ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​សហគមន៍​ប្តឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​សង្ស័យ​ប្រធាន​សហគមន៍​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា​បាន​ប្តឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រន​ត​គិរី​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​មិន​ប្រក្រតី ។ ការ​ប្តឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​នេះ​ស្រប​ពេល​ដែល​ព្រះ​មហា​ហា​ក្សត្រ​បាន​សម្រេច​លុបឈ្មោះ​លោក គឹ​ម រស្មី អគ្គ​លេខ​០១៧៨៩៣ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ ចេញពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេ​មរ​ភូមិ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​សង្ស័យ​ប្រធាន​សហគមន៍​ជ័យ​លា​ភី​បញ្ញា​ជន​កម្ពុជា​បាន​ប្តឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រន​ត​គិរី​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ទ្រព្យសម្បត្តិ​មិន​ប្រក្រតី ។

ការ​ប្តឹង​មេបញ្ជាការ​កងរាជអាវុធហត្ថ​នេះ​ស្រប​ពេល​ដែល​ព្រះ​មហា​ហា​ក្សត្រ​បាន​សម្រេច​លុបឈ្មោះ​លោក គឹ​ម រស្មី អគ្គ​លេខ​០១៧៨៩៣ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពល​ខេ​ម​ភូមិន្ទ ចេញពី​ក្រប​ខណ្ឌ​នៃ​កង​យោធពល​ខេ​មរ​ភូមិ (​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​) ។

យោង​តាម​ពាក្យបណ្តឹង​របស់​លោក រស់ សា​រ៉ុ​ម ប្រធាន​សហ​គមន៍​ជ័យ​លា​ភី បញ្ជា​ជន​កម្ពុជា​ប្តឹង​ទៅ​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្តឹង​ឈ្មោះ គឹ​ម រស្មី អតីត​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ពី​បទ​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ តាម​មាត្រា​៣៦ និង​ពី​បទ​ទទួលផល បទល្មើស​ពុក​រលួយ តាម​មាត្រា​៣៧​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រព្រឹត្តិ​នៅ​ខេត្តរតនគិរី ។

លោក រស់ សា​រ៉ុ​ម បាន​លើក​ឡើង​ថា សមាគម​បាន​ឃ្លាំង​មើល​យ៉ាង​ដិត​ដល់​ចំពោះ​ខ្សែអាត់​វិ​ឌី​អូ​បែកធ្លាយ និង​សកម្មភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត​របស់​លោក គឹ​ម រស្មី សហគមន៍​យល់​ឃើញ​ថា លោក គឹ​ម រស្មី គឺជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​យកឈ្មោះ និង​តួនាទី និង​បុណ្យស័ក្តិ ដើម្បី​កេង​ប្រ​វ័​ញ​ទ្រ​ព្រ​សម្បត្តិ​ជាតិ ជា​ពិសេស​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

លោក​រស់ សា​រ៉ុ​ម បាន​លើក​ឡើង​ទៀត​ថា សម្រាប់​មុខរប​ដាំ​ចំការ​កៅស៊ូ និង​ចំការ​ម្រេច​ដែល​កូនលោក (​គឹ​ម រស្មី​) ធ្លាប់​អះអាង​ថា បាន​ផល​តិចតួច គឺ​គ្រាន់តែ​ដើម្បី​លាងលុយកខ្វក់​ដែល​ពី​សកម្មភាព​ខុសច្បាប់​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ជាក់ស្តែង​ដូច​ខ្សែអាត់​វី​ឌី​អូ​បែកធ្លាយ​ក្នុង​ពិធី​ខួបកំណើត​លោក គឹ​ម រស្មី ហ៊ាន​ផ្តល់​កាដូ​ដល់​កូន​៥​នាក់​ជាង​កន្លះ​លាន​ដុល្លារ ខណៈ​ប្រាក់ខែ​បៀរ​វត្ស​ន៍​ដែល​រដ្ឋ​ផ្តល់​ជូន​គាត់​មាន​មិន​ដល់​២​លាន​រៀល​ផង​ក្នុង​មួយ​ខែ ។

សូម​ជម្រាប​ថា ការ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លុបឈ្មោះ​លោក គឹ​ម រស្មី ចេញពី​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង លោក គឹ​ម រស្មី នៅ​ក្នុង​ពិធី​ខួបកំណើត​បាន​ប្រកាស​នៅ​លើ​វេទិកា ចែក​ប្រាក់​ដល់​កូន​ៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់​ៗ​ទទួល​បាន​១០​ម៉ឺន​ដុល្លារ​សរុប​៥០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ