ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ដែល​ស្រង់​បានជា​សព​តារា​បាល់​ទាត់​អា​ហ្ស​ង់​ទី​ន

5 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ សាកសព​មនុស្ស​ម្នាក់​ដែល​ស្រង់ យក​ចេញពី​បំណែក​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​MANCHE កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​ត្រូវ​បាន​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ កំណត់​ដឹង​អត្តសញ្ញាណ​ជា​ផ្លូវការ​ហើយ​ថា ពិតជា​សាកសព​តារាបាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក​EMILIANO SALA​។ សាច់ញាតិ​គ្រួសារ​របស់​លោក​SALA​និង​របស់​អ្នក​បើក​យន្តហោះ…

ប្រទេស​អង់គ្លេស ៖ សាកសព​មនុស្ស​ម្នាក់​ដែល​ស្រង់ យក​ចេញពី​បំណែក​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​MANCHE កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ​ត្រូវ​បាន​គ្រូពេទ្យ​កោសល្យ​វិ​ច្ឆ័​យ កំណត់​ដឹង​អត្តសញ្ញាណ​ជា​ផ្លូវការ​ហើយ​ថា ពិតជា​សាកសព​តារាបាល់ទាត់​អា​ហ្ស​ង់​ទី​ន លោក​EMILIANO SALA​។ សាច់ញាតិ​គ្រួសារ​របស់​លោក​SALA​និង​របស់​អ្នក​បើក​យន្តហោះ លោក​DAVID IBBOTSON ដែល​នៅ​បាត់​ខ្លួន​ត្រូវ​បាន​ផ្ដល់​នូវ​ព័ត៌មាន​នេះ​។

បំណែក​យន្តហោះ​ម៉ា​សី​ុ​ន​មួយ​ធុន​PIPER MALIBU ដែល​ដឹក​កីឡាករ​បាល់ទាត់​ខ្សែប្រយុទ្ធ​រូប​នោះ​របស់​ក្លឹ​ប​NANTAIS និង​អ្នក​បើក ទៅ​កាន់​ក្លឹ​ប​ថ្មី​CARDIFF ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ នៅ​កន្លែង​ដែល​យន្តហោះ​នេះ បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា​ក្នុង​សមុទ្រ​MANCHE ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០​គីឡូម៉ែត្រ ខាងជើង​កោះ​អង់គ្លេស​GUERNESEY ក្នុង​ជម្រៅ​៦៧,៧​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ