ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​អាជីវកម្ម​ប្រៃសណីយ៍​កម្ពុជា​ពី​ឆ្នាំ​2011​ដល់​ឆ្នាំ​2018

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ថ្នាក់ដឹកនាំ​ប្រៃសណីយ៍​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តល់​កិត្តិយស​ដល់​រូប​ខ្ញុំបាទ​ក្នុង​កិច្ច​សម្ភាសន៍​នា​ពេល​នេះ ។ ក្នុង​ទំព័រ​សករាជ​ថ្មី​នៃ​ទំនើបភាវូបនីយកម្ម​បច្ចេកវិទ្យា ប្រៃសណីយ៍​កម្ពុជា​បាន និង​កំពុង​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​ការ​ទទួល និង​ចែកចាយ​បញ្ញើ…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ថ្នាក់ដឹកនាំ​ប្រៃសណីយ៍​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​ផ្តល់​កិត្តិយស​ដល់​រូប​ខ្ញុំបាទ​ក្នុង​កិច្ច​សម្ភាសន៍​នា​ពេល​នេះ ។ ក្នុង​ទំព័រ​សករាជ​ថ្មី​នៃ​ទំនើបភាវូបនីយកម្ម​បច្ចេកវិទ្យា ប្រៃសណីយ៍​កម្ពុជា​បាន និង​កំពុង​ប្រឡូក​យ៉ាង​សកម្ម​ក្នុង​ការ​ទទួល និង​ចែកចាយ​បញ្ញើ ដើម្បី​រុញច្រាន​វិស័យ​ប្រៃសណីយ៍​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​វឌ្ឍនភាព​ក្នុង​ឆាក​អន្តរជាតិ ដោយ​ការ​ចាប់​ដៃគូ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​ក្នុង និង​ក្រៅប្រទេស ។

តម្រូវការ​របស់​អតិថិជន ជា​បេសកកម្ម​ស្នូល​របស់​ថ្នាក់ដឹកនាំ និង​និយោជិត​ប្រៃសណីយ៍​កម្ពុជា​គ្រប់​ជាន់ថ្នាក់ ក្នុង​គោលបំណង​ធំ គឺ​បម្រើ​វិស័យ​ប្រៃសណីយ៍​ដោយ​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ក្នុង​លក្ខខណ្ឌ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គម និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​បង្កើន​កម្រិតជីវភាព​និយោជិត ។ ប្រៃសណីយ៍​កម្ពុជា បាន និង​កំពុង​បន្ត​ការ​អនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​ទាំង​ផ្នែក​រចនាសម្ព័ន្ធ​រដ្ឋបាល ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​បច្ចេកទេស​រួម​មាន​៖

១-​បង្កើន​នូវ​ប្រាក់​ចំណូល​ពី​២,១៦៤,០០០​ដុល្លារ ក្នុង​ឆ្នាំ​២០១០ កើនឡើង ១៣,១៦៩,៣១៩.៦៣​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ ជា​ពិសេស​គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ជា​រៀង​រាល់​ឆ្នាំ ។ ពី​ឆ្នាំ​២០១១ ដល់​២០១៥ និយោជិត​ទទួល​បាន​ប្រាក់​លើក​សរសើរ​ចំនួន​មួយ​ខែ (​ប្រាក់ខែ​ទី​១៣) ។ ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ ២០១៨ និយោជិត​ទទួល​បាន​ប្រាក់​លើក​សរសើរ​ចំនួន​ពីរ​ខែ (​ប្រាក់ខែ​ទី​១៤) ។

ជាក់ស្តែង​ចំណូល​ឆ្នាំ​២០១៨ សរុប​ចំនួន​១៣,១៦៩,៣២០​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៧ ចំណូល​សរុប​៨,៤៩៧,៤១៣​ដុល្លារ កើនឡើង​៥៤.៩៨% ទទួល​បាន​ប្រាក់​ចំណេញ​១,០២៧,០១០​ដុល្លារ ។ បើ​ប្រៀបធៀប​ចំណូល​នឹង​ឆ្នាំ​២០១១ មាន​ចំនួន ៣,៧៧១,៥៩៨ ដុល្លារ មានការ​ឡើង​រហូត​ដល់​២៤៩.១៧%​។

២-​ការ​ដំឡើង​ប្រាក់បៀវត្ស​ជូន​និយោជិត​ជាង​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ឆ្នាំ​២០១១ និយោជិត​ក្នុង​ម្នាក់​ទទួល​ប្រាក់បៀវត្ស​គិត​ជា​មធ្យម​មាន​ចំនួន​៧.៧៥៦.៧៥២​រៀល ក្នុង​មួយ​ឆ្នាំ ។ ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ​២០១៩ នេះ​ប្រាក់បៀវត្ស​និយោជិត​ក្នុង​ម្នាក់​ទទួល​គិត​ជា​មធ្យម​មាន​ចំនួន​២៦.៧៥៦.៧៥២​រៀល ក្នុង​មួយ​ឆ្នាំ ។

ក្នុង​ប្រតិបត្តិការ​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ ២០១៤​ដល់​២១០៨ ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​រក​ប្រាក់​ចំណេញ​៣៦,២០៨,០១៥ ដុល្លារ តាម​ឆ្នាំ​ដូច​ខាងក្រោម​៖

-​ឆ្នាំ​២០១៤ ចំណេញ ១,៤៩៨,០១៥ ដុល្លារ
-​ឆ្នាំ​២០១៥ ចំណេញ ៤,១៦០,០០០ ដុល្លារ
-​ឆ្នាំ​២០១៦ ចំណេញ ៨,៤០០,០០០ ដុល្លារ
-​ឆ្នាំ​២០១៧ ចំណេញ ៨,៦៥០,០០០ ដុល្លារ
-​ឆ្នាំ​២០១៨ ចំណេញ​១៣,៥០០,០០០ ដុល្លារ

ក្នុង​គម្រោង​៥​ឆ្នាំ​ខាង​មុខ​ទៀត ធនាគារ​ប្រៃសណីយ៍​កម្ពុជា នឹង​រកបាន​ប្រាក់​ចំណេញ​ចំនួន​១៥០​លាន​ដុល្លារ ហើយ ប​.​ក មាន ៥% ស្មើនឹង ៧,៥០០,០០០​ដុល្លារ ។

ចំពោះ​ការ​សម្រេចចិត្ត​លើ​សកម្មភាព​ភាគច្រើន​របស់​អង្គភាព​ប្រៃសណីយ៍ មានការ​ចូលរួម​ពី​គ្រប់​សមាស​ភាព តាម​នីតិវិធី​ច្បាប់ គ្រប់​ផែនការមេ សុទ្ធតែ​ត្រូវ​បាន​ឆ្លង​ការ​អនុម័ត ពី​អង្គប្រជុំ​ក្រុម​ប្រឹក្សាភិបាល រាល់​ផែនការ​ការ​វិនិយោគ ការ​ទិញ​សម្ភារ​ផ្គត់ផ្គង់​បម្រើ​ឲ្យ​អាជីវកម្ម​ត្រូវ​មានការ​សម្រេច​ពី​ក្រសួង​អាណា​ព្យា​បាល ។ ការ​ជ្រើសរើស​និយោជិត ការ​ដាក់​វិន័យ​លើ​និយោជិត ការ​បណ្តេញ​និយោជិត​ពី​ការងារ គឺ​ទាល់តែ​មានការ​ប្រជុំ​សម្រេច​ពី​ក្រុមប្រឹក្សាវិន័យ និង​ក្រុមប្រឹក្សាភិបាល​ប្រៃសណីយ៍​កម្ពុជា ។

លទ្ធផល​ដែល​ប្រៃសណីយ៍​ទទួល​បាន​កន្លង​មកនេះ ពិតជា​យើង​មាន​មោទនភាព​ខ្លាំង ហើយ​ពិតជា​លទ្ធ​ផល​ដែល​បាន​ចូលរួម​ចំណែក​ពី​កិច្ច​សហប្រតិបត្តិការ​ការងារ​ជា​ក្រុម​ពី​ថ្នាក់ដឹកនាំ​ពី​ក្រុមការងារ​ជំនាញ​បច្ចេកទេស ក្រុមការងារ​បម្រើសេវា​កម្ម​ផ្ទាល់​ជាមួយ​អតិថិជន និង​និយោជិត​គ្រប់​ជាន់ថ្នាក់ ។ ហេតុនេះ​ពួក​គាត់​ត្រូវ​ទទួល​ការ​តបស្នង​វិញ ជា​ការ​ដំឡើង​ប្រាក់បៀវត្ស និង​អត្ថប្រយោជន៍ ផ្សេង​ៗ​មាន​ដូច​ជា​ថែទាំ​សុខ​ភាព ប្រាក់​រង្វាន់ និង​ប្រាក់​សោធន​និវត្តន៍ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ