ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ការ​លក់​ផ្ទះ​បន្ត​ហក់​ឡើង​ដូច​រន្ទះ ខណៈ​ម្ចាស់ផ្ទះ​ទម្លាក់​តម្លៃ

5 ឆ្នាំ មុន

ហុងកុង​៖ យោង​តាម South China Morning Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​លក់​ផ្ទះ​បន្ត​នៅ​ហុងកុង​បាន​កើនឡើង​កាលពី​ស​ប្តា​ហ៍​មុន…

ហុងកុង​៖ យោង​តាម South China Morning Post ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​លក់​ផ្ទះ​បន្ត​នៅ​ហុងកុង​បាន​កើនឡើង​កាលពី​ស​ប្តា​ហ៍​មុន ព្រោះ​ម្ចាស់ផ្ទះ​បាន​ចាប់ផ្តើម​លក់​បញ្ចុះតម្លៃ​កាន់តែ​ច្រើន​ឡើង ហើយ​ធនាគារ​បាន​ព្យាករណ៍​ថា តម្លៃ​ផ្ទះ​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ខែមីនា ផង​ដែរ ។

ចំនួន​ទិញ​លក់​ក្នុង​គម្រោង​ធំ​ៗ​ទាំង ៥០​ដែល​ត្រូវ​បាន​តាមដាន​ដោយ Ricacorp Properties បាន​រក្សា​ត្រឹម ១០០ យូ​នី​ត​អស់​៤​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​មក​ហើយ និង​បាន​កើន​ដល់​១៣៨​យូ​នី​ត​នៅ​ដើមខែ​កុម្ភៈ កន្លង​មកនេះ​ផង​ដែរ ។

លោក David Chan ដែល​ជា​ប្រធាន​នៅ Ricacorp Properties បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​លែង​ទាមទារ​តម្លៃ​ខ្ពស់​ពេក ហើយ​តម្លៃ​ផ្ទះ​ជា​មធ្យម​ទាប​ជាង​តម្លៃ​ទូទៅ​ប្រមាណ​ពី ៥​ទៅ​១១០%​ផង​ដែរ ។ លោក​បាន​បន្ត​ថា «​អតិថិជន​ដឹង​ថា​តម្លៃ​ផ្ទះ​មាន​ទាប​ជាង​មុន​ដូច្នេះ​ពួក​គេ​មាន​ចំណាប់អារម្មណ៍​ស្វែងរក​ផ្ទះ​ទិញ​» ។

CLSA, Citibank និង JPMorgan បាន​និយាយ​ថា តម្លៃ​ផ្ទះ​នឹង​កើនឡើង​ដល់​ទៅ ១៥% រវាង​ខែមេសា និង​ខែធ្នូ បន្ទាប់​ពី​តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​អស់ ៩%​កាលពី​ខែកក្កដា ។

ប៉ុន្តែ​លោក Chan បាន​និយាយ​ថា​ចំនួន​ទិញ​លក់​នឹង​មាន​ទាប​ជាង​មុន​ក្នុង​ស​ប្តា​ហ៍​នេះ​និង​ស​ប្តា​ហ៍​ក្រោយ​ព្រោះ​អតិថិជន​និង​អ្នកលក់​ជាប់រវល់​ទៅ​សួរសុខទុក្ខ​ញាតិ​មិត្ត​បងប្អូន​ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។

យោង​ទៅ​តាម​ទិន្នន័យ​ដី​បញ្ជី​ដែល​បាន​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​បាន​ឲ្យ​ដឹង​ថា តម្លៃ​លក់​អចលនទ្រព្យ​សរុប​ដែល​រួម​មាន​ទាំង​ផ្ទះ អចលនទ្រព្យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​នៅ​ខែមករា​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ​ដែល​ស្មើ​ប្រមាណ ៧០.៥៣​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ខែធ្នូ​ដល់​ទៅ ៦៣.៨% ។

ព្រោះតែ​តម្រូវការ​មានការ​ធ្លាក់​ចុះ ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ផ្តល់​កម្មវិធី​ពិសេស​ដើម្បី​បង្កើន​ការ​លក់ ។ ឧទាហរណ៍ ក្រុមហ៊ុន Wheelock Properties និង Nan Fung Development បាន​ធ្វើការ​លក់​បញ្ចុះតម្លៃ​ដល់​ទៅ ១% ដល់​អតិថិជន​ដែល​ចាប់អារម្មណ៍​លើ​គម្រោង​សរុប​ចំនួន ៧ ក្នុង​កំឡុង​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ