ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្រទេស​​ទាស់​គ្នា​ខ្លាំងៗ ​ហៅ​ឯក​អគ្គរដ្ឋ​ទូត

5 ឆ្នាំ មុន

ប្រទេស​បារាំង​-​អីុ​តា​លី ៖ ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អីុតា​លី​ទៅ​ស្រុក​ពិគ្រោះ​យោបល់ ក្រោយ​សេចក្ដីថ្លែងការណ៍​នានា​វាយប្រហារ​បារាំង​ខ្លាំង​ៗ របស់​បណ្ដា​អ្នក​ទទួល​ខុស​ត្រូវ​​អីុ​តា​លី ដែល​នោះ​ជា​ភាព​តានតឹង​កម្រ​មាន​រវាង​ប្រទេស​ទាំង​២ ក្នុង​សហភាព​អឺរ៉ុប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ភាព​ប្រេះស្រាំ​របស់​អឹ​រ៉ុ​ប ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​អឺរ៉ុប​។ អ្នក​ទទួលខុសត្រូវ​អី​ុ​តា​លី​២​រូប…

ប្រទេស​បារាំង​-​អីុ​តា​លី ៖ ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ បាន​ហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចាំ​អីុតា​លី​ទៅ​ស្រុក​ពិគ្រោះ​យោបល់ ក្រោយ​សេចក្ដីថ្លែងការណ៍​នានា​វាយប្រហារ​បារាំង​ខ្លាំង​ៗ របស់​បណ្ដា​អ្នក​ទទួល​ខុស​ត្រូវ​​អីុ​តា​លី ដែល​នោះ​ជា​ភាព​តានតឹង​កម្រ​មាន​រវាង​ប្រទេស​ទាំង​២ ក្នុង​សហភាព​អឺរ៉ុប​ដែល​បង្ហាញ​ឲ្យ​ឃើញ​ភាព​ប្រេះស្រាំ​របស់​អឹ​រ៉ុ​ប ខណៈ​សល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ដល់​ការ​បោះ​ឆ្នោត​អឺរ៉ុប​។

អ្នក​ទទួលខុសត្រូវ​អី​ុ​តា​លី​២​រូប គឺ​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក​MATTEO SALVINI និង​ឧបនាយករដ្ឋមន្ត្រី​លោក​LUIGI DI MAIO ជា​អ្នកនយោបាយ​នៃ​រដ្ឋាភិបាល​ប្រជា​និយម​អីីុតា​លី ក្រោយ​បារាំង​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ទៅ​ស្រុក​វិញ​និយាយ​ភ្លាម​ៗ​ថា ត្រៀម​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង លោក​EMMANUEL MACRON​និង​រដ្ឋាភិបាល​បារាំង​។ លោក​SALVINI មេខ្លោង​នៃ​ក្រុម​ស្ដាំ​និយម​ជ្រុល​អីុ​តា​លី​អះអាង​ថា យើង​ពុំ​ចង់​ឈ្លោះ​ជាមួយ​នរណា​ម្នាក់​ឡើយ ហើយ​សង្គ្រាមប៉ាកា​យើង​មិន​ចូល​ចិត្ត​ទេ។

ទោះបី​យ៉ាងណា​សម្រាប់​ក្រុងប៉ារីស​នៅ​តែ​អន់ចិត្ត​ខ្លាំង​ចំពោះ​ការ​ដៀមដាម​។ ប្រភព​ផ្លូវការ​បារាំង​មួយ​និយាយ​ប្រាប់​AFP​ថា យើង​ពុំ​កាត់​ផ្ដាច់​ការ​ចរចា តែ​យើង​និយាយ​យ៉ាង​ច្បាស់​ថា យើង​ពុំ​សប្បាយចិត្ត ចំពោះ​ការ​បង្កហេតុ​និង​ការ​ជ្រៀតជ្រែក​ទាំងនេះ​។

មេដឹកនាំ​អីុ​តា​លី​២​រូប​បាន​បង្កើន​ការ​ដៀមដាម​ចំពោះ​រដ្ឋាភិបាល​បារាំង ដោយ​សម្ដែង​ការ​អបអរ​ចំពោះ​ចលនា​សង្ក​ម របស់​ពូក​អាវកាក់​លឿង​បារាំង ដែល​ធ្វើ​បាតុកម្មហិង្សា​រាល់​ថៃ្ង​សៅរ៍ ដោយ​អំពាវនាវ​ឲ្យ​លោក​ប្រធានាធិបតី​MACRON លាលែង​ចេញពី​តំណែង​។ អ្នក​ទាំង​២​រហូត​ដល់​ចោទ​លោក​MACRON ថា​ដឹកនាំ​ប្រឆាំង​ប្រជាជន​ខ្លូ​ន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ