ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​គេង​ស្កប់​បញ្ឈប់​ទម្លាប់​មួយ​ចំនួន

5 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​គេង​មិន​ឆ្អែត ហើយ​មាន​អារម្មណ៍​ថា​ហត់​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ​ដែរ​ឬទេ ?​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​នៃ​ការ​គេង គឺ​ហាក់ដូចជា​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ភ្លាម​ៗ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​ដំណេក ហើយ​យើង​មិន​ធ្លាប់​គិត​ថា​កត្តា​ទាំង​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​ឆ្អែត​ឡើយ ។ ប្រសិនបើ​យើង​មិន​យកចិត្តទុកដាក់…

តើ​អ្នក​ធ្លាប់​គេង​មិន​ឆ្អែត ហើយ​មាន​អារម្មណ៍​ថា​ហត់​អស់កម្លាំង​ពេញ​មួយ​ថ្ងៃ​ដែរ​ឬទេ ?​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា​នៃ​ការ​គេង គឺ​ហាក់ដូចជា​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ភ្លាម​ៗ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​នៅ​មាន​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​អាច​ប៉ះពាល់​ដល់​ដំណេក ហើយ​យើង​មិន​ធ្លាប់​គិត​ថា​កត្តា​ទាំង​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​គេង​មិន​ឆ្អែត​ឡើយ ។

ប្រសិនបើ​យើង​មិន​យកចិត្តទុកដាក់ និង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់ មិនល្អ​ទាំង​នេះនោះ​វា​នឹង​ធ្វើ​ឱ្យ​អារម្មណ៍ ក៏​ដូច​ជា​សុខភាព​របស់​យើង​ប្រែជា​កាន់តែ អាក្រក់​ឡើង​ៗ​រៀងរាល់ថ្ងៃ ។ មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​អ្នក​តែង​មាន​អារម្មណ៍​ថា​នៅ​តែ​អស់កម្លាំង បន្ទាប់​ពី​គេង​លក់​បាន​ច្រើន​ម៉ោង ឬ​គ្រប់​ម៉ោង​ហើយ​ក៏​ដោយ ៖

១. អ្នក​ចូល​គេង​ទាំង​ឃ្លាន ៖ ពិត​ណាស់​ការ​ទទួលទាន​ច្រើន​ពេក គឺជា​បញ្ហា​មួយ​ដែល​ធ្វើ​ឲ្យ​គេង​លក់​មិន​ស្រួល​ស្កប់ ប៉ុន្តែ​ការ​ចូល​គេង​ទាំង​នៅ​ឃ្លាន ក៏​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​ស្រួល​ដូច​គ្នា ។ ដូច្នេះ​ការ​ទទួលទាន​អាហារ​សម្រន់​ប្រហែល ១៥០ កាឡូរី នៅ​មុន​ពេល​ចូល​គេង​មួយ​ម៉ោង គឺជា​ការ​ប្រសើរ ដោយ​វា​ផ្ដល់​ឲ្យ​រាង​កាយ​នូវ​ថាមពល​គ្រប់គ្រាន់​ជួយ​ឲ្យ​ឆាប់​គេង​លក់​​។ អាហារ​ដ៏​ល្អ​ដែល​គួរ​ទទួលទាន​មុន​ពេល​ចូល​គេង​មាន​ដូច​ជា គ្រាប់​ធញ្ញជាតិ និង​ផ្លែ​ឈើ​គ្មាន​ជាតិ​ផ្អែម ។

២. អ្នក​គេង​សម្រាក​ពេល​ថ្ងៃ ៖ មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ល្អ​មិន​ចាំបាច់​គេង​សម្រាក​អំឡុង​ពេល​ថ្ងៃ​ឡើយ ប៉ុន្តែ​ជា​ញឹកញយ​ពួក​គេ​តែង​គេង​លក់​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​, លើ​ឡានក្រុង ឬ​កន្លែង ផ្សេង​ៗ​ទៀត​ដោយ​មិនដឹង​ខ្លួន ។ ប្រសិនបើ​អ្នក​បាន​គេង​សម្រាក​ទោះបី​ជាមួយ​ភ្លែត​ក៏​ដោយនៅ​ខណៈ​ពេល​ថ្ងៃ នោះ​គុណភាព​នៃ​ការ​គេង​របស់​អ្នក​នៅ​ពេល​យប់​នឹង​ប្រែជា​អាក្រក់​មិន​ខាន គឺ​ពិបាក​គេង​លក់ ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា​ងងុយគេង​នៅ​កំឡុង​ពេល​ថ្ងៃ ចូរ​សាកល្បង​សន្ធឹង​ជើង​ទាំង​សងខាង ។ វិធី​នេះ​ជួយ​ឲ្យ​លំហូរ​អុកស៊ីហ្សែន​កើនឡើង ចរន្តឈាម​មាន​ភាពល្អ​ប្រសើរ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ស្វាង​ងងុយគេង ។

៣. អ្នក​មិនសូវ​ទទួលទាន​អាហារ​ពេល​ព្រឹក ៖ អាហារ​ពេល​ព្រឹក​ហាក់ដូចជា​គ្មាន​អ្វី​ពាក់ព័ន្ធ​ជាមួយនឹង​ការ​គេង​នៅ​ពេល​យប់​ឡើយ ។ ទោះជា​យ៉ាងណា បន្ទាប់​ពី​រាង​កាយ​ទទួល​បាន​ថាមពល​ខ្លះ​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​ពេល​ភ្ញាក់​ពី​គេង នោះ​វា​នឹង​ចាប់ផ្ដើម​រាប់​ពេលវេលា​មុន​ពេល​គេង​យប់ ។ លើស​ពី​នេះ​ទៅ​ទៀត​​អាហារ​ពេល​ព្រឹក​កំណត់​ការ​រំលាយ​អាហារ​ក្នុង​រាង​កាយ ។ នៅ​ពេល​អ្នក​រំលង​អាហារ​ពេល​ព្រឹក​ខួរ​ក្បាល​គិត​ថា​វា​ប្រហែលជា​ត្រូវ​ឃ្លាន ។ ដូច្នេះ​នៅ​ចន្លោះ​ពេល​អាហារ នីមួយ​ៗ អ័រម៉ូន​ស្ត្រេ​សត្រូវ​បាន​បង្កើត​ឡើង ហើយ​អ័​៊​រ​ម៉ូ​ន​នេះ​អាច​បង្ក​ឲ្យ​គេង​មិន​លក់ ។

៤. អ្នក​មិន​សម្អាត​បន្ទប់​គេង ៖ ទោះបីជា​អ្នក​ហាក់ដូចជា​មិន​ខ្វល់​ពី​ភាព​រញ៉េរញ៉ៃ​នៅ​ជុំវិញ​ខ្លួន​ក៏​ដោយ ប៉ុន្តែ​ខួរក្បាល​របស់​អ្នក​មិន​គិត​ដូច្នេះ​ដែល​នោះ​ទេ ។ វា​ត្រូវ​បាន​គេ​ជឿ​ថា ខួរក្បាល​ចង​ចាំ​នូវ​រឿង​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​យើង ហើយ​ប្រសិនបើ​អ្វី​ចុង​ក្រោយ​ដែល​អ្នក​បានឃើញ​នៅ​មុន​ពេល​ចូល​គេង គឺ​ភាព​ច្របូកច្របល់ នោះ​ការ​គេង​របស់​អ្នក​នឹង​ក្លាយជា​បែប​នេះ​ដូច​គ្នា ។ លើស​ពី​នេះ​ទៅ​ទៀត​គ្មាន​នរណា​គេង​បាន​លក់​ស្រួល​នៅ​កន្លែង​ដែល​ពោរពេញ​ដោយ​ធូលី​ដី​ឡើយ​។ ដូច្នេះ​ចូរ​ព្យាយាម​កំណត់​ចំនួន​របស់របរ​ដែល​អ្នកមាន​ក្នុង​បន្ទប់​គេង ហើយ​ព្យាយាម​សម្អាត​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ធ្វើ​ឲ្យ​អ្នក​គេង​ដកដង្ហើម​បាន​កាន់តែ​ស្រួល ។

៥. សីតុណ្ហភាព​ក្នុង​បន្ទប់​ក្ដៅ​ពេក ៖ ក្នុងអំឡុងពេល​យប់​សីតុណ្ហភាព​ខ្ពស់ គឺ​នឹង​កាត់​បន្ថយ​គុណភាព​នៃ​ការ​គេង​របស់​អ្នក ។ សីតុណ្ហភាព​ដ៏​ល្អ​បំផុត​សម្រាប់​គេង គឺ​ប្រហែល ២១​អង្សា​សេ ។

៦. អ្នក​គេង​ផ្កាប់មុខ ៖ របៀប ឬ​ទីតាំង​នៃ​ការ​គេង​ដ៏​ល្អ​បំផុត គឺ​គេង​ផ្ងារ ឬ​គេង​ផ្អៀង ។ ការ​គេង​ផ្កាប់ គឺ​អាក្រក់​បំផុត ក៏​ព្រោះ​ក្នុង​ទីតាំង​នេះ​ខួរឆ្អឹងខ្នង និង​សាច់ដុំ​មិន​បាន​សម្រាក​, ទ្រូង​ត្រូវ​សង្កត់ជាប់ ពិបាក​នឹង​ដកដង្ហើម ។ ការ​គេង​ផ្កាប់ គឺ​មិនល្អ​សោះឡើយ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​សរសៃឈាម​បេះដូង​, ជំងឺ​សួត ឬ​អ្នក​ដែល​មាន​បញ្ហា​កក​ជាតិ​ខ្លាញ់​តាម​សរសៃឈាម​បេះដូង ។

៧.​អ្នក​ទទួលទាន​អាហារ​ផ្អែម​នៅ​មុន​ពេល​ចូល​គេង ៖ ជាតិ​ផ្អែម គឺជា​អាហារ​សម្រាប់​ខួរក្បាល ហើយ​ប្រសិនបើ​ខួរក្បាល​សកម្ម​ពេក​នៅ​អំឡុង​ពេល​យប់​នោះ​មិនមែន​ជា​រឿង​ល្អ​ឡើយ​។ វា​អាច​នាំ​ឲ្យ​មាន​សុ​ប​ន្តិ​អាក្រក់ ។ ប្រសិនបើ​អ្នក​ទទួលទាន​សូកូឡា​នៅ​មុន​ពេល​គេង​មិន​ថា​តិច ឬ​ច្រើន​ឡើយ វា​អាច​បណ្ដាល​ឲ្យ​គេង​មិន​លក់ ក៏​ព្រោះ​សូកូឡា​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​(​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ