ហួសហើយ​ជាតិ​នេះ


– មាន​ប្ដី​ត្រឹមត្រូវ​ចិត្ដ​នៅ​មិន​ស្ងប់ បែរ​ជាង​ល់​ងប់​ជាមួយ​ប្រុស​ក្មេង
យក​ឆាកជីវិត​មក​ប្រឡែង​លេង ខ្ញុំ​ឈ្លក់​វង្វេង​ក្នុង​ផ្សែង​តណ្ហា ។
– ភ្លេច​កូន​ភ្លេច​ប្ដី​លែង​ខ្ចី រិះគិត ស្រើបស្រាល​គំនិត​ផិតក្បត់​សាវ៉ា
មិន​ខ្មាស់​មិន​ខ្វល់​និង​ពាក្យ​គេ​ថា វេច​ខ្ចប់​ដុល្លា​យាត្រា​តាម​គេ ។
– ដំបូង​គេហ៍​ថ្នម​ប្រលោម​ដួងចិត្ដ រំភើប​ដួងចិត្ដ​សុខ​ស្រួល​ម្លេះ​ទេ
អស់ប្រាក់​ពី​ខ្លួន​ប្រុស​ស្ងួន​ងាករេ ថែម​ដៀល​ស្ដីជេរ​ថា​ខ្ញុំស្រី​ថោក ។
– គេហ៍​ជិះ​ក្របី​លៃ​ចម្លង​ភក់ ខ្ញុំ​ឆ្កួត​លង់លក់​ឱ្យ​គេហ៍​ឆបោក
ឈឺចិត្ដ​ម្នាក់ឯង​ចំបែង​សោយសោក ប្រាណ​ស្អុយ​ស្មោ​គគ្រោក​ជោគ​ដោយ​អាម៉ាស់​។
– នឹក​ដល់​រឿង​ដើម​ចាប់ផ្ដើម​សង្វេគ តក់ស្លុត​ពន់ពេក​ស្ដាយក្រោយ​ខ្លាំង​ណាស់
ដូច​បាច​អង្កាម​វា​តាម​បញ្ច្រាស់ ព្យុះ​កម្ម​សែន​ក្រាស់​រស់​គ្មាន​ទីឋាន ។
– ទម្រាំ​ដឹង​ថា​ស្រវា​ចំ​ឆ្អឹង មួយ​ជីវិត​ហ្នឹង​បក​ក្រោយ​លែង​បាន
ប្ដី​រៀប​ការ​ថ្មី​រស់​ដោយ​សុខសាន្ដ ឯ​កូន​ពីរ​ប្រាណ​ក៏​មានគ្រួសារ ។
– មាន​តែ​សាង​ផ្នួស​បួស​ជា​ដូនជី តាំងចិត្ដ​សំភី​ក្នុង​ម្លប់​សាសនា
លាងខ្លួន​ឱ្យ​ជ្រះ​ពី​ភព​តណ្ហា កើត​ជាតិ​ណា​ៗ​ប្រាថ្នា​ស្អាតស្អំ ។

ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ