ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​បាន​ត្រឹម​ដើរ​គ្រវីក្បាល និង​ហួសចិត្ត​តែ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រីជន​ជាតិចិន​ធ្វើ​ដំណើរ​តាម​កង់​បី (​ផាស់​អេប​) បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ដោយ​សុវត្ថិភាព​មិន​រំខាន​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ…

រា​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​យួរដៃ​ពី​ស្ត្រីជន​ជាតិចិន​ធ្វើ​ដំណើរ​តាម​កង់​បី (​ផាស់​អេប​) បាន​សម្រេច ហើយ​គេចខ្លួន​បាត់​ស្រមោល ដោយ​សុវត្ថិភាព​មិន​រំខាន​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​២២​និង​៥០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​ភូមិ​តា​ងួ​ន សង្កាត់​កា​កាប់​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ DAI SIBO អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន
ស្នាក់​នៅ​ខុន​ដូរ អាគា​លេខ​១០៨៥​ផ្លូវ​៣៧១​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ចិន​បាន​ជិះ​ផាស់​អេប ពណ៌​លឿង​ធ្វើ​ដំណើរ​ពីមុខ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​ទិស​ដៅ​លិចទៅ​កើត ខណៈ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រឹ​ម​សង់ សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ តាម​ពីក្រោយ​មក​ធ្វើ​ឆក់​យក​កាបូបយួរ​កាន់​ជាប់ដៃ ពេល​នោះ​បាន​ប្រតាយប្រតប់​ទៅ​វិញ​ទៅ​មក តែ​ដណ្តើម​បាន​តែ​ដៃ​កាបូប​ប៉ុណ្ណោះ ចំណែក​កាបូប​ចោរឆក់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ ក្នុង​កាបូប មាន​លុយ​ដុល្លារ​៩៦៥​ដុល្លារ កាត​ATM​ចំនួន​០៨ បា​ស្ព័​រ​មួយ និង​ឯកសារ​មួយ​ចំនួន​។

សកម្មភាព​ប្រព្រឹត្ត​បទល្មើស​ឆក់​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​សមត្ថកិច្ច សង្ស័យ​មេ​ប៉ុស្តិ៍ មិន​នាំ​កូនចៅ​ដើរ​ល្បាត​ទើប​ជា​ឱកាស​ជនល្មើស​ដើរ​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​យ៉ាង​ងាយ​បែប​នេះ ។

ជន​រង​គ្រោះ​ក្រោយ​កើតហេតុ​បាន​ត្រឹម​ដើរ​គ្រវីក្បាល​ហួសចិត្ត ត្បិត​បទល្មើស​ដូច​ជា ងាយ​ៗ ស្រែក​ដង្ហោយ​ហៅរក​ប៉ូលិស តែ​គ្មាន​ឃើញ​មាន តែរ​ត់ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​១ ឲ្យ​ជួយ​ស្រាវជ្រាវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ