ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់​ទុក​មុខ​អី​បន្តិច ពូកែ​សួរ​ដេញដោល​ផ្ចាញ់ផ្ចាល​ពេក សម រ​ង្ស៊ី ឱ្យ​គេ​អូស​ដៃ​ចេញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក ​សម រ​ង្ស៊ី​ អតី​ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជា​ឲ្យ​កូនចៅ​ចាប់​សកម្មជន​ដែល​ពូកែ​សួរ​ផ្ចាញ់ផ្ចាល់​ចេញពី​វេទិការ​ ។ នេះ​បើ​តាមការអះអាងរបស់លោ​ក អេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​…

រាជធានី​ភ្នំពេញ​៖ លោក ​សម រ​ង្ស៊ី​ អតី​ត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជា​ឲ្យ​កូនចៅ​ចាប់​សកម្មជន​ដែល​ពូកែ​សួរ​ផ្ចាញ់ផ្ចាល់​ចេញពី​វេទិការ​ ។ នេះ​បើ​តាមការអះអាងរបស់លោ​ក អេង ឆៃ​អ៊ា​ង អតីត​អនុប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ ។

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​បាន​សរសេ​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា បុរស​ចំណាស់​ម្នាក់​នោះឈ្មោះ ជុំ សុ​ជាតិ ពូកែ​ខាង​សួរ​ផ្ចាញ់ផ្ចាល​នៅ​ក្នុង​កម្មវិធី​សាធារណៈ របស់​គណបក្ស​សង្គ្រោះ​​ជាតិ​នៅ San Jose ។

កាលពី​ខែ​មីនា ឆ្នាំ​២០១៨ បុគ្គល​រូប​នេះបាន​ចូល​ទៅ​សួរ​ផ្ចាញ់ផ្ចាល​ក្នុង​កម្មវិធី​វេទិកាសាធារណៈ នៅ San Jose ដែល​វត្តមាន ខ្ញុំម្តង​ហើយ ។ ដូច្នេះហើយបានជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ រារាំង​មិន​ឲ្យ​ឈ្មោះ ជុំ សុ​ជាតិ សួរ​ទៅ​លោក សម រ​ង្សុី នៅ​ក្នុង​កម្មវិធី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ​នេះ នៅ San Jose ព្រោះ​គេ​ដឹង​ថា សំណួរ​ដែល​គាត់​សួរ ជា​សំណួរឥតប្រយោជន៍ និង​បែប​ផ្ចាញ់ផ្ចាលនាំ​ឲ្យ​បាត់​ពេលវេលា​សំរាប់​អ្នក​ដទៃ​ទៀត ។

តាម​ការ​កត់សម្គាល់​លោក ​ជុំ សុ​ជាតិ​ ត្រូវ​បាន​គេ​ដឹង​ថា ​ជា​សកម្មជន​របស់​បក្ស​ប្រឆាំង​ដែល​តែងតែ​សួរនាំ​ទៅ​កាន់​លោក ​សម រ​ង្ស៊ី​ ជា​រឿ​ៗ​នៅ​គោលនយោបាយ និង​ជំហរ​បក្ស​ដើម្បី​យកឈ្នះ​បក្ស​កាន់​អំណាច ប៉ុន្តែ​លោក សម រ​ង្ស៊ី​ មិន​ដែល​ប្រាប់​ការ​ពិត​នៅ​ក្នុង​វេទិការ​នោះ​ទេ ដោយ​បង្វែង​ចម្លើយ​រហូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ