ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយប៉ប្រិចភ្នែកខូចខាត​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​​នៅ​ស្រុក​មេមត់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ក្នុង​រដូវប្រាំង ដោយ​បាន​លេប​ត្របាក់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់…

ខេត្ត​ត្បូងឃ្មុំ ៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ក្នុង​រដូវប្រាំង ដោយ​បាន​លេប​ត្របាក់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ កុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ បើ​គិត​ទំហំ​នៃ​ខូចខាត​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ។ មានការ​លេចឮ​ថា​គ្រោះ​មហន្តរាយ​នេះ​បង្ក​ដោយ​ភ្លើង​ដុត​សំរាម​ទៅ​វិញ​។

បើ​តាម​អ្នកស្រី តឹះ ខុន​ណា អាយុ​៥៦​ឆ្នាំ ប្រាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកុម្ភៈ ២០១៩​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ភ្លើង​ឆេះ​ផ្ទះ​ថ្ងៃ​ទី​០៧​កុម្ភៈ​កន្លង​ទៅ គាត់​បាន​ចេញពីផ្ទះ​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ​បាត់ ក្រោយមក​ស្រាប់តែ​មាន​គេ​មក​តាម និង​ឌុ​ប​តាម​ម៉ូតូ​មក​ផ្ទះ ក៏​ឃើញ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​ពេញបន្ទុក ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ខណៈនោះ​មិន​បាន​ជញ្ជូន​ទ្រព្យ​សំខាន់​ៗ​ចេញ​មក​ក្រៅ​ឡើយ ។

ចំណែក​អ្នកស្រី ខុន ណា ប្រាប់​បន្ត​ថា ដំបូង​កូនស្រី​របស់​គាត់​កំពុង​តែ​បោក​ខោអាវ​នៅ​ក្នុង​បន្ទប់​ក្រោយ​ផ្ទះ ខណៈ​ពេល​ភ្លើង​បាន​ឆេះ​ចេញពីផ្ទះ​ទី​១ តិច​ៗ​ចេញពី​ជាន់​ខាងលើ​នោះ ក៏​មាន​តា​ម្នាក់​បាន​ស្រែកហៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ហៅ​ថា «​តឿ​អើយ​! ចេញពីផ្ទះ​មក​យក​ដងទឹក​ពន្លត់​» បន្ទាប់​មក​កូនស្រី​បាន​ចេញ​មក ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ពី​ផ្ទះ​ដែល​មាន​របង​ព័ទ្ធ​ជុំវិញ ។

កូនស្រី​គាត់​ស្តាប់​ឮ​ចេញ​មក​មើល គឺ​ភ្លើង​បាន​ឆេះ ប្រសិនណាបើ​យឺត​យាវ​បន្តិច​នោះ កូន​នឹង​ត្រូវ​គ្រោះ​ថ្នាក់​មិន​ខាន​។ ខណៈនោះ​រត់​ចេញ​មក​ក្រៅ​ដោយ​នាំ​ក្មួយ​តូច​ម្នាក់​ដោយ​ចងពុង​សារុង ព្រមទាំង​បណ្តើរ​ម៉ូតូ​ចេញ​មក​ក្រៅ​រក​កន្លែង​សុវត្ថិភាព ក្នុង​ពេល​នោះ​មនុស្ស​អ៊ូអរ​ច្រើន ស្រាប់តែ​បាត់​ចៅ​ក្មួយ​ស្រី​អាយុ​៥​ឆ្នាំ​នោះ លុះ​ពេល​តាម​រក​ទៅ​ក៏​ឃើញ​យំ​នៅ​នឹង​ចិញ្ចើមថ្នល់​ឆ្ងាយ​ពី​កន្លែងផ្ទះ​ឆេះ ។

ចំណែក​រូប​គាត់​(​ខុន​ណា​)​វិញ​មក​ដល់​មុខ​ផ្ទះ បំរុង​រត់​ចូល​ទៅ​ជញ្ជូន​របស់របរ តែ​ត្រូវ​គេ​ចាប់​ទាញ​ចេញ​មក​វិញ ចំពោះ​ទ្រព្យសម្បត្តិ​គាត់​បាត់បង់​មាន​លុយ​ជាង​៤​លាន​រៀល ស្រូវ​ជាង​២០​បាវ រួម​នឹង​ទ្រព្យ​ផ្សេង​ៗ​ទៀត ជាមួយ​នោះ​ក៏​មាន​បណ្តាញ​សង្គម​បាន​បង្ហោះ​ភ្លើង​ឆេះ​ផ្ទះ​អស់​ចំនួន​៤ ដោយ​មានការ​លើក​ឡើង​ថា ករណី​នេះ​បណ្តាល​មក​ពី​កូនស្រី​គាត់​ដុត​សំរាម ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ដែល​បង្ក​ចេញពីផ្ទះ​គាត់ (​ខុន​ណា​) ហើយ​ភ្លើង​បាន​ឆាបឆេះ​ទៅ​ផ្ទះ​ទី​១ ដែល​មាន​ខណ្ឌ​ដោយ​របង​បេតុង ។

ចំពោះ​ការ​ចោទប្រកាន់​នេះ គាត់​សូម​បដិសេធ​ទាំងស្រុង​មិន​ពិត​ទេ​។ ក្រោយ​កើតហេតុ​មួយ​ថ្ងៃ​ត្រូវ​បាន​ខាង​កាកបាទក្រហម​ចុះ​មក​ចែក​អំណោយ​ចំនួន​៤​គ្រួសារ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ​។

បើ​តាម​នគរបាល​មូលដ្ឋាន​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​មាន​គ្រោះ​អ​គ្គោ​ភ័យ​កើតឡើង​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង និង​រថយន្ត​ចំការ​កៅស៊ូ​មេមត់​០១​គ្រឿង​ទៀត បាន​ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់​។ បើ​សរុប​នៃ​ការ​ខូចខាត​វិញ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ម្រេច​៧​តោន ម៉ូតូ​២​គ្រឿង តែ​មិន​បាន​ប្តឹងប្តល់​គ្នា​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ