ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វ៉ៃព្រឹក​វ៉ៃ​ល្ងាច…ព្រោះតែប្រចណ្ឌប្រពន្ធ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពិតជា​រងកម្ម​ណាស់ សម្រាប់​ស្ត្រី​ដែល​មាន​ប្តី​ប្រចណ្ឌ ហើយ​តែងតែ​រង​ការ​វាយដំ​ដោយ​សារ​​តែ​ភ្លើង​ប្រចណ្ឌ​នេះ ។ តើអាច​ឆ្លើយ​បាន​ទេ​ថា ការ​ប្រចណ្ឌ​មក​ពី​ស្រឡាញ់​ខ្លាំង​ឬ​បែប​ណា ? បើ​និយាយ​​បែប​នេះ​…

ខេត្តកណ្តាល ៖ ពិតជា​រងកម្ម​ណាស់ សម្រាប់​ស្ត្រី​ដែល​មាន​ប្តី​ប្រចណ្ឌ ហើយ​តែងតែ​រង​ការ​វាយដំ​ដោយ​សារ​​តែ​ភ្លើង​ប្រចណ្ឌ​នេះ ។ តើអាច​ឆ្លើយ​បាន​ទេ​ថា ការ​ប្រចណ្ឌ​មក​ពី​ស្រឡាញ់​ខ្លាំង​ឬ​បែប​ណា ? បើ​និយាយ​​បែប​នេះ​ ក៏​មិន​ត្រឹមត្រូវ​ដែរ ព្រោះ​មិនមែន​តែ​អ្នក​ប្រចណ្ឌ​ទេ​ដែល​ស្រឡាញ់​ប្រពន្ធ បុរស​ដែល​
មិន​ប្រចណ្ឌ​ប្រពន្ធ​ក៏​ស្រឡាញ់​ដូច​គ្នា​ដែរ ។

រឿងរ៉ាវ​វាយដំ​ប្រពន្ធ​ដោយសារ​តែ​ការ​ប្រចណ្ឌ​យ៉ាង​ងប់ងុល ទីបំផុត​បុរស​ជា​ប្តី​បាន​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ផល សុ​ខេ​ង អាយុ​៤០​ឆ្នាំ ជា​ចុងភៅ​នៅ​ភោជនីយដ្ឋាន មាន​ទីលំនៅ​ក្នុងភូមិ ឃុំ​ខាងលើ បាន​រង​របួស​ពក​ក្បាល ជាំ​ថ្ពាល់​ខាងស្តាំ និង​ជាំភ្នែក​ខាងស្តាំ ។ ឯ​បុរស​ជា​ប្តី​ដែល​ប្រើ​អំពើ​ហិង្សា​ឈ្មោះ ជៀម គឹ​ម​ជាអាយុ​៤០​ឆ្នាំ​ដូច​គ្នា ជា​ជាងសំណង់ ។ នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក​បុរស​ជា​ប្តី​រូប​នេះ ​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ជា​ច្រើន​លើក​មក​ហើយ និងធ្លាប់​ធ្វើ​កិច្ចសន្យា​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល​ចំនួន១​លើក​ ។

​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច ខណៈ​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ចំការ​ស្នេហ៍​ដល់​ផ្ទះ​វិញ ក៏​ត្រូវ​ប្តី​ស្តីបន្ទោស​ថា ទៅ​ធ្វើការ​នៅ​ចម្ការ​ស្នេហ៍​សំខាន់​ជាង​កូន​ឬ? ឯ​ប្រពន្ធ​ឆ្លើយ​ថា គ្មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ឯង​ទេ ។ ភ្លាម​នោះ បុរស​ជា​ប្តី​បាន​ស្ទុះ​ទៅ​វាយ​ប្រពន្ធ​ចំនួន​២​ដៃ ត្រូវ​ចំ​មុខ​បណ្តាល​ឱ្យ​ហើម​ជាំ រួច​ធាក់​ចំនួន​២​ជើង​ត្រូវ​ពោះ ។

បន្ទាប់​មក ជន​នេះ​ស្ទុះ​ទៅ​យក​កាំបិត​ខ្វែវ​វាយ​ក្បាល​ប្រពន្ធ​១​ខ្នងកាំបិត​ទៀត​ បណ្តាល​ឲ្យ​ហើម​ពក ។ ភ្លាម​នោះ ប្រពន្ធបាន​ឡើង​ជិះ​ម៉ូតូ​រត់​មក​ប្តឹង​នគរបាល​ប៉ុស្តិ៍​កោះឧកញ៉ា​តី ទើប​នគរបាល​ប៉ុស្តិ៍​ទៅ​ឃាត់ខ្លួន​បុរស​ជា​ប្តី​រូប​នេះ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ