ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រកាសចាត់ការហើយ…​ការ​​លក់​ថ្នាំ​បំប៉ន​ផ្លូវ​ភេទ​បុរស​​​លើ​ហ្វេស​បុក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ​ បាន​សេចក្តីជូនដំណឹង​ផ្លូវការមួយ គឺ​​ហាម​ឃាត់​ការ​នាំ​ចូល​លក់​ចែកចាយ ​និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​(Facebook)​ នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស…

រាជធានី​ភ្នំពេញ​ ៖ ​ក្រសួងសុខាភិបាល​ កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ​ បាន​សេចក្តីជូនដំណឹង​ផ្លូវការមួយ គឺ​​ហាម​ឃាត់​ការ​នាំ​ចូល​លក់​ចែកចាយ ​និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​(Facebook)​ នូវ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស ​ឈ្មោះ​Résistance ដែល​​គ្មាន​ចុះបញ្ជី​ការ ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​នោះ ។

ក្រសួងសុខាភិបាល​បាន​លើក​ឡើង​ថា​ ក្រសួង​សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាប​ថា​​យោង​តាម​ការ​ពិនិត្យ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រៀងរាល់ថ្ងៃ​ មាន​គណនី​ចំនួន​៧​បាន​កំពុង​ផ្សព្វផ្សាយ​លើ​​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស Résistance​មួយ​កំប៉ុង​ មាន​៩០​គ្រាប់​ផលិត​នៅ​ប្រទេស​បារាំង​ គ្មាន​អា​សយ​ដ្ឋាន​ផលិត​​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំ​ចូល​ត្រឹមត្រូវ គ្មាន​ចុះបញ្ជី គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ និង​គ្មាន​ការ​ត្រួតពិនិត្យ​គុណភាព និង​គ្មាន​ការ​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាលទៀតផង ។

​គណនី​ហ្វេ​ស​ប៊ុ​ក​​ទាំង​៧នោះ ​រួម​មាន ​១-បុរស​ខ្លាំង​ពិត, ២-​ក​សិ​ដ្ឋា​លក់​ផលិតផល​ មក​ពី​បារាំង,​៣-​Resis-tance បុរស​ខ្លាំង, ៤-​សុខភាព​របស់​បុរស ,៥-​ស្តេច​ថ្នាំជួយ​សុខភាព​, ៦-​បុរស​ខ្លាំង​ពិត ​និង ៧-Sova-vann healthy shops ​។ ​ដែល​គណនី​​ទាំងនេះ​ថែម​ទាំង​ផ្សព្វផ្សាយ​ភូត​កុហក​បោកប្រាស់ ​និង​បំផ្លើស​​ហួស​ពី​ការ​ពិត ​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​។

​ក្រសួង​បាន​អះអាង​ទៀតថា​ គេ​បាន​ផ្សាយ​ដូច​ជា​ការ​ជួយ​សម្រួល​ក្រលៀន ក្រពេញ​ប្រូ​ស្តា​ត​បុរស សម្រួល​បញ្ហា​នោម​ញឹក​ឡើង​អាស៊ីត សម្រួលការ​ផលិត​ស្ករ​ក្នុង​សរសៃ​ឈម ស​ម្រូ​ល​ការ​កន្ត្រាក់​ដៃជើង ចង្កេះ ខ្នង​តែ​បញ្ហា​ឆាប់​ចេញ​ដៃគូ ទន់ជ្រាយ ខ្សោយ​អស់កម្លាំង តូច​ខ្លី …​។ ​

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ដើម្បី​ចៀស​វាង​ការ​ខាតបង់​ប្រាក់​កាស​ និង​ប៉ះ​​ពាល់​ដល់​សុខភាព​ ឬ​ឈាន​ទៅ​សល់​ការ​បាត់បង់​អាយុជីវិត​ (​ដោយ​ស​សារ​ការ​គាំងបេះដូង​របស់​អ្នក​ប្រើប្រាស់​​នោះ​ ក្រសួង​សុខា​ភិ​បាល​​សូម​ជូនដំណឹង​ដល់​បងប្អូន​ទាំងអស់​ កុំ​ជឿ​ការ​ឃោសនា​ភូត​កុហក​បោកប្រាស់​ខាងលើ ​និង​ឈប់​ឲ្យ​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​​ដែល​បាន​ផ្សព្វផ្សាយ​ទាំងអស់​ខាងលើ​ជា​បន្ទាន់​ ។