ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​មូលហេតុ​ពិត​ហើយ ដែល​ព្រួត​គ្នា​ពួន​ស្ទាក់​​​សម្លា.ប់​អ្នកកាសែត ព្រោះ…

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្រុម​ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ ម្នាក់​ដែល​មាន​ប្រើ​ប្រាស់​ប័ណ្ណ​កាសែត​ក្នុងស្រុក​ទៀត​ផង​នោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវជាតិ ហើយ​ត្រូវ​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន ខណៈ​បក្សពួក​៣​នាក់​ផ្សេង​ទៀត កំពុង​តែ​រត់គេច​ខ្លួន​។ តែ​យ៉ាងណា​នគរ​បាល​ព្រហ្មទណ្ឌ​បាន​អះអាង​ថា បក្សពួក​ក្រុម​ជន​ដៃ ដល់​ដែល​កំពុង​តែ​គេចខ្លួន​ទាំងនោះ…

ខេត្តក្រចេះ ៖ ក្រុម​ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ ម្នាក់​ដែល​មាន​ប្រើ​ប្រាស់​ប័ណ្ណ​កាសែត​ក្នុងស្រុក​ទៀត​ផង​នោះ​បណ្តាល​ឲ្យ​ស្លាប់​នៅ​ចិញ្ចើម​ផ្លូវជាតិ ហើយ​ត្រូវ​នគរបាល​ស្រុក​ស្នួល​ស្រាវជ្រាវ​ចាប់ខ្លួន​បាន ខណៈ​បក្សពួក​៣​នាក់​ផ្សេង​ទៀត កំពុង​តែ​រត់គេច​ខ្លួន​។ តែ​យ៉ាងណា​នគរ​បាល​ព្រហ្មទណ្ឌ​បាន​អះអាង​ថា បក្សពួក​ក្រុម​ជន​ដៃ ដល់​ដែល​កំពុង​តែ​គេចខ្លួន​ទាំងនោះ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ច្បាស់ និង​អាច​ស្រាវជ្រាវ ចាប់ខ្លួន​បាន​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​រូប​នេះ​ឈ្មោះ វ៉​ន វិញ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ក្រោយ ការ​ចុះ​ស្រាវជ្រាវ​មាន​រយៈពេល​៤​ថ្ងៃ បន្ទាប់​ពី​ជន​រូប​នេះ និង​បក្សពួក​បាន​បង្ក​អំពើ​ហិង្សា​សម្លាប់​មនុស្ស​កាលពី​យប់​ថ្ងៃ​ទី​៣ កុម្ភៈ នៅ​លើ​ផ្លូវជាតិ​មួយ​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ។

ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ សន ឬ​ទ្ធី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ជន​រង​គ្រោះ រូប​នេះ​មាន​ប្រើប្រាស់​ប័ណ្ណ​កាសែត​វេ​ប​សាយ (​បាត់ដំបង​ប៉ុស្តិ៍​) ក្នុង​តួនាទី​ជា​អ្នក​យក​ព័ត៌មាន​។ ជន​រង​គ្រោះ​រូប​នេះ​ត្រូវ​បាន​ក្រុម​ជន​ដៃដល់​ព្រួត​គ្នា​ស្ទាក់​យក​ដុំ​ថ្ម​គប់ បណ្តាល​ឲ្យ​រូបគេ​ធ្លាក់​ពី លើ​ម៉ូតូ និង​បាន​ព្រួត​វាយ​សម្លាប់​​ក្រោយ​ពី​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ត្រឡប់​ពី​មើល​គេ​រាំ​ធុងបាស់ នៅ​ក្នុងភូមិ​។

នគរបាល​និយាយ​ថា ជន​រង​គ្រោះ​មាន​ស្នាម​ហើម​ក្បាល​ផ្នែក​ខាងក្រោយ ដោយ​នគរបាល​សន្និដ្ឋាន​ថា អាច​រង​នឹង​វត្ថុ​រឹង និង​មាន​ស្នាម​ដាច់​រយះ​ផ្នែក​ខាង​មុខ ដោយសារ​ធ្លាក់​ពីលើ ម៉ូតូ​នៅ​ពេល​ដែល​ក្រុម​ជន​ដៃដល់​ពួនស្ទាក់​គប់​ដោយ​ដុំ​ថ្ម​។

អធិការ​នគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​ស៊ើប​អង្កេត​នគរបាល​បាន​កំណត់​លើ​មុខសញ្ញា និង​ឈាន​ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​រូប​នេះ​មក​សាកសួរ​។ លោក​អធិការ​បាន​បញ្ជាក់​ថា ក្រោយ​ការ​សាកសួរ​ពី​នគរបាល​ជំនាញ​បាន​រក​ឃើញ​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អំពើ​នេះ គឺ​ផ្តើម​ចេញ​ដោយសារ​ការ​ដណ្តើម​ស្រី​ស្នេហ៍​រវាង​ជន​បង្ក និង​ជន​រង​គ្រោះ​។

លោក​អធិការ​បាន​សម្រង់​ចម្លើយ​សារភាព​របស់​ជន​នេះ​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​មាន ករណី​នេះ ផ្តើម​ចេញ​ដោយសារ​ការ​ទំនាស់​រវាង​ជន​ដៃដល់​ដែល​ជា​បក្សពួក​របស់​គេ​ជាមួយ និង​ជន​រង​គ្រោះ​ពី​រឿង​ដណ្តើម​ស្រី​ស្នេហ៍​នៅ​ក្នុងភូមិ​។ លោក​អះអាង​ថា បើ​ទោះបីជា​ក្រុម​ជន​ដៃដល់​បាន​គេចខ្លួន តែ​នគរបាល​កំណត់​លើ​​អត្តសញ្ញាណ​ពួក​គេ​បាន​ច្បាស់ ហើយ​ក៏​កំពុង​តែ​ស្វែងរក​ចាប់ខ្លួន​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ