ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​ទុរេន​ក្នុង​ប្រទេស​ចិន​កំពុង​គំរាម​កំហែង​​ព្រៃ​នៅ​ម៉ា​ឡេ​ស៊ី

5 ឆ្នាំ មុន

ទីក្រុង​គួ​ឡា​ឡាំ​ពួ ៖ កំណើន​នៃ​តម្រូវការ​ទុរេន​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ស្តីបន្ទោស​ថា ជា​មូលហេតុ​បង្ក​ឲ្យ​មានការ​បាត់បង់​ព្រៃឈើ​យ៉ាងច្រើន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រោះ​ប្រជាជន​ត្រូវការ​ដី​សម្រាប់​ការ​ដាំ​ដុះ ។ យោង​តាម​សារព័ត៌មាន Channel NewsAsia…

ទីក្រុង​គួ​ឡា​ឡាំ​ពួ ៖ កំណើន​នៃ​តម្រូវការ​ទុរេន​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​ស្តីបន្ទោស​ថា ជា​មូលហេតុ​បង្ក​ឲ្យ​មានការ​បាត់បង់​ព្រៃឈើ​យ៉ាងច្រើន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រោះ​ប្រជាជន​ត្រូវការ​ដី​សម្រាប់​ការ​ដាំ​ដុះ ។

យោង​តាម​សារព័ត៌មាន Channel NewsAsia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ កន្លង​មក​ថា កសិករ​ដាំ​ដុះ​ទុរេន​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​តែ​ងាក​ចេញពី​ការ​ដាំ​ដុះ​ទ្រង់ទ្រាយ​តូច​ទៅ​ទ្រង់ទ្រាយ​ធំ​វិញ ដែល​បង្ក​ឲ្យ​អ្នក​ការពារ​បរិស្ថាន​ព្រមាន​ថា អាច​នឹង​ប៉ះពាល់​ដល់​ព្រៃឈើ​ធ្ងន់ធ្ងរ ។

អ្នកស្រី Sophine Tann ដែល​មក​ពី​ក្រុម​ការពារ​បរិស្ថាន PEKA បាន​និយាយ​ថា ៖«​បច្ចុប្បន្ន​នេះ​ផ្លែ​ទុរេន​​បាន​ទទួល​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទីផ្សារ​ប្រទេស​ចិន​។ ការ​កាប់​ព្រៃឈើ​ដើម្បី​ដាំ​ដុះ​ទុរេន​គឺ​កើត​មាន​ឡើង​ដើម្បី​ត្រៀម​ផ្គត់ផ្គង់​តាម​តម្រូវការ »​។

ដោយ​តម្លៃ​ប្រេងដូង​ម៉ា​ឡេ​ស៊ី​បន្ត​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ កសិករ​ចាប់ផ្តើម​ងាក​ទៅ​កាន់​ដំណាំ​ទុរេន​វិញ ។ ចំណែក​រដ្ឋាភិបាល​ក៏​បាន​គាំទ្រ​ដល់​ការ​លូតលាស់​វិស័យ​នេះ​ផង​ដែរ​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ទីផ្សារ​ក្នុង​ប្រទេស​ចិន ។

យោង​តាម​ក្រសួងកសិកម្ម​របស់​ប្រទេស​នេះ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផ្លែ​ទុរេន​ពី​ម៉ា​ឡេ​ស៊ី​ទៅ​កាន់​ប្រទេស​​ចិន​ក្នុងអំឡុងពេល​៨​ខែ​ដំបូង​នា​ឆ្នាំ​២០១៨ បាន​កើន​ដល់​១,៨​លាន​ដុល្លារ ច្រើន​ជាង​ពេល​តែ​មួយ​នៅ​ឆ្នាំ​២០១៧ ស្ទើរតែ​ទ្វេ​ដង​ទៅ​ហើយ ។

ម៉ា​ឡេ​ស៊ី​សង្ឃឹមថា កិច្ចព្រមព្រៀង​ដែល​បាន​សម្រេច​នៅ​ខែសីហា​ដើម្បី​នាំ​ចេញ​ទុរេន​ទៅ​កាន់​ប្រទេស​ចិន នឹង​បង្កើន​ការ​នាំ​ចេញ ហើយ​ពួក​គែមាន​គោលដៅ​ប្រមូល​ទិន្ន​ន​ផល​ទុរេន​ឲ្យ​បាន​ប្រមាណ​៤៤,៣​ម៉ឺន​តោន​ផង​ដែរ​ក្នុង​ឆ្នាំ ២០៣០ ។

យ៉ាងណា​ក្តី ក្រសួងកសិកម្ម​បាន​អះអាង​ថា ការ​ដាំ​ដុះ​នឹង​ត្រូវ​បាន​ពង្រីក​បន្តិច​ម្តង ហើយ​បាន​បន្ថែម​ថា ពួក​គេ​បាន​ជំរុញ​ដល់​កសិករ​ឲ្យ​ប្រើ​ចម្ការ​ដែល​មាន​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ