តើ​ឱ្យ​ម្តាយ និង​ក្មេង​កំព្រា​ទាំង​២​នាក់​ពឹង​លើ​អ្វី​ទៀត បើ​កូនស្រី​ជា​បង្គោល​ទៅ​បាត់​ហើយ?


ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​មនុស្ស​ចំនួន​៤​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់ បន្ទាប់​ពី​ត្រូវ​រថយន្ត​ដឹក​ថ្ម​បុក​រះ​រថយន្ត​ចំនួន​២​គ្រឿង​និង​ម៉ូតូ​ចំនួន​៣​គ្រឿង បង្ក​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​២៥​នាទី ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​៤ កែង​រ៉ា ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០៣ ក្រុងព្រះសីហនុ​។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ យោង​តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ អ៊ី សុខា ស្នងការ​រងរ​ទទួល​ផែន​សណ្តាប់ធ្នាប់​បានឱ្យ​ដឹង​ថា នៅ​ម៉ោង​៣​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៩ កុម្ភៈ មាន​គ្រោះថ្នាក់​ចរា​ចរណ៍​ធ្ងន់ធ្ងរ​មួយ​កើតឡើង​នៅ​ផ្លូវជាតិ​លេខ​៤ កែង​រ៉ា សង្កាត់​លេខ​៣ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។ គ្រោះថ្នាក់​នេះ​បង្ក​ដោយ​រថយន្ត​បែន​ដឹក​ថ្ម​ចុះ​ចំណោទ​យាយ​ម៉ៅ​ឃ្លាំង​លើ​ចូល​មក​ក្រុងព្រះសីហនុ​បាន​ដាច់​ហ្វ្រាំង​ជ្រុល​ចូល​ទៅ​បុក​រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​៣​គ្រឿង និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាយ​ផ្លូវ បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ស្រី​ម្នាក់ របួស​មនុស្ស​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ (​អ្នក​បើករថយន្ត​បង្ក​គ្រោះថ្នាក់​រង​របួសធ្ងន់​) ។

លោកស្នងការ​រងរ​ទទួល​ផែន​សណ្តាប់ធ្នាប់​បានឱ្យ​ដឹង​ថា ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​ខាងលើ​នេះ ឈ្មោះ ម៉​ម ស្រី​ណូ អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ និង​ជា​បង្គោល​ក្នុង​គ្រួសារ​ដែល​ទទួល​ចិញ្ចឹម​ម្តាយ​មេម៉ាយ និង​ចិញ្ចឹម​ក្មេង​កំព្រា​២​នាក់​ទៀត (​ម្នាក់​ពិការ​) នៅ​ក្នុង​បន្ទុក​។ គ្រួសារ​ស្ត្រី​រង​គ្រោះ​រស់នៅ​ផ្ទះ​ជួល​ជិត​កន្លែង​កើតហេតុ និង​ថា​ការ​បាត់បង់​ស្ត្រី​រង​គ្រោះ​ម្នាក់​នេះ​បាន​ធ្វើ​អោយ​ក្រុម​គ្រួសារ​ក្នុង​បន្ទុក​ជួប​បញ្ហា​ផ្នែក​ជីវភាព​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​កំពុង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​ចាត់ចែង​ស្ទូច​យក​រថយន្ត​ចេញពី​កន្លែង​កើតហេតុ ដើម្បី​សំរួល​ចរាចរណ៍​តាម​នីតិវិធី ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ