ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខិលខូច​ត្រូវ​ស្រៀវ​សាច់ បន្ទាប់​ពី​ការ​ដក​មេបញ្ជាការ​កងរាជអាវុធហត្ថ​រតនគីរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​កម្ពុជា​នឹង​លេង​ដៃ​ធ្ងន់​ចំពោះ​មន្ត្រី​ខិលខូច ដើម្បី​ធានា​ថា ពួក​គេ​ធ្វើការ​បម្រើ​រាស្ត្រ ។ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចេញ​ព្រះរាជក្រឹត្យ​លុបឈ្មោះ​ចេញពី​បញ្ជី​ក្រប​ខណ្ឌ​កងទ័ព…

រាជធានី​ភ្នំពេញ ៖ មេដឹកនាំ​កម្ពុជា​នឹង​លេង​ដៃ​ធ្ងន់​ចំពោះ​មន្ត្រី​ខិលខូច ដើម្បី​ធានា​ថា ពួក​គេ​ធ្វើការ​បម្រើ​រាស្ត្រ ។ ព្រះមហាក្សត្រ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ចេញ​ព្រះរាជក្រឹត្យ​លុបឈ្មោះ​ចេញពី​បញ្ជី​ក្រប​ខណ្ឌ​កងទ័ព កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​មកនេះ ។

ព្រះរាជក្រឹត្យ​មាន​ចំនួន​ពីរ​មាត្រា​ដោយ​បាន​ស​ម្រ​ច​មាត្រា​១-​លុបឈ្មោះ ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី អត្តលេខ​០១៧៨៩៣ នាយទាហាន ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ចេញពី​ក្រប​ខណ្ឌ​នៃ​កង​យោធ​ប​ល​ខេមរភូមិន្ទ ។ និង​មាត្រា​២- សម្តេច​តេ​ជោ​ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហត្ថលេខា​តទៅ ។

ទាក់ទិន​នឹង​ការ​លុបឈ្មោះ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រន​ត​គិរី​រូប​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​បញ្ជាក់​សង្គម​ភ្លាម​ៗ​យ៉ាង​ដូច្នេះ​ថា នេះ គឺជា​ការ​វះកាត់​ប្រកបដោយ​ការ​ឈឺចាប់ ។ នេះ​ជា​អភិក្រម​ទី​៥ គឺ​ការ​វះកាត់​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ចំពោះ​មន្ត្រី​ដែល​មិន​បម្រើ​រាស្ត្រ ។
សូម​ជម្រាប​ថា ការ​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​លុបឈ្មោះ​លោក គឹ​ម រស្មី ចេញពី​ក្រប​ខណ្ឌ​កង​យោធពលខេមរភូមិន្ទ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លង​លោក គឹ​ម រស្មី នៅ​ក្នុង​ពិធី​ខួបកំណើត​បាន​ប្រកាស​នៅ​លើ​វេទិកា ចែក​ប្រាក់​ដល់​កូន​ៗ​ចំនួន​៥​នាក់​រូប ដោយ​ម្នាក់​ៗ​ទទួល​បាន​១០​ម៉ឺន​ដុល្លារ សរុប​៥០​ម៉ឺន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ