ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំ​ហ៊ាន​…​ធ្វើ​ស៊ី​គេ គេ​ធ្វើ​វិញ ទោះ​មាន​នាម​ជា​ឧកញ៉ា​ក្តី

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​​បាន​ស្គាល់​គាត់​ថា អ្នក​គក់​ជេ​​ដី​ដ៏​ល្បីឈ្មោះ​ក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវ​​បាន​សមត្ថ​​កិ​ច្ច​ឃាត់​ខ្លួន​​តាម​ដីកាបញ្ជាឱ្យ​​ចូលខ្លួន​របស់​តំណាង​អ​យ្យការ​ ជាប់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ។…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា បុរស​ម្នាក់​ដែល​មនុស្ស​ជា​ច្រើន​ក្នុង​តំបន់ ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​​បាន​ស្គាល់​គាត់​ថា អ្នក​គក់​ជេ​​ដី​ដ៏​ល្បីឈ្មោះ​ក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវ​​បាន​សមត្ថ​​កិ​ច្ច​ឃាត់​ខ្លួន​​តាម​ដីកាបញ្ជាឱ្យ​​ចូលខ្លួន​របស់​តំណាង​អ​យ្យការ​ ជាប់​ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​ ។ ​ការ​ឃាត់​ខ្កួ​ន​នេះ ​ធ្វើ​ឡើង​ដោយ​​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែល​តាំងខ្លួន​ជា​ឧកញ៉ា​នេះ ត្រូវ​គេ​ស្គាល់​មានឈ្មោះ សូ សា​រឹម ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អង្គ្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

បើតាម​លោក​វរសេនីយ៍ឯក​សម​ សាក់​ នាយការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ធ្ងន់​ខេត្ត​ បានឱ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះ​ ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ​កុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ហាង​កាហ្វេ​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ​ក្នុងភូមិ​បែក​ថ្លាង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។

ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​របស់​លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញា​រង អម​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​សំណុំរឿង​រំលោភ​លើ​ទំនុកចិត្ត ចុះ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៩ ដែល​ជន​សង្ស័យ​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​រំលេច និង​នៅ​ភូមិ​តារា ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ​

បើ​តាម​ប្រភព​ពី​ពលរដ្ឋ​រស់នៅ​ស្រុក​ឧដុង្គ​បាន​បង្ហើប​ថា ​ឧកញ៉ា​ក្លែងក្លាយ​ម្នាក់​នេះ ក្រៅ​ពី​សំណុំរឿងដែល​សមត្ថកិច្ច​កំពុង​ចាប់ខ្លួន ​ក៏​នៅ​មានរឿង​ទិញ​ដី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ឃុំ​ព្រះ​ស្រែ ដោយ​គេចវេស​មិន​ព្រម​​ប្រគល់​លុយឱ្យម្ចាស់​ដីទេ ហើយ​យក​ដី​ពលរដ្ឋ​ទៅ​លក់​បន្តជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ឃុបឃិត​គ្នា​ជា​ប្រ​ព័​ន្ឋ​លក់​ដី​របស់​អ្នក​ដទៃ​ និង​មាន​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមប្រឹក្សា​ស្រុក​មួយ​ចំនួន ក៏​មានការ​ជាប់​ពាក់​ព័ន្ធ ក្នុង​ករណី​នេះ​ដែរ​ ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ