ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះប្រពន្ធនៅកំពង់ឆ្នាំង…មកផ្តាច់ជីវិតខ្លួនឯងនៅបាត់​ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​ភរិយា​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ហើយ​ជិះ​ម៉ូតូ​មក​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្បែរ​ជើងភ្នំ​មួយ​កន្លែង​ត្រង់​ចំណុច​ទឹក​ចេញ ស្ថិត​ក្នុងភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភ​: ជាទី​ជម្រក​ដែល​ខ្លួន​ធ្លាប់​ស្នាក់​នៅ​ធ្វើ​កម្មករ​កាប់​ដំឡូង​មី​ឬ​កាច់​ពោត​។…

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​ជម្លោះ​ជាមួយ​ភរិយា​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ហើយ​ជិះ​ម៉ូតូ​មក​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្បែរ​ជើងភ្នំ​មួយ​កន្លែង​ត្រង់​ចំណុច​ទឹក​ចេញ ស្ថិត​ក្នុងភូមិ​បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក នៅ​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​០៨ កុម្ភ​: ជាទី​ជម្រក​ដែល​ខ្លួន​ធ្លាប់​ស្នាក់​នៅ​ធ្វើ​កម្មករ​កាប់​ដំឡូង​មី​ឬ​កាច់​ពោត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ប៉ាត លី​ន ប្រុស​អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ពាម​ទន្លា ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​នេះ​បាន​យក​ខ្សែ​អង្រឹង​ចង​.​ក​ខ្លួនឯង​នៅ​លើ​ដើមឈើ​ក្បែរ​ចង្កេះភ្នំ ហើយ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ថា មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃ ជន​រង​គ្រោះ​រូប​នេះ​មាន​ជម្លោះ​ជាមួយ​ភរិយា​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង តែ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​បុរស​បែរជា​ជិះ​ម៉ូតូ​មក​សម្លាប់​ខ្លួន​នៅ​ស្រុក​ភ្នំព្រឹក​ទៅ​វិញ​.​?

សាក្សី​ដែល​បានដឹង​រឿង​នេះ​ខ្លះ​ៗ​បាន​និយាយ​ថា បុរស​នេះ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​មក​ដល់​ស្រុក​ភ្នំព្រឹក ជា​កន្លែង​កើតហេតុ កាលពី​ថ្ងៃ​ទី​០៦ កុម្ភ​:​។ ប្រភព​ដដែល​បាន​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​ជន​រង​គ្រោះ​ពិតជា​ធ្លាប់​ធ្វើ​ចំណាកស្រុក មក​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​ធ្វើ​ជា​កម្មករ​មែន​។ ប៉ុន្តែ​ពេល​ជន​រង​គ្រោះ​មក​លើក​ក្រោយ​នេះ មុន​ពេល​ធ្វើ​អត្តឃាត​គេ​បាន​ឭ​ជន​រង​គ្រោះ​និយាយ​ថា ខ្លួន​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើត ត​តែ​មិន​បាន​និយាយ​លំអិត​អំពី​ជម្លោះ​នោះ​ទេ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​កុម្ភ​: បុរស​នេះ​ចង​.​ក​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​សួរនាំ​និង​ពិនិត្យ​សព​ជន​រង​គ្រោះ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​ព័ត៌មាន​នេះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​ក្រោះ​បាន​ប្រើប្រាស​ខ្សែ​អង្រឹង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​អត្តឃាត​នេះ​។ បើ​តាម​ការ​ពិនិត្យ​តាម​បច្ចេកទេស គឺ​ជន​រង​គ្រោះ​ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​មែន ហើយ​ក៏​មាន​លេច​ឭ​ថា ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​នៅ​ឯ​ស្រុក​កំណើត​ដែរ មុន​ពេល​ជិះ​ម៉ូតូ​មក​ធ្វើ​អត្តឃាត​នៅ​ស្រុក​ភ្នំព្រឹក​នេះ ដោយ​មិន​ជាប់​ពាក់ព័ន្ធ​និង​បទល្មើស​អ្វី​ឡើយ​។ ​

អត្ថបទសរសេរ ដោយ