ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ទី​២​ស្លា.ប់​ដោយសារ​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៩​ មក​រា​កន្លង​ទៅ​នេះ យុវជន​អា​មេ​រិ​ក​អាយុ​២៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ទីក្រុង ​FORT WORTH រដ្ឋ​តិច​សាស់ ដោយសារ​ការ​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក​ដែល​គេ​ជក់​។…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ទី​២៩​ មក​រា​កន្លង​ទៅ​នេះ យុវជន​អា​មេ​រិ​ក​អាយុ​២៤​ឆ្នាំ​ម្នាក់ បាន​ស្លាប់​នៅ​ទីក្រុង ​FORT WORTH រដ្ឋ​តិច​សាស់ ដោយសារ​ការ​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក​ដែល​គេ​ជក់​។

នោះ​ជា​ករណី​ទី​២​នៃ​ការ​ស្លាប់​ដោយសារ​ការ​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក​។ លោក​WILLIAM ERIC BROWN វិស្វករ​អគ្គិសនី ដែល​ទៅ​កាន់​ហាង​ឯកទេស​លក់​ផលិតផល​ប្រភេទ​នោះ ពេល​គេ​ជក់បារី​អេ​ឡិច​ត្រូ​និក​ក្នុង​រថយន្ត​របស់​ខ្លូ​ន បារី​នោះ​ក៏​ផ្ទុះ​បណ្ដាល​ឲ្យ​ដាច់​ស​សៃ​ឈាម​ធំ​មួយ​ត្រង់​ក ហើយ​រូបគេ​ក៏​បាត់បង់​ជីវិត​។ នោះ​ជា​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​ក្នុងស្រុក NBC​និង​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​។ ក្រោយ​ការ​ផ្ទុះ​មានការ​ខូ​ត​ខាត​នានា​ក្នុង​រថយន្ត​ផង​ដែរ​។

កាលពី​ខែឧសភា​ឆ្នាំ​២០១៨​លោក​TALLMADGE D’ELIA អាយុ​៣៨​ឆ្នាំ​បាន​ត្រូវ​ស្លាប់ ក្នុង​អគ្គិភ័យ​ឆេះ​ផ្ទះ​របស់​គេ នៅ​ទីក្រុង​SAINT PETERSBURG​រដ្ឋ​ផ្ល​រី​ដា ដោយ​ការ​ឆេះ​ផ្ទះ​នោះ​បណ្ដាល​មក​ពី​ការ​ផ្ទុះ​បារី​អេ​ឡិច​ត្រូ​និក​ម៉ូ​ដែល​MODs​ដែរ​។

បញ្ហា​ដែល​កើត​មាន​ចំពោះ​បារី​អេ​ឡិ​ក​ត្រូ​និក​ប្រភេទ​នោះ ព្រោះ​អ្នក​ផលិត​ពុំ​គោរព​តាម​ការ​ណែនាំ​នានា របស់​អាជ្ញាធរ​នៃ​ប្រទេស​និ​មួយ​ៗ​។ នៅ​សហរដ្ឋអាមេរិក​បារី​អេ​ឡិច​ត្រូ​និក​ពុំ​ឆ្លងកាត់​ការ​សាកល្បង​សន្តិសុខ​ណាមួយ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ