ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំងជល់មាន់​​លើដី​ខណ្ឌពោធិ៍​សែន​ជ័យ…រត់ប្រសាច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ក្រុម​អ្នកលេង​ជល់​មាន់​ចល័ត​ ត្រូវបាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​ខណ្ឌពោធិ៍សែនជ័យ ធ្វើការ​ចុះបង្ក្រាប​ជាក់ស្តែង ធ្វើ​ឡើង​កាលពីវេលាម៉ោង០២ និង​៣០នាទី​រសៀល​ថ្ងៃទី០៩ កុម្ភៈ ស្ថិតត្រង់ចំណុច​ភូមិថ្មគោល…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ក្រុម​អ្នកលេង​ជល់​មាន់​ចល័ត​ ត្រូវបាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​​ខណ្ឌពោធិ៍សែនជ័យ ធ្វើការ​ចុះបង្ក្រាប​ជាក់ស្តែង ធ្វើ​ឡើង​កាលពីវេលាម៉ោង០២ និង​៣០នាទី​រសៀល​ថ្ងៃទី០៩ កុម្ភៈ ស្ថិតត្រង់ចំណុច​ភូមិថ្មគោល ក្នុងសង្កាត់​ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់​បានអ្នក​លេងចំនួន​២នាក់ និង​​ដកហូតមាន់​គកចំនួន​​៧​ក្បាល និងសម្ភារ​មួយចំនួន​ទៀត​ផង​ដែរ​ ។

សេចក្តីរាយការណ៍បន្តថា អ្នក​លេងទាំង២ដែលឃាត់ខ្លួន​បាន​ខាងលើ គឺ​​មិនបាន​​ស្គាល់ឈ្មោះ​នោះទេ ដោយ​ភ្លាមៗ ត្រូវ​​កម្លាំងបញ្ជូនទៅ​សាកសួរ​​ ដើម្បី​កសាងសំណុំរឿង​បញ្ជូនទៅ​​តុលាការ ។

គួរបញ្ជាក់ថា ក្រុម​អ្នក​លេង​​ទាំងនោះ តែងតែ​ប្តូរទីតាំង​លេង​ជល់​មាន់​​គ្រប់ទី​កន្លែង ដែលពួកគេ​​មិន​ដាក់​លេង​មួយ​កន្លែង​​ជាប់​ទេ ។ លុះ​នៅរសៀល​​នេះ ខណៈ​ពួកគេ​សប្បាយ​ស្រែកហ៊ោកញ្ជៀវនោះ នៅ​​​ក្នុងទីតាំង​មួយ ដែល​មាន​ដាក់បាំងប៉័ងសី​នៅ​​ក្បែរ​គុម្ពប្ញស្សី​កម្លាំងចុះ​ទៅ​ក្របួចនាំគ្នា​​រត់ប្រញាយ​តែម្តង ។


អត្ថបទសរសេរ ដោយ