ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​បង្ហាញ​មី​ស៊ី​ល​បណ្ដែត​ថ្មី​បា.ញ់​បាន​ចម្ងាយ​​១​ពាន់​គីឡូម៉ែត្រ

5 ឆ្នាំ មុន

ប្រទេស​អីុរ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​SEPAH​របស់​កងទ័ព​អីុ​រ៉​ង់​ថា កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​បាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៧​កម្ភៈ មី​ស៊ី​ល​បណ្ដែត​ថ្មី​អាច​បាញ់​បាន​ចម្ងាយ​១០០០​គីឡូម៉ែត្រ​។ ឧត្ដមសេនីយ​AMIRALI HAJIZADEH មេបញ្ជាការ​កងកម្លាំង​អាកាស របស់​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉ង់​គូសបញ្ជាក់​ថា មី​សី​ុ​ល​ថ្មី​នោះ​មានឈ្មោះ​ថា​DEZFUL…

ប្រទេស​អីុរ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​SEPAH​របស់​កងទ័ព​អីុ​រ៉​ង់​ថា កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​បាន​លាតត្រដាង​កាលពី​ថ្ងៃ​ទី​៧​កម្ភៈ មី​ស៊ី​ល​បណ្ដែត​ថ្មី​អាច​បាញ់​បាន​ចម្ងាយ​១០០០​គីឡូម៉ែត្រ​។

ឧត្ដមសេនីយ​AMIRALI HAJIZADEH មេបញ្ជាការ​កងកម្លាំង​អាកាស របស់​កង​ឆ្មាំ​បដិវត្តន៍​អីុ​រ៉ង់​គូសបញ្ជាក់​ថា មី​សី​ុ​ល​ថ្មី​នោះ​មានឈ្មោះ​ថា​DEZFUL ជា​មី​ស៊ី​ល​ថ្មី​ជាង​មី​សី​ុ​ល​បណ្ដែត​ធុន​ZOLFAGHAR ដែល​អាច​បាញ់​បាន​ចម្ងាយ​តែ​៧០០​គីឡូម៉ែត្រ​។

អីុ​រ៉​ង់​ធ្លាប់​ប្រកាស​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២​កុម្ភៈ ពី​ការ​បា​ញ់្​សាកល្បង​ប្រកបដោយ​ជោគជ័យ មី​ស៊ីល​បណ្ដែត​​ធុន ​HOVEIZED ដែល​អាច​បាញ់​បាន​ចម្ងាយ លើស​ពី​១៣៥០​គីឡូម៉ែត្រ ហើយ​ការ​សាកល្បង​នោះ​ធ្វើ​ឡើង​ជួន​ពេល​គ្នា​នឹង​ខួប​លើក​ទី​៤០​ នៃ​បដិវត្តន៍​អីុ​ស្លា​ម​អីុ​រ៉​ង់​។ ការ​បង្ហាញ​មី​ស៊ី​ល​ថ្មី​កាលពី​ថ្ងៃ​ទី​៧​កុម្ភៈ ធ្វើ​ឡើង​ដោយ​លោក​AMIRALI HAJIZADEH និង​មេបញ្ជាការ​កង​ឆ្មាំ​បដិវត្តន៍ ឧត្ដមសេនីយ​MOHAMED ALI JAAFARI ក្នុង​រោងចក្រ​ផលិត​មី​ស៊ី​ល​មួយ​ដែល​ពុំ​ប្រាប់​ទីតាំង​។

កម្មវិធី​បាលី​ស្ទិ​ក​របស់​សាធារណរដ្ឋ​អ៊ី​ស្លា​ម​អីិុ​រ៉​ង់​នាំ​ឲ្យ​ពួក​លោក​ខាងលិច​មានការ​ព្រួយបារម្ភ ហើយ​ចោទ​ប្រកាន់​អីុ​រ៉​ង់​ថា ចង់​បង្កើន​ចម្ងាយ​បណ្ដា​មី​សី​ុ​ល​របស់​ខ្លួន ហើយ​បង្ក​អ​ស្ថេ​រ​ភាព​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ព្រម​ទាំង​​អីុ​ស្រា​អែ​ល ជាស​ត្រូវ​ដ៏​ជូរ​ចត់​របស់​ខ្លួន​។ ឧត្ដមសេនីយ​អី​ុ​រ៉​ង់​មួយ​ចំនួន​តែង​អះអាង​ថា ចង់​កម្ទេច​រដ្ឋ​អីុ​ស្រា​អែ​ល​។

អីុ​រ៉​ង់​សង្ឃឹមថា​កម្មវិធី​មី​សី​ុ​ល​របស់​ខ្លួន គឺ​ដើម្បី​ឆ្លើយ​តប​ចំពោះ​កិច្ច​ការពារ​សន្តិសុខ​ជាតិ​ហើយ​ក្នុង​គោល​ដៅ​ការពារ និង​ថា​បញ្ហា​នេះ​មិន​អាច​ចរចា​បាន​ឡើយ​។ កាលពី​ដំណាច់​ខែមករា​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង លោក​JEAN YVES LE DRIAN ធ្លាប់​គំរាម​អីុ​រ៉​ង់​ថា នឹង​ដាក់​ទណ្ឌកម្ម​នានា​ប្រ​សិន​អីុ​រ៉​ង់​ពុំ​បោះបង់​ចោល​ជា​ពិសេស​ផលិតកម្ម​មី​ស៊ី​ល​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ