ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះជា​គ្រោះថ្នាក់​មួយ​…​ដែល​ខ្សែភ្លើង​មាន​​តំណរ​​ច្រើន​ពេក

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រឿង​ចាប់ហួយ​​នៅ​ក្ន្ងុ​ុ​ង​តូប​មួយ​កន្លែង ​ត្រូវ​បានភ្លើងឆាបឆេះ​​អស់​គ្មាន​សល់ ​ហើយ​ត្រូវ​បាន​រក​ឃើញ​​ពីមូល​ហេតុ គឺ​​បណ្តាល​មកពី​​ម្ចាស់​តូប​ប្រើប្រាស់​ខ្សែភ្លើង​មានមុខ​តំណរ​ច្រើន ​ទើប​​មាន​​គ្រោះថ្នាក់​បែប​នេះ​ ។ ​ហេតុាករណ៍គឺ​កើត​ឡើង​នៅ​ក្នុង​ផ្សារ​​សាម​គ្គឺ…

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា គ្រឿង​ចាប់ហួយ​​នៅ​ក្ន្ងុ​ុ​ង​តូប​មួយ​កន្លែង ​ត្រូវ​បានភ្លើងឆាបឆេះ​​អស់​គ្មាន​សល់ ​ហើយ​ត្រូវ​បាន​រក​ឃើញ​​ពីមូល​ហេតុ គឺ​​បណ្តាល​មកពី​​ម្ចាស់​តូប​ប្រើប្រាស់​ខ្សែភ្លើង​មានមុខ​តំណរ​ច្រើន ​ទើប​​មាន​​គ្រោះថ្នាក់​បែប​នេះ​ ។ ​ហេតុាករណ៍គឺ​កើត​ឡើង​នៅ​ក្នុង​ផ្សារ​​សាម​គ្គឺ ​វេលា​ម៉ោង១១​និង​២០​នាទី​យប់​​ថ្ងៃ​ទី​៨ កុម្ភៈ ស្ថិត​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍បន្តថា នៅ​ក្នុង​ហេតុការណ៍គ្រោះ​​អគ្គិភ័យ​នេះដែរ ​ត្រូវ​​កម្លាំង​នគរបាល​បាន​ចេញ​​ទប់​ស្កាត់​ទាន់ ​គឺ​មិន​​បាន​ឆ្លង​​រាលដាល​ដល់​អ្នក​ជិត​ខាង​ឡើយ ។ ​ដោយ​គ្រាន់តែ​បំផ្លាញ​តូប​​មាន​ទំហំ៨​គុណ​៨ ម៉ែត្រ ហើយ​ម្ចាស់​​ឈ្មោះ ឡាយ ស្រី​យ៉ុ​ង ភេទ​ស្រី អាយុ៥៤​ឆ្នាំ លក់​អីវ៉ាន់​ចាប់ហួយ​ ។

ប្រភព​​​បន្ត​​ថា ក្នុង​​​ប្រតិបត្តិការ​បាញ់ទឹក​ពន្លត់ គឺមានខាង​កិច្ចសហការ​​ពី​កំលាំង​អធិការដ្ឋាន​ស្រុក​អង្គ​ស្នូល ខេត្តកណ្ដាល ប្រេ​ី​ប្រាស់​រថយន្ដ​អគ្គី​ភ័យ​សរុប​​៥គ្រឿង​(​រថយន្ត​ខេត្តកំពង់ស្ពឺ៣​គ្រឿង និង​ស្រុក​អង្គ​ស្នូល២ គ្រឿង ) ។ ​រហូតមក​​ដល់​ម៉ោង​០១ និង៣០រំលងអធ្រាត្រ​​​ថ្ងៃ​ទី​០៩ ​កុម្ភៈ ​ទេ​ី​ប​​គ្រប់គ្រង​ស្ថានការណ៍​ ពន្លត់​ទាំង​ស្រុងបាន​ ។​ ​

អត្ថបទសរសេរ ដោយ