Sponsored

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា សង្គ្រាម​ដែល​បាន​កើតឡើង​ពេល​កន្លង​មកនេះ​ភាគច្រើន​ចេញពី​ការ​អុចអាល​ញុះញង់ លាប​ពណ៌ …​និង​ជ្រៀល​ជ្រែក​ពី​បរទេស ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ​នេះ ដោយ​បង្ហោះ​អប​នឹង​រូបភាព​សង្គ្រាម​កន្លង​មក​ជា​ច្រើន​សន្លឹក​យ៉ាង​ដូច្នេះ​ថា រូបថត​ជ្រុង​មួយ​នៃ​ជីវិត​យុវជន​យុវនារី​ខ្មែរ​ក្នុង​សម័យ​សង្គ្រាម​រត់លូន ។ សម្តេច​បញ្ជាក់​ថា «​សង្គ្រាម​ដែល​បាន​កើតឡើង​កន្លង​មក គឺ​បណ្តាល​មក​ពី​ការ​អុជអាល ញុះញុង អូស​ទាញ លាប​ពណ៌ និង​ជ្រៀតជ្រែក​ពី​បរទេស និង​ពី​ក្រុម​អគតិ​មួយ​ចំនួន​ដែល​បាន​រុញ​ប្រទេស​ជាតិ​អោយ​ធ្លាក់​ក្នុង​វិបត្តិ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ។

ជីវិត​យុវវ័យ​ខ្ញុំ​ផ្ទាល់ គឺ​គ្មាន​ស្គាល់​អ្វី​ដែល​ហៅ​ថា សេចក្តីសុខ និង​សប្បាយ ។ សូ​ម្បី​តែ​ការ​សិក្សា​ក៏​មិន​បាន​ពេញលេញ​ដែរ ។ សម្តេច​ក៏​បាន​បញ្ជាក់​ឲ្យ​ទៀត​ថា «​ខ្ញុំ​បាន​ចូល​ធ្វើ​ទាហាន​តាំងពី​អាយុ​១៨​ឆ្នាំ ដើម្បី​វាយ​ពួក​ប៉ុ​ល​ពត​ត្រូវ​របួស​ពេញ​ខ្លួន និង​ពិការ​ភ្នែក​ម្ខាង​មក​ទល់​សព្វថ្ងៃ​ទៀត​ផង ។

យើង​ឆ្អែត​ហើយ​សង្គ្រាម និង​ការ​និរាស​ព្រាត់ប្រាស់ ។ ពេល​នេះ​យើង​ជ្រើសរើស «​សន្តិភាព​» ជា​ធំ​លើស​អ្វី​ៗ​ទាំងអស់​ព្រោះ គឺជា​ដង្ហើម​នៃ​ជីវិត​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា​រក្សា​សន្តិភាព និង​អភិវឌ្ឍន៍​ប្រទេស ។ សម្តេច​ថា «​យើង​នាំ​គ្នា​ថែរក្សា និង​ការពារ​សន្តិភាព​អោយ​បាន​រឹង​មាំ​ល្អ ដើម្បី​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន ហើយ​អនាគត​កូនក្មួយ​យុវជន យុវនារី​ក៏​កាន់តែ​មានឱកាស​ល្អ​ៗ​ឆ្ពោះទៅ​រក​ជីវិត​រុងរឿង​ក្នុង​សម័យ​សន្តិភាព​» ។

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​យុវជន​ជួប​តែ​សេចក្តីសុខ និង​បាន​សប្បាយ​រីករាយ​ចុង​ស​ប្តា​ហ៍ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ