ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​កីឡាករ​កម្ពុជា រិ​ន សា​រដ្ឋ នៅ​តែ​ទប់​​ម្ចាស់​ខ្សែក្រវាត់​ថៃ​ដល់​ចប់​ទឹក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ អ្នកគាំទ្រ​ភាគច្រើន​ជឿ​ថា កីឡាករ​កម្ពុជា​ទើប​ឡើង​កូដ រិ​ន សា​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ អ្នកគាំទ្រ​ភាគច្រើន​ជឿ​ថា កីឡាករ​កម្ពុជា​ទើប​ឡើង​កូដ រិ​ន សា​រដ្ឋ បង្គោល​ក្រហម នឹង​បាន​អាច​ឆ្លង​ផុត​ទឹក​ទី​៣ ឬ​ទី​៤​នោះ​ឡើយ ដោយសារ​តែ​ត្រូវ​បាន​ផ្គូរ​ផ្គង​ឱ្យ​ប៉ះ​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ថៃ គឺ Loom Leng ដែល​មាន​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​កម្ពុជា​រាប់​មិន​អស់​នៅ​លើ​សង្វៀន​។

ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ដ្បិតថា កីឡាករ​កម្ពុជា​មើលទៅ​ចាញ់​ប្រៀប​តាំងពី​ទឹក​ទី​២ ប៉ុន្តែ​អ្នកគាំទ្រ​នៅ​តែ​សរសើរ​មិន​ដាច់​ពី​មាត់​ដែល​ភាគី​ខាង​កម្ពុជា ត​ស៊ី​ដល់​ចប់​ទឹក​ទី​៥​បាន​។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​យ៉ាងច្រើន​កុះករ​នា​ថ្ងៃ​នោះ កីឡាករ រិ​ន សា​រដ្ឋ ត្រូវ​បាន​គេ​អះអាង​ថា មិន​មែន​ជា​ដៃគូ​របស់​កីឡាករ Loom Leng នោះ​ទេ ដោយសារ​តែ​ក្នុង​ពេល​ផ្គូរ​ផ្គង អ្នក​រៀបចំ​កម្មវិធី​ក៏​សារភាព​ថា កំណត់​ឈ្មោះ​អ្នកមាន​ប្រវត្តិ និង​បទ​ពិសោធន៍​ឱ្យ​ប្រកួត​ឡើង​ប្រកួត​ឱ្យ​ត្រូវ​ជាមួយ​តែ​ម្នាក់​ៗ​សុទ្ធតែ​ជាប់រវល់​អស់ ទើប​ធ្លាក់​មក​ជ្រើស​កីឡាករ រិ​ន សា​រដ្ឋ ដើម្បី​កុំឱ្យ​ខូចការ​ផ្គូរ​ផ្គង​។

លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​ថ្លែងប្រាប់​ថា កីឡាករ​កម្ពុជា​ដែល​ត្រូវ​គីឡូ​ប្រកួត​ជា​មួយ Loom Leng មួយ​ចំនួន​ឈប់ និង​សុទ្ធតែ​ជាប់​ឡើង​រេញ​ប៉ុស្ដិ៍​ផ្សេង ទើប​ធ្វើ​ឱ្យ​ជម្រើស​មិន​អាច​ជៀស​ផុត កីឡាករ រិ​ន សា​រដ្ឋ ដែល​គេ​ដឹង​រួច​ទៅ​ហើយនឹង​មិន​អាច​ទៅ​រួច​ម្ចាស់​ខ្សែក្រវាត់​របស់​ប្រទេស​ថៃ។

លោក​ថា កីឡាករ Loom Leng គឺជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ាវ​បាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រៀបចំ​ដោយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ហើយ​គេ​គឺជា​កីឡាករ​ខ្លាំង​ម្នាក់​ប្រចាំ​ប្រទេស​ថៃ ទើប​លោក​យល់​ថា ហេតុផល​ដែល រិ​ន សា​រដ្ឋ ទប់​បាន​ចប់​ទឹក​ទី​៥ គឺជា​រឿង​កម្រ​មួយ​។ ការ​ប្រកួត​នៅ​ក្នុង​ថ្ងៃ​នោះ កីឡាករ រិ​ន សា​រដ្ឋ មិនមែន​ជា​ដៃគូ​របស់​កីឡាករ​ថៃ​នោះ​ទេ ប៉ុន្តែ​គេ​អាច​ធ្វើ​ឱ្យ​ថៃ​ទ័ល​ទី​ម្ដង​ៗ ដោយ​ម្នាក់​ៗ​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​ឡើយ ដែល​គេ​អាច​ទប់​ការ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​នៅ​ក្នុង​ពេល​នោះ​បាន​ចប់​ទឹកបាន​។

យ៉ាងណាមិញ កីឡាករ​កម្ពុជា​បាន​ទទួលស្គាល់​ថា ខ្លួន​មិនមែន​ជា​ដៃគូ​របស់​ជើង​ខ្លាំង Loom Leng នោះ​ទេ តែ​ក៏​បាន​បញ្ចេញថ្វីដៃ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ទទួលយក​បាន​នៅ​ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់​នោះ​ដែរ​។ លោក​ថា មិន​ចង់បាន​ការ​ប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​នេះ​ជា​លើក​ទី​២ ឆាប់​ៗ​ទេ ប៉ុន្តែ​បើ​មានការ​តម្រូវ គឺ​លោក​នៅ​តែ​ឡើង​រេញ​ប៉ះ​ជាមួយ​តាម​ការ​ចង់បាន បើ​ទោះជា​សមត្ថភាព​របស់​លោក​នៅ​មិន​ទាន់​តាម​ស្មើ Loom Leng​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ