ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ក្តឹប​បាន​អំណោយ​លើក​ទី​២​ពី​កាក​បាទក្រហម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​នៅ​ទីស្នាក់ការ​កណ្តាល នា​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ កាកបាទក្រហមកម្ពុជា ដែល​​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន…

រាជធានី​ភ្នំពេញ ​៖ ​នៅ​ទីស្នាក់ការ​កណ្តាល នា​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ កាកបាទក្រហមកម្ពុជា ដែល​​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន​បាន​ជួប​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​អ្នកស្រី​ហួ​ន ថា​ត ពី​ស្ថានភាព​ជំងឺ​របស់​ស្វាមី​អ្នកស្រី គឺ​តារា​កំប្លែង​ជើង​ចាស់​នាយ​ក្តឹប​អាយុ​៦០​ឆ្នាំ មាន​ជំងឺ​សម្ពាធ​សរសៃឈាម​បេះដូង​ធ្ងន់ កកឈាម​ក្នុង​ខួរក្បាល ទឹកនោមផ្អែម និង​ទឹក​ចូល​សួត កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​ស្ថិត​នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ឱកាស​នោះ​លោក​ជំទាវ ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ចំពោះ​សិល្ប​ករ​ជើង​ចាស់​ធ្លាប់​មាន​ទេព​កោសល្យ និង​បន្សល់​ទុក​ស្នាដៃ​សិល្បៈ​កំប្លែង​ជា​ច្រើន ។ ជាមួយ​គ្នា​នេះ​លោក​ជំទាវ បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុម​គ្រួសារ​នាយ​ក្តឹប ខិតខំ​ថែទាំ​សុខភាព​ស្វាមី ឪពុក ឱ្យ​បាន​ល្អ ហើយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ឡើង​វិញ ។

ទន្ទឹម​នឹង​នេះ​អ្នកស្រី​ហួ​ន ថា​ត និង​កូនប្រុស​បាន​សម្តែង​ក្តី​រំភើប​ឥត​ឧបមា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដែល​បាន​យកចិត្តទុកដាក់ គិតគូរ​ជួយ​សម្រាលទុក្ខ​លំបាក និង​លើកទឹកចិត្ត​ដល់​នាយ​ក្តឹប ក៏​ដូច​ជា​អ្នក​ដែល​ជួប​ទុក្ខ​លំបាក​ទូទៅ​ដោយ​គ្មាន​ការ​រើសអើង​អ្វី​ឡើយ ។

អំណោយ​ផ្តល់​ជូន​លើ​ក​ទី​២​នេះ រួម​មាន អង្ករ មី ត្រីខ ទឹកដោះគោ ស្ករស ទឹក​ប្រទាល​កន្ទុយ​ក្រ​ពើ ទឹក​ត្រចៀកកាំ មុង ភួយ សារុង ក្រមា និង​ប្រាក់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ