ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះពីក្រោយគោយន្តកន្ត្រៃ​ ស្លា.ប់​ម្នាក់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​យុវជន​ម្នាក់​បាន​រង​របួសស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ដំឡូង​មី​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩…

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​យុវជន​ម្នាក់​បាន​រង​របួសស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ដំឡូង​មី​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦ A ត្រង់​ចំណុច​ស្រះ​ពី​ខាងត្បូង​សឹក​រង ស្រុក​ថ្មពួក​ចម្ងាយ​៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ណែម រ៉ាត់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ ស្រុក​ថ្មពួក ជា​អ្នក​រួម​ដំណើរ រីឯ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ កូណ ដូង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ខ្លុង ឃុំ​គំរូ បាន​រង​របួសស្រាល ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​មាន​ដឹក​ដំឡូង​មី​ ម៉ាក​មី​ត​ស៊ុ​យ​ប៊ី​ស៊ី ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ ៣A.១២៨៧ បើកបរ​ដោយ​បុរស​ម្នាក់មិនស្គាល់​អត្ត​សញ្ញាណ​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​ដឹក​ដំឡូង​មី​មួយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​រង​របួសស្រាល រីឯ​​អ្នក​រួម​ដំណើរ​ម្នាក់​ស្លាប់​បាន​ស្លាប់ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេ​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​បាន​ចុះ​ធ្វើការ​វាស់វែង រួច​នាំ​យក​រថយន្ត និង​គោល​យន្ត​កន្ត្រៃ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ