ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្នែកឪពុក​ម្តាយ​ ៖ កូនស្រី​ពៅ​តើ​កូន​នៅ​ទីណា? វិល​ត្រឡប់​មក​ផ្ទះ​វិញ​មក​កូន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ «​កូនស្រី​ពៅ​ជាទី​ស្រឡាញ់​មាសឪពុក​មាសម្ដាយ តើ​កូន​កំពុង​នៅ​ទីណា? មាន​សុខទុក្ខ​យ៉ាងណា? បើ​កូនស្រី​បានឮ​ហើយ សូម​កូន​វិល​ត្រឡប់​មក​ផ្ទះ​យើង​វិញ ឪពុក​ម្ដាយ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ហើយ​មិន​យកទោស​ពៃរ៍​ចំពោះ​រូប​កូន​ឡើយ​»​។ នេះ​គឺជា​ពាក្យ​ដ​ង្ហើ​យ​ហៅរក​កូនស្រី​ពៅ​សំណព្វចិត្ត​ពី​សំណាក់​បុរស…

រាជធានី​ភ្នំពេញ ៖ «​កូនស្រី​ពៅ​ជាទី​ស្រឡាញ់​មាសឪពុក​មាសម្ដាយ តើ​កូន​កំពុង​នៅ​ទីណា? មាន​សុខទុក្ខ​យ៉ាងណា? បើ​កូនស្រី​បានឮ​ហើយ សូម​កូន​វិល​ត្រឡប់​មក​ផ្ទះ​យើង​វិញ ឪពុក​ម្ដាយ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ហើយ​មិន​យកទោស​ពៃរ៍​ចំពោះ​រូប​កូន​ឡើយ​»​។ នេះ​គឺជា​ពាក្យ​ដ​ង្ហើ​យ​ហៅរក​កូនស្រី​ពៅ​សំណព្វចិត្ត​ពី​សំណាក់​បុរស និង​ស្ត្រី​វ័យ​ចំណាស់​២​នាក់​ប្ដី​ប្រពន្ធ​ដែល​កូនស្រី​រូប​ស្រស់​សោភា​របស់​គាត់​ម្នាក់​នេះ បាន​បាត់​ខ្លួន​សូន្យឈឹង​ពី​ផ្ទះ​រយៈពេល​១០​ថ្ងៃ​កន្លង​មក ហើយ​គ្មាន​ដំណឹង​សោះ​។

ដោយឡែក​នៅ​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុង​ទឹកមុខ​ស្ងូ​ត​ស្រ​ងូ​ស្រងាត់ និង​ភាព​អស់​សង្ឃឹម​អ្នក​ទាំង​២​បាន​កាន់​រូបថត​កូនស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ស្វែងរក​កូនស្រី​គាត់​ដោយ​អនុគ្រោះ​ផង ។ ដោយ​បុរស​ជា​ឪពុក​ខាងលើ​ឈ្មោះ សុខ សំ​អូន អាយុ​៥៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប និង​ម្ដាយ​ឈ្មោះ ឌិន សា​រ៉​ន អាយុ​៥២​ឆ្នាំ មុខ​លក់​បន្លែ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយ​ពួក​គាត់​បាន​ប្រាប់​នគរបាល​ថា តាំងពី​បាត់​កូនស្រី​កាលណា​មក ពួក​គាត់​បាយ​មិន​នឹក​ទឹក​មិន​ស្រេក ដេក​មិន​លក់​សោះ ព្រោះតែ​កើតទុក្ខ និង​បារម្ភ​ពី​សុវត្ថិភាព​កូនស្រី​របស់​គាត់​ខ្លាំង​ណាស់​។

ពួក​គាត់​ទាំង​២​នាក់​និយាយ​ទាំង​ទឹកភ្នែក​ថា កូនស្រី​ដែល​បាត់​ខ្លួន​ពី​ផ្ទះ​ឈ្មោះ សុខ ស្រី​តា អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ ហើយ​នាង​គឺជា​កូនស្រី​ពៅ​ក្នុង​ចំណោម​កូនប្រុស​ស្រី​ចំនួន​៤​នាក់​នៅ​ក្នុង​គ្រួសារ​។ នាង​បាន​បាត់​ខ្លួន​ពី​ផ្ទះ​គ្មាន​ដំណឹង​អស់​រយៈពេល​៩​ថ្ងៃ​កន្លង​មក​ហើយ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩​មក​ម្ល៉េះ មិនដឹង​ថា មាន​មូលហេតុ​អ្វី​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​បាត់​ខ្លួន​នាង​បាន​ជួយ​លក់​បន្លែ​ពួក​គាត់​នៅ​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ លុះ​ក្រោយមក​នាង​បាន​សុំ​គាត់​ទៅ​ផ្ទះ​មុន ដោយ​​ប្រាប់​ថា ទៅ​ងូតទឹក បន្ទាប់​មក​ក៏​ស្រាប់តែ​បាត់​មិនឃើញ​ត្រឡប់​ទៅ​ផ្សារ​វិញ​ឡើយ ហើយ​ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍​ថា កូន​បាត់​ខ្លួន​បែប​នេះ​ឡើយ​។ ចំណែក​ពួក​គាត់​ក្រោយ​ពេល​ត្រឡប់​ពី​ផ្សារ​ទៅ​ដល់​ផ្ទះ​វិញ ស្រាប់តែ​បាត់​មិនឃើញ​កូន​ឡើយ ដោយ​មិនដឹង​ថា នាង​ទៅ​ណា​នោះ​ទេ ទើប​ពួក​គាត់​បាន​តាម​ដើរ​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​រក​មិនឃើញ​ឡើយ រហូត​មក​ដល់​ពេល​នេះ​រយៈពេល​១០​ថ្ងៃ​កន្លង​មក​ហើយ​។

អ្នក​ទាំង​២​បាន​រៀបរាប់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​មានរឿង​បែប​នេះ​កើតឡើង​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ចិត្ត​ខ្លាំង​ណាស់ រហូត​ហូប​បាយ​ហូប​ទឹក​មិនកើត ដេក​មិន​លក់​ទេ ព្រោះ​ពួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូន​ស្រី​ដោយ​មិនដឹង​ថា នាង​មាន​សុខទុក្ខ​យ៉ាងណា​ឡើយ ហើយ​ពេល​បាត់​ខ្លួន​កូនស្រី​គាត់​បាន​ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ស ពាក់អាវ​ក្រណាត់​ពណ៌​ខ្មៅ ព្រមទាំង​យក​ខោអាវ​មួយ​ចំនួន​ទៅ​តាម​ខ្លួន​ផង​ដែរ​។ ដូច្នេះ​ប្រសិន​បើ​មាន​បងប្អូន​ណា​បានឃើញ សូម​មេត្តា​ជួយ​ប្រាប់​នាង​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ ឬ​ជួយ​ផ្ដល់​ដំណឹង​ដល់​ពួក​គាត់​ដែល​ជា​ឪពុក​ម្ដាយ​តាម​រយៈ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​២​យក​តែ​បុណ្យ​ផង​ចុះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ