ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​រយៈពេល​៣​ថ្ងៃ​សោះ​ភ្ញៀវ​កើន​ជិត ២​ម៉ឺន​នាក់

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុណ្យចូលឆ្នាំ​ចិន​ក្នុង​រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​០៥ -០៧ ខែកុម្ភៈ ឆ្នាំ​២០១៩​ខេត្តមណ្ឌលគិរី​មាន​ភ្ញៀវ​ទេសចរណ៍​ជិត​២​ម៉ឺន​នាក់ ដែល​បាន​មក​លេង​កម្សាន្ត​ដោយ​ចំនួន​ទាំងនេះ​នៅ​តែ​បន្ត​ការ​កើនឡើង បើ​ធៀប និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។…

ខេត្តមណ្ឌលគិរី ៖ បុណ្យចូលឆ្នាំ​ចិន​ក្នុង​រយៈពេល​៣​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​០៥ -០៧ ខែកុម្ភៈ ឆ្នាំ​២០១៩​ខេត្តមណ្ឌលគិរី​មាន​ភ្ញៀវ​ទេសចរណ៍​ជិត​២​ម៉ឺន​នាក់ ដែល​បាន​មក​លេង​កម្សាន្ត​ដោយ​ចំនួន​ទាំងនេះ​នៅ​តែ​បន្ត​ការ​កើនឡើង បើ​ធៀប និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​មាន​ប្រសាសន៍​ថា កត្តា​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​ក្នុង​ខេត្តមណ្ឌលគិរី​កាន់តែ​ច្រើន​ឡើង​បែប​នេះ ដោយសារ​តែ​ខេត្តមណ្ឌលគិរី​ជា​ខេត្ត​មួយ​ដែល​មាន​សក្កា​នុ​ពល​ធម្មជាតិ​ល្អ​ប្រសើរ​ដូច​ជា​អាកាសធាតុ​ត្រជាក់​វិសាលភាព​ព្រៃ​ភ្នំ និង​មាន​រមណី​ដ្ឋា​ន​ស្អាត​ៗ​ជា​ច្រើន ជា​ពិសេស​នោះ​ខេត្ត​មួយ​នេះ​បាន​រឹត​បន្តឹង​នូវ​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ ជា​ពិសេស​មាន​ប្រព័ន្ធ​ផ្លូវថ្នល់​ល្អ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ។

លោក​បន្ត​ថា ភ្ញៀវ​ទេសចរណ៍​ដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​តែងតែ​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា រមណី​ដ្ឋា​ន​វប្បធម៌ ភ្នំ​ដោះ​ក្រមុំ ដែល​ជាទី​សក្ការ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដើម្បី​បួងសួង​សុំ​សេចក្តីសុខ និង​ទៅ​ទស្សនា​រមណី​ដ្ឋា​ន​សមុទ្រ​ឈើ​មើល​ទេសភាព និង​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​ផង​ដែរ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​បន្ត​ទៀត​ថា បើ​គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យចូលឆ្នាំ​ចិន – វៀតណាម ខេត្តមណ្ឌលគិរី មាន​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​ចំនួន​១៩.៥២៨​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរណ៍​ជាតិ​មាន​ចំនួន​១៩.២១៦​នាក់ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មាន​ចំនួន ៣១២​នាក់ បើ​ធៀប​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​២០១៨ សម្រាប់​ភ្ញៀវ​ទេសចរណ៍​សរុប ១៧.៣៧០​នាក់ ក្នុង​នោះ​ទេសចរណ៍​ជាតិ​មាន​ចំនួន​១៧.១០៥​នាក់ ទេសចរ​អន្តរជាតិ​២៦៥​នាក់ មានការ​កើនឡើង​សរុប ១២,៤២% ទេសចរ​ជាតិ​កើន ១២,៣៤% ទេសចរ​អន្តរជាតិ​កើន ១៧,៧៣% ។

លោក ងិ​ន សុ​វិមាន មាន​ប្រសាសន៍​ទៀត​ថា ចំពោះ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ខេត្តមណ្ឌលគិរី នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​មាន​ភាពល្អ​ប្រសើរ ព្រោះ​កងកម្លាំង​បាន​ឈរ​តាម​គោលដៅ​សំខាន់​ៗ ជា​ពិសេស​នៅ​រង្វង់​មូល​គោព្រៃ និង​តាម​រមណីយដ្ឋាន​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ