ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹតិការណ៍ពិភពលោកសំខាន់ៗកើតឡើងថ្ងៃទី០៧​ មេសា

14 ឆ្នាំ មុន

ឆ្នាំ​១៩៩៤
-​ជនជាតិ​ដើម​របស់​ប្រទេស​រ្វ៉ា​ន់​ដា នៅក្នុង​ទីក្រុង​គី​ហ្គា​លី ឈ្មោះ​ទូត​ស៊ី​ស ត្រូវ​បានគេ​សំលាប់​រង្គាល ។

ឆ្នាំ​១៥២១
-​អ្នករុករក​ជនជាតិ​ព័រ​ទុ​យ​ហ្គា​ល់ លោកហ្វែ​រ​ឌី​ណ​ង់ ម៉ា​ហ្កេ​ឡាន បាន​ធ្វើ​ដំណើរ​ទៅដល់​កោះ​ស៊ី​ប៊ូ របស់​ប្រទេស​ហ្វ៉ី​លី​ពី​ន ។
ឆ្នាំ​១៧៩៥
-​ប្រទេស​បារាំង​បាន​អនុម័ត​យក​“​ម៉ែត្រ​” ជា​ខ្នាត​កំរិត​រង្វាស់​ប្រវែង​របស់​ប្រទេស​។
ឆ្នាំ​១៨២៧
-​លោក​ច​ន វ៉ក​ឃ័​រ គីមី​វិទូ​ជនជាតិ​អង់គ្លេ​ស បាន​ដាក់​លក់​ឈើគូស​ជា​លើក​ទី​១ បន្ទាប់​ពី​លោក​រក​ឃើញ និង​ផលិត​បាន ។
ឆ្នាំ​១៩០៦
-​ភ្នំភ្លើង​វេ​ស៊ូ​វី​វូ​ស ដែល​មាន​អាយុប្រមាណ​២៥.០០០​ឆ្នាំ បាន​ផ្ទុះ​នៅ​ទីក្រុង​ណេផល បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​១០០​នាក់ ។
-​ក្នុង​កិច្ចប្រជុំ​នៅ​ទីក្រុង​អាល​ហ្កេ​ស៊ី​រ៉ា​ស ប្រទេស​អេ​ស្ប៉ា​ញ ដែល​បើក​ធ្វើ​តាំងពី​ថ្ងៃ​ទី១៦​មក​រា​មក បាន​សំរេច​ឱ្យ​ប្រទេស​បារាំង និង​ប្រទេស​អេ​ស្ប៉ា​ញ​មាន​អំណាច​គ្រប់គ្រងលើ​ទឹកដី​ប្រទេស​ម៉ា​រ៉ុ​ក ។
ឆ្នាំ​១៩៣៩
-​ប្រទេស​អ៊ី​តា​លី​បាន​ចូល​ឈ្លានពានប្រទេស​អាល់​បា​នី ក្នុង​ពេល​មាន​សង្គ្រាមលោក​លើក​ទី​២ ។
ឆ្នាំ​១៩៤៣
-​នៅ​ក្នុង​ទីក្រុង​តេ​រេ​បូ​វលី​យ៉ា ប្រទេសអ៊ុយ​ក្រែ​ន កងទ័ព​អា​ល្លឺ​ម៉​ង់​បាន​បញ្ជា​ឱ្យ​ជនជាតិ​ជ្វី​ហ្វ​ប្រមាណ​១.១០០​នាក់​ដោះ​សំលៀកបំពាក់​ចេញ​សល់​តែ​ខោ​ទ្រនាប់ រួច​បណ្ដើរ​ឆ្លងកាត់​ទីក្រុង​នេះ​រហូត​ដល់​ជិត​ភូមិ​ឈ្មោះ​ផ្លេ​បា នី​វ​កា ក៏​បាញ់​សំលាប់​នៅ​ក្នុង​រណ្ដៅ​ហើយកប់​តែ​ម្ដង ។
ឆ្នាំ​១៩៤៥
-​នាវាចំបាំង​យ៉ា​ម៉ា​តូ របស់​ប្រទេស​ជប៉ុនដែល​ជា​នាវាចំបាំង​ធំ​បំផុត​មិន​ធ្លាប់​មានបានលិច​នៅ​ជិត​កោះ​អូ​គី​ណា​វ៉ា ។
-​ទីក្រុង​វី​សូ​កូ ត្រូវ​បាន​រំដោះ​ចេញពី​ការគ្រប់គ្រង​របស់​កងទ័ព​យូ​ហ្គោ​ស្លា​វី ដែល​ជាបក្ស​កុម្មុយនីស្ដ​ប្រឆាំង​អំណាច​អាក​ស៊ី​សអា​ល្លឺ​ម៉​ង់ ។
ឆ្នាំ​១៩៤៦
-​ឯករាជ្យ​ភាព​របស់​ប្រទេស​ស៊ី​រី ចេញពីបារាំង​ត្រូវ​បាន​ទទួលស្គាល់​ជា​ផ្លូវការ ។
ឆ្នាំ​១៩៤៨
-​អង្គការ​សុខភាព​ពិភពលោក ត្រូវ​បានបង្កើត​ឡើង​ដោយ​អង្គការសហប្រជាជាតិ​។
ឆ្នាំ​១៩៥៦
-​ប្រទេស​អេ​ស្ប៉ា​ញ​បាន​លះបង់​ដែនដីអាណានិគមនិយម​នៅ​ម៉ា​រ៉ុ​ក ។
ឆ្នាំ​១៩៦៣
-​ប្រទេស​យូ​ហ្គោ​ស្លា​វី​ត្រូវ​បាន​ប្រកាសជា​សាធារណរដ្ឋ​សង្គមនិយម ដែល​មានលោក​ចូ​ស៊ី​ប ប្រូស​ទី​តូ ជា​ប្រធានាធិបតី​អស់មួយ​ជីវិត ។
ឆ្នាំ​១៩៧១
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក រី​ឆា​ដ និ​ច​សុ​ន បាន​ប្រកាស​ពី​ការ​សំរេចចិត្ដ​បង្កើន តួលេខ​នៃ​កងទ័ព​អា​មេ​រិ​ក​ដែល​ដក​ចេញពីប្រទេស​វៀតណាម ។
ឆ្នាំ​១៩៧៧
-​រដ្ឋ​អាជ្ញា​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ លោកសេក​ហ្វ្រី​ដ ប៊ូ​បាក និង​អ្នកបើកបរ​រថយន្ដរបស់​លោក​ត្រូវ​បាញ់​សំលាប់​ពេល​ដែល​រថយន្ដ​ឈប់​នៅ​ចំណុច​ភ្លើងស្ដុប ។
ឆ្នាំ​១៩៧៨
-​លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ជី​មមី ខា​ទ័​រ បាន​លុប​ចោល​កម្មវិធី​អភិវឌ្ឍន៍​គ្រាប់បែក​ណឺត្រុង ។
ឆ្នាំ​១៩៨៥
-​មេដឹកនាំ​សហភាព​សូ​វៀត លោក​មី​ខា អ៊ី​ល ហ្គ័​របា​ឆេវ បាន​ប្រកាស​ពី​ការ​ផ្អាកបញ្ជូន​គ្រាប់​មី​ស៊ី​ល​រយៈ​ចំងាយ​មធ្យម​ចូលទៅ​ទ្វីបអឺរ៉ុប​។
ឆ្នាំ​១៩៩៤
-​ជនជាតិ​ដើម​របស់​ប្រទេស​រ្វ៉ា​ន់​ដា នៅក្នុង​ទីក្រុង​គី​ហ្គា​លី ឈ្មោះ​ទូត​ស៊ី​ស ត្រូវ​បានគេ​សំលាប់​រង្គាល ។
ឆ្នាំ​២០០៣
-​កងទ័ព​សហរដ្ឋអាមេរិក​បាន​ចូល​កាន់កាប់​ទីក្រុង​បា​ដា​ដ ហើយ​២​ថ្ងៃ​ក្រោយមករបប​សា​ដាម ហ៊ូ​សេន បាន​ដួល​រលំ ។
ឆ្នាំ​២០០៩
-​អតីត​ប្រធានាធិបតី​ប៉េ​រូ លោក​អាល់ ប៊ែ​រ​តូ​ហ្វ៊ូ ជី​ម៉ូ​រី ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​២៥​ឆ្នាំ​ដោយសារ​ការ​ចេញ​បញ្ជា​ឱ្យ​សំលាប់​មនុស្ស និង​ចាប់​បង្ខាំង​មនុស្ស​យ៉ាងច្រើន​ ៕