សេដ្ឋវិទូ ៖ គួរ​ងាក​ចេញពី​ចិន​ប្តូរ​ទៅ​តៃវ៉ាន់ បើ​មិន​ចង់​រង​ឥទ្ធិពល​ជម្លោះ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​-​ចិន

Sponsored

តៃវ៉ាន់ ៖ យោង​តាម​គេហទំព័រ Focus Taiwan កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា សេដ្ឋវិទូ​ម្នាក់​ដែល​មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​តៃវ៉ាន់ (TIER) បាន​ឲ្យ​ដឹង​ថា ការ​ទិញ​លក់​អចលនទ្រព្យ​សម្រាប់​ពាណិជ្ជកម្ម​នៅ​តៃវ៉ាន់​នឹង​បន្ត​លូតលាស់​ក្នុងឆ្នាំនេះ ។

Fang Chun-te ដែល​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​នៅ TIER បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន CNA ថា «​បើ​ទោះជា​អត្រា​លូតលាស់​ផលិតផល​ក្នុងស្រុក​សរុប (GDP) នឹង​អន់​ថយ​ក្នុងឆ្នាំនេះ​ពិតមែន​ក្តី តម្រូវការ​ការិយាល័យ​នៅ​តៃវ៉ាន់​នឹង​រក្សា​នៅ​ដដែល​ដើម្បី​ជំរុញ​ដល់​ការ​ទិញ​លក់​អចលនទ្រព្យ​សម្រាប់​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ខ្ពស់​ថែម​ទៀត​ក្នុងឆ្នាំនេះ​» ។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​និយាយ​ថា សេដ្ឋកិច្ច​តៃវ៉ាន់​អាច​នឹង​លូតលាស់​បាន ២.៤១%​សម្រាប់​ឆ្នាំ ២០១៩ ដែល​ទាប​ជាង​ការ​ព្យាករណ៍​កាលពី​ខែសីហា ប្រមាណ ០.១៤% ។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ការ​លូតលាស់​សេដ្ឋកិច្ច​មានការ​អន់​ថយ​ពិតមែន​ក្តី ការ​ទិញ​លក់​អចលនទ្រព្យ​សម្រាប់​ពាណិជ្ជកម្ម​បាន​កើនឡើង​កាលពី​ឆ្នាំ​មុន ។

ទិន្នន័យ​ដែល​បាន​ចេញ​ដោយ​ក្រុមហ៊ុន Colliers International បាន​បង្ហាញ​មក​ថា ការ​ទិញ​លក់​ការិយាល័យ ហាង​ទំនិញ និង​រោងចក្រ​នៅ​តៃវ៉ាន់​កាលពី​ឆ្នាំ​មុន​បាន​កើន​ដល់ ២.៦៣​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ ២០១៨ ប្រមាណ ៤៨.១៧%​ផង​ដែរ ។ ប៉ុន្តែ​ភ្នាក់ងារ​អចលនទ្រព្យ​ខាង​លើ​បាន​និយាយ​ថា អត្រា​លូតលាស់​នៃ​វិស័យ​នេះ​អាច​នឹង​មានការ​អន់​ថយ​ក្នុង​ឆ្នាំ ២០១៩ ។

លោក Fang បាន​បន្ត​ថា «​ព្រោះតែ​សេដ្ឋកិច្ច​ត្រូវ​បាន​គិត​ថា នឹង​លូតលាស់​បាន​ទាប​ជាង​មុន ការ​ទិញ​លក់​អចលនទ្រព្យ​សម្រាប់​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ ២០១៩ មិន​អាច​កើនឡើង​បាន​ខ្ពស់​ដូច​កាលពី​ឆ្នាំ​២០១៨ ទេ ។ ប៉ុន្តែ​កំណើន​នៅ​តែ​កើត​មាន​ដដែល​»​។

លោក​បាន​បន្ត​ថា «​ប្រសិនបើ​វិនិយោគិន​តៃវ៉ាន់​កាន់តែ​ច្រើន​ដែល​បើក​ដំណើរការ​នៅ​ប្រទេស​ចិន​ប្តូរ​ទីតាំង​វិនិយោគ​របស់​ពួក​គេ​មក​កាន់​តៃវ៉ាន់​វិញ​នោះ​ដើម្បី​ចៀសវាង​ពី​ឥទ្ធិពល​នៃ​ជម្លោះ​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន នោះ​ទីផ្សារ​អចលនទ្រព្យ​ក្នុងស្រុក​នឹង​ទទួល​បានការ​ជំរុញ​បន្ថែម​ក្នុងឆ្នាំនេះ​»៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ