ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ជឿ អ្នក​ស្នង​ត្រកូល​បឺត បរាជ័យ​ក្នុង​វគ្គ​១​ភាគ​៤​បាត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ក្ដី​រំពឹង​ទុក​របស់​អ្នកគាំទ្រ​ភាគច្រើន កីឡាករ​វ័យក្មេង​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ស្នង​ត្រកូល​បឺត ដ៏​មាន​សមត្ថភាព​ត្រូវ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក Tv5 Boixng Knock…

រាជធានី​ភ្នំពេញ ៖ ខុស​ពី​ក្ដី​រំពឹង​ទុក​របស់​អ្នកគាំទ្រ​ភាគច្រើន កីឡាករ​វ័យក្មេង​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ស្នង​ត្រកូល​បឺត ដ៏​មាន​សមត្ថភាព​ត្រូវ​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក Tv5 Boixng Knock Out Series By K-Cement កាលពី​ថ្ងៃ​ទី​៩ កុម្ភៈ​។

ការ​បរាជ័យ​របស់​កីឡាករ​រូប​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ប្រើ​ពាក្យ​មិន​គួរ​ជឿ ដោយសារ​តែ​នោះ​គឺជា​គឺ​ការ​ប្រកួត​ដ៏​សំខាន់ ហើយ​កីឡាករ​ម្ខាង​ទៀត​ក៏​សិស្ស​ប្អូន និង​មិនសូវ​មានឈ្មោះ​បោះ​សំឡេង​ទៅ​ទៀត​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ គឺជា​ការ​ប្រកួត​រវាង​អ្នក​ឈ្នះ​៤​នាក់ ក្នុង​ចំណោម​៣២​រូប ដែល​បាន​ឡើង​ពី​ការ​ប្រកួត​ជម្រុះ​កន្លង​មក ប្រកួត​យក​២​នាក់​ទៅ​ប្រកួត​យក​តំណែង​ជើងឯក​នៅ​២​ស​ប្ដា​ហ៍​ក្រោយ​។

កីឡាករ បឺត សង្ឃឹម ជា​ប្អូនបង្កើត​របស់​កីឡា​កបឺត ខាំ និង​បឺត សំខាន់ ដែល​ជា​អ្នក​ស្នង​តំណែង​ដ៏​សំខាន់ ប្រកួត​ជាមួយ​កីឡាករ​បង្គោល​ខៀវ​ឈ្មោះ ធន់ អៀង​ឡៃ ដែល​ជា​កីឡាករ​ស្រករ​ថ្មី និង​ជា​កីឡាករ​ដែល​មិនសូវ​មាន​ប្រវត្តិ​ឡើង​រេញ​ប៉ុន្មាន​ឡើយ​។ អ្នកគាំទ្រ​១០​ទាំង​១០ ជឿជាក់​ទាំងស្រុង​ថា​កីឡាករ បឺត សង្ឃឹម នឹង​ឈ្នះ​ការ​ប្រកួត​ហើយ​បាន​ឡើង​ទៅ​ប្រកួត​ដណ្ដើម​ជើងឯក ដោយ​យោង​តាម​កីឡាករ​បឺត សង្ឃឹម គឺជា​ជើង​ខ្លាំង និង​មាន​ប្រវត្តិ​វាយ​ផ្ដួល​គូប​ដិ​បក្ស​យ៉ាង​ចាស់ដៃ​មុន​ពេល​ឡើង​មក​ដល់​វគ្គ​៤​នាក់ ឬ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ផង​។

អីុចឹង​ហើយ​ទើប​ម្នាក់​ៗ​ស្រឡាំងកាំង នៅ​ពេល​ដែល​កីឡាករ​បឺត សង្ឃឹម ស្រាប់តែ​ត្រូវ​គូប្រកួត​វាយ​អោយ​សន្លប់​បញ្ឈរភ្នែក​ក្នុង​ទឹក​ទី​១ ដែល​មាន​ន័យ​ថា​ការ​ប្រកួត​មិន​ទាន់​ទាំង​បាន​កន្លះ​ទឹក​ផង ស្រាប់តែ​កីឡាករ​ជើង​ខ្លាំង​រូប​នេះ សន្លប់​បាត់​។

ការ​ប្រកួត​ជម្រើស​ជើងឯក​នេះ គេ​ជឿ​ភាគច្រើន​ថា កីឡាករ​បឺត សង្ឃឹម នឹង​ក្លាយជា​ម្ចាស់​ជើងឯក ស្រប​គ្នា​ដែល​លោក​ក៏​វាយ​គូប្រកួត​ខ្លាំង​រួម​ជំនាន់ ហើយ​បាន​មក​ដល់​វគ្គ​៤​នាក់​ដោយ​មិន​លំបាក ខណៈ​ដែល​ការ​បរាជ័យ​របស់​លោក​បាន​ធ្វើ​ឱ្យ​បេក្ខភាព​២​រូប​ទៀត ដែល​ត្រូវ​ឡើង​ប្រកួត​យក​​ពាន​ជើងឯក ស្ថិត​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា មិនដឹង​ថា​តើ​ជា​ម្នាក់​ណា​។

ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ បឺត សង្ឃឹម ចាប់ផ្ដើម​វាយ​សម្រុក​សិស្ស​ប្អូន ធន់ អៀង​ឡៃ ដោយ​មិន​សំចៃ​តាំងពី​វិនាទី​ដំបូង ប៉ុន្តែ​ក្នុង​ពេល​វ័ធ​កែង​ទៅ​មក​ៗ ស្រាប់តែ​មួយ​កែង​របស់​កីឡាករ​បង្គោល​ខៀវ វ័ធ​ត្រូវ​សៀតផ្កា​បង្គោល​ក្រហម មិន​គួរ​ឱ្យ​ជឿ ដោយ​កម្រិត​វាយ​ត្រូវ​មួយ​កែង​នោះ គឺ​ធ្វើ​ឱ្យ​បឺត សង្ឃឹម ក្រោក​លែង​រួច ហើយ​ឈាន​ដល់​បោះបង់​ការ​ប្រកួត​។

កីឡាករ ធន់ អៀង​ឡៃ និយាយ​ថា បើ​ទោះជា​លោក​បាន​ឡើង​មក​ដល់​វគ្គ​៤​នាក់ ប៉ុន្តែ​ពេល​ប៉ះ​កីឡាករ បឺត សង្ឃឹម លោក​គ្មាន​សង្ឃឹម​ទាល់តែ​សោះ​ថា​អាច​ឆ្លង​ផុត ដោយសារ​តែ​ខ្លួន​គឺជា​សិស្ស​ប្អូន ហើយ​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ គឺ​កីឡាករ បឺត សង្ឃឹម គឺជា​ដៃគូ​ដែល​លោក​គ្មាន​ជំនឿ​ឈ្នះ​។ លោក​ថា​គ្រាន់តែ​វ័ធ​ត្រូវ​មួយ​កែង​ពេញទំហឹង ហើយ​អាច​ធ្វើ​អោយ​កីឡាករ បឺត សង្ឃឹម ក្រោក​តស៊ូ​លែង​រួច គឺ​ធ្វើ​អោយ​លោក​ត្រេកអរ​ចង់​ហោះ ខណៈ​ដែល​លោក​មិន​ដែល​ស្រ​ម៉ៃ​ទាល់តែ​សោះ​ថា ខ្លួន​នឹង​បាន​ឡើង​ទៅ​ប្រកួត​យក​លេខ​១ ឬ​ម្ចាស់​ពាន​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​នេះ​។

យ៉ាងណាមិញ លោក​ថា​មិន​ទាន់​ហ៊ាន​សង្ឃឹមថា​ខ្លួន​នឹង​ក្លាយជា​ម្ចាស់​ពាន​នោះ​ទេ ដោយ​គ្រាន់តែ​លោក​នឹង​ប្រឹង​អោយ​អស់ពី​លទ្ធភាព​សម្រាប់​ការ​ប្រកួត​មួយ​លើក​ចុង​ក្រោយ​នោះ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ