ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ប្តូរ​គន្លង​ផ្លូវ​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ប្តូរ​គន្លង​ផ្លូវ​មិន​បាន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦…

​ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ប្តូរ​គន្លង​ផ្លូវ​មិន​បាន​ប្រយ័ត្ន ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៩ កុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃួ​ន សា​វៀន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ រស់នៅ​ភូមិ​បុ​ស្បូវ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៣ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ២A-២៨២២ អ្នកបើកបរ​ដោយ​ឈ្មោះ ពេជ្រ វណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ។

លោកនាយ​រង​ការិយាល័យ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ពី​ទិស​ខាងកើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ប្តូរ​គន្លង​ផ្លូវ​មិន​ប្រយ័ត្ន ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន បាន​បុក​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់ ។

ក្រោយ​ពី​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ជើង​គោក​ខេត្ត​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ និង​
នាំ​យកវត្ថុ​តាង​​ទៅ​ការិយាល័យ​ជំនាញ ដើម្បី​រក្សា​ទុក​និង​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ