ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណោចអាធ័ម​បរទេស​ម្នាក់​​​បាត់បង់​ជីវិត​​…សល់តែ​​«ស្បែក​ដណ្តប់​ឆ្អឹង»

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ ​សហការ​កម្លាំង​ការិ​យាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​ចុះទៅ​​ពិនិត្យ​សាកសព​ជនបរទេស​ម្នាក់ កាលពី​​វេលា​ម៉ោង១០ និង៣០​នាទី​យប់​ថ្ងៃ​ទី០៨ កុម្ភៈ ស្ថិតនៅចំណុច​​ភូមិ​គ្រឹះ​ឡា​លូន​ដឺ​អង្គរ​ខុន​ដូ​មី​នៀម…

ខេត្តសៀមរាប ​៖ ​សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំង​ការិយាល័យ​អន្តោប្រវេសន៍ ​សហការ​កម្លាំង​ការិ​យាល័យ​វិទ្យាសាស្ត្រ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បាន​ចុះទៅ​​ពិនិត្យ​សាកសព​ជនបរទេស​ម្នាក់ កាលពី​​វេលា​ម៉ោង១០ និង៣០​នាទី​យប់​ថ្ងៃ​ទី០៨ កុម្ភៈ ស្ថិតនៅចំណុច​​ភូមិ​គ្រឹះ​ឡា​លូន​ដឺ​អង្គរ​ខុន​ដូ​មី​នៀម ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​​សៀមរាប ។

​ជន​រង​គ្រោះ​មាន​​ឈ្មោះ MACLEAN MALCOLM IAN ភេទប្រុស ​ជនជាតិ​អង់គ្លេស​ កាន់​លិខិត​ឆ្លង​ដែន​លេខ​ ៥៥៨៣៤៥១៦៥ (​ទិដ្ឋាការ​ស្នាក់​នៅ​ប្រភេទ​ស្វែងរក​ការងារ​)​ ។ បើតាម​​តាម​ការ​សាកសួរ​ពីបង​បង្កើត​​បាន​រៀបរាប់​ប្រាប់​​ថា ពួក​គាត់ទាំង​ពីរ​នាក់​បងប្អូន​ បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​ កាលពី​អំឡុង​ខែមិថុនា ​ឆ្នាំ​២០១៨ តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​ និង​ស្នាក់​នៅ​បន្ទប់​លេខ​៥០៤​ភូមិ​គ្រឹះ​ខាងលើ​ ។​ ​នៅ​ថ្ងៃ​ទី០១ មក​រា ២០១៩ ជន​រង​គ្រោះ​​បាន​ចាប់ផ្តើម​មានជំងឺ​​ជា​ជា​ប្រចាំ ​រហូត​ដល់​វេលា​ម៉ោង​ប្រហែល១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៨ កុម្ភៈ នោះ ​ក៏​បាន​ស្លាប់​តែ​ម្តង ​។

​ផ្អែក​តាម​ការ​ពិនិត្យ​​របស់កម្លាំង​​សមត្ថកិច្ច​ជំនាញ​ ពិនិត្យ​នៅ​លើ​ខ្លួន​សាកសព​ឃើញ​មាន​ស្នាមដំបៅ​នៅ​លើ​
ថ្ពា​ល់​ និងសរីរាង្គកាយ​មាន​​សភាព​ស្គមស្គាំង​​មើល​ឃើញ​តែ​ឆ្អឹង ​។ តាម​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត
អ៊ិ​ត ឆប​ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ជំងឺ​មហារីក ​។ ​

អត្ថបទសរសេរ ដោយ