ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល៍ចរិត​លោកប​ងស្វាទាំងនេះ…ទៅ​អុក​ឡុក​គេ​ឯង!

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​បាន​ប្រកាស​ថា ហ្វូង​សត្វ​ស្វា​ជា​ច្រើន​ក្បាល នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ(​អតីត​សណ្ឋាគារ​ប្រាំពីរ​ជាន់​) ក្នុង​ក្រុងព្រះសីហនុ បាន​បង្ក​ការ​រំខាន​អុកឡុក​ដល់​មហាជន និង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ…

ខេត្ត​ព្រះ​សីហ​នុ ៖ មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្ត​បាន​ប្រកាស​ថា ហ្វូង​សត្វ​ស្វា​ជា​ច្រើន​ក្បាល នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ(​អតីត​សណ្ឋាគារ​ប្រាំពីរ​ជាន់​) ក្នុង​ក្រុងព្រះសីហនុ បាន​បង្ក​ការ​រំខាន​អុកឡុក​ដល់​មហាជន និង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ដើម្បី​រក្សា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដោយ​មាន​ចំណារ​ឯកភាព​ពី​លោក​អភិបាលខេត្ត បាន​ចុះ​ចាប់​សត្វ​ស្វា​ដែល​បង្ក​ការ​រំខាន ស្ថិត​នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ និង​បាន​យក​ទៅ​លែង​នៅ​ដែន​ជម្រក​សុវត្ថិភាព​សហគមន៍​ព្រៃឈើ​វាល​វែង ក្នុង​ខេត្តពោធិ៍សាត់ ។

សេចក្តីជូនដំណឹង​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ឡើង​នេះ ខណៈ​ដែល​មាន​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ថា ស្វា​មួយ​ចំនួន នៅ​តំបន់​សណ្ឋាគារ​ឯករាជ្យ បាន​បាត់​បន្តិច​ម្ដង​ៗ ដោយ​មិនដឹង​ប្រភព​អ្នក​ចាប់​សត្វ​ស្វា​ទាំងនោះ​យក​ទៅ​ធ្វើ​អ្វី​ទេ ដោយ​អ្នកខ្លះ​សង្ស័យ​ទៅ​លើ​ជនជាតិ​ចិន​ចាប់​យក​ស្វា​ទៅ​បឺត​ខួរ​ក្លែមស្រា ។

អ្នក​រស់នៅ​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​សម្តែង​ការ​ហួសចិត្ត​ចំពោះ​ការ​ចាត់​ទុក​ហ្វូង​ស្វា​ដែល​រស់នៅ​តាម​ដើមឈើ​ជាប់​ឆ្នេរ​សណ្ឋាគារ​ឯករាជ្យ​ឬ​ឆ្នេរ​៧​ជាន់​ថា បាន​បង្ក​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​តំបន់​នោះ​គឺ​មិន​ឯកភាព​តាម​ទេ បែរជា​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ហ្វូង​ស្វា ដែល​ធ្លាប់តែ​បង្ហាញខ្លួន​ចោមរោម​ភ្ញៀវ​ទេសចរ​ទស្សនា​ឬ​ឲ្យ​ចំណី និង​ថតរូប​កម្សាន្ត នៅ​គ្រប់​រដូវ​កាល​ថា​ជា​ទស្សនីយភាព​ល្អ​ទៅ​វិញ ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​បែរជា​មិនសូវ​ឃើញ​មាន​ពពួក​ស្វា​តូច​ធំ​ទាំងនេះ​ទៀត​ទេ ទំនង​នៅ​សល់​តិចតួច ។

អ្នក​រស់នៅ​ក្រុងព្រះសីហនុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន​បាន​បង្ហាញ​នូវ​មតិ​របស់​ខ្លួន​ថា សូ​ម្បី​ហ្វូង​ស្វា​ដែល​ធ្លាប់​រស់នៅ​សុខសាន្ត នៅ​តំបន់​ព្រៃឈើ​ក្បែរ​ឆ្នេរ​ឯករាជ្យ ជាប់​មាត់បឹង​ព្រែក​ទប់ ក្រុងព្រះសីហនុ ដ៏​គគ្រឹកគគ្រេង​កន្លង​មក​កើត​បានកូន​ពូន​ជា​ចៅ​ពេល​នេះ​ក៏​ត្រូវ​លាចាក​ទ្រនុំ ឬ​រក​ជម្រក​ជ្រក​លែង​បាន​ទៀត​ដែរ ហើយ​កំពុង​និរាស​ព្រាត់​ប្រាស់ចាក​ទ្រនុំ ដែល​ធ្លាប់​សុខសាន្ត ព្រោះ​ពួក​គេ​ជាប់ចោទ​ថា​បាន​រំខាន​សាធារណជន និង​ធ្វើ​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ទៅ​វិញ ។

បញ្ហា​នេះ​ភ្ញៀវ​ទេសចរ និង​អ្នក​រស់នៅ​ក្រុងព្រះសីហនុ​ខ្លះ​បាន​ថ្លែង​ថា ចាប់ពី​ពេល​នេះ​តទៅ​ហ្វូង​សត្វ​ស្វា​ទាំងនោះ គឺ​គ្មាន​ឱកាស​ឈរ​តោង​ដើមឈើ​លោត​ចុះ​លោត​ឡើង​ដើម្បី​បង្អួតរាង​បង្ហាញ​ភ្ញៀវ​ទេសចរ កូន​ក្មេង​តូច​ៗ អាច​ទស្សនា និង​ថតរូប​លេង​កម្សាន្ត​ទៀត​ហើយ​ព្រោះ​ត្រូវ​នាំ​យក​ទៅ​កាន់​ព្រៃ​ធម្មជាតិ ដែល​មាន​សុវត្ថិភាព នៅ​ខេត្តពោធិ៍សាត់​ជំនួស​វិញ ។ តាម​សេចក្តីជូនដំណឹង មាន​ចុះហត្ថលេខា និង​បោះត្រា​ដោយ​លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​ព្រះ​សីហ​នុ ចុះ​ថ្ងៃ​ទី​៥ កុម្ភៈ បាន​ប្រកាស​ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ​ឲ្យ​បានដឹង​ថា មូលហេតុ ដែល​អាជ្ញាធរ​ត្រូវ​ជម្លៀស​ហ្វូង​សត្វ​ស្វា​ចេញពី​ដើមឈើ​ក្បែរ​ទីតាំង​ឆ្នេរ​ឯករាជ្យ គឺ​ដោយសារ​ហ្វូង​សត្វ​ស្វា​ទាំងនោះ​រំខាន​ដល់​ប្រជាពលរដ្ឋ និង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ ។

គួរ​កត់​សម្គាល់ថា នៅ​ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង មាន​កសិដ្ឋាន​ធំ​ៗ​ចិញ្ចឹម​ស្វា​របស់​ក្រុមហ៊ុន​ឯកជន សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។សម័យ​ទសវត្សរ៍​ឆ្នាំ​១៩៩០ អ្នក​រស់នៅ​តំបន់​បឹង​ទន្លេសាប នាំ​គ្នា​ចាប់​ស្វា​តាម​គ្រប់​រូបភាព ជា​ពិសេស​ស្វា​កន្ទុយ​វែង យក​មក​លក់​ឱ្យ​កសិដ្ឋាន​ទាំងនោះ ពោល​គឺ​សម័យ​នោះ​គេ​សង្ស័យ កសិដ្ឋាន​ចិញ្ចឹម​ស្វា​បាន​ត្រឹមតែ​ប្រមូល​ទិញ​ស្វា​នាំ​ចេញ​ច្រើន​ជាង​ស្វា​ដែល​បង្កាត់​ពូជ​ក្នុង​កសិដ្ឋាន​ដោយ​ខ្លួនឯង ។

ទាក់ទិន​នឹង​សត្វ​ស្វា​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ពី​ក្រុម​មន្ត្រី​ជំនាញ​ឱ្យ​ដឹង​ថា ស្វា​ដែល​កើតជា​កូន​ពូន​ជា​ចៅ​នេះ កាលពី​ឆ្នាំ​១៩៩១​មានប្រមាណ​២៣០​ក្បាល ត្រូវ​បាន​នាំ​មក​លែង និង​ឆ្នាំ​១៩៩២​ក៏​លែង​២៣០​ក្បាល​ទៀត ។ ការ​លែង​នា​ពេល​នោះ ក៏​ក្នុង​បំណង​ទាក់ទាញ​អ្នកទេសចរ​ដែរ តែ​ការ​កើតកូន​បន្ត​គ្នា​ធ្វើ​ឱ្យ​ចំនួន​ស្វា​ទាំង​តូច​ទាំង​ធំ​មាន​ចំនួន​ច្រើន​រយ​ក្បាល ។ ក្រោយ​ពី​ការ​ចាប់​បណ្តើរ​ៗ រហូត​មក​ដល់​ពេល​នេះ​នៅ​សល់​ស្វា​តែ​ប្រមាណ​៥០​ក្បាល​ប៉ុណ្ណោះ ។ក្រុម​មន្ត្រី​និយាយ​ថា ការ​ចាប់​ប្រមូល​ស្វា​យក​ចេញពី​ព្រៃ​តំបន់ឆ្នេរ​ឯករាជ្យ​នេះ គឺ​យក​ស្វា​ដែល​កាច​ៗ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ។ តាម​ផែនការ គឺ​ស្វា​ដែល​ចាប់​ទាំងអស់​យក​ទៅ​លែង​នៅ​ព្រៃ​ធម្មជាតិ ៕​

អត្ថបទសរសេរ ដោយ