ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​និយាយ​ថា ឮ​សំឡេង​ឆ្កែ​ព្រុស​ដែរ តែ​មិន​ចាប់អារម្មណ៍ លុះ​ព្រឹក​ឡើង​ផ្អើល​នាំ​គ្នា​ចោមរោម​មើល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ក្រខុប​១​ដើម បណ្ដាល​ឲ្យ​ស្លាប់ ដោយ​គ្មាន​នរណា​ម្នាក់​បានដឹង​ឡើយ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ដើម​ក្រខុប​មួយ​ដើម…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន នៅ​លើ​ដើម​ក្រខុប​១​ដើម បណ្ដាល​ឲ្យ​ស្លាប់ ដោយ​គ្មាន​នរណា​ម្នាក់​បានដឹង​ឡើយ​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ដើម​ក្រខុប​មួយ​ដើម ជិត​សាលារៀន​មី​គី​វ៉េ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កកាប​២ ខណ្ឌ ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ស្លៀកខោ​គគីរ​
ព​ណ៌​ប្រផេះ​ជើងវែង ពាក់អាវ​ក្រឡា​ការ៉ូ​ដៃ​វែង និង​មាន​កាបូបស្ពាយ​១​នៅ​ជិត​សព​ផង​ដែរ ។

ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ជន​រង​គ្រោះ​នោះ​បាន​យក​ខ្សែ​អង្រឹង​ចងក​ជាប់​ជាមួយ​ដើម ក្រខុប​ផុត​ជើង​ពី​ដី ហើយ​ពួក​គាត់​មិន​ដែល​ស្គាល់​បុរស​រង​គ្រោះ​នោះ​ឡើយ មិនដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ​អ្វី និង​រស់នៅ​ទីណា​នោះ​ទេ​។ ម្យ៉ាងទៀត​ពួក​គាត់​ក៏​ពុំ​បានដឹង​ថា បុរស​រង​គ្រោះ ទៅ​ចងក​សម្លាប់​ខ្លួន​នៅ​ទីនោះ​តាំងពី​ពេល​ណា​នោះ​ដែរ ប៉ុន្តែ​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៨ ខែកុម្ភៈ ពួក​គាត់​បានឮ​សូរ​សម្លេង​ឆ្កែ​ព្រុស ត្រង់​ចំណុច​ខាងលើ ដែល​គេ​សង្ស័យ​ថា ឆ្កែ​ព្រុស​ពេល​ដែល​ឃើញ​បុរស​រង​គ្រោះ​ដើរទៅ​ចងក​ហើយ​មើលទៅ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​មិន​បាន​ចេញ​ទៅ​មើល​ឡើយ ព្រោះ​មិន​បាន​ចាប់អារម្មណ៍​ថា​មាន​មនុស្ស​ទៅ​ចងក​បែប​នេះ​ទេ ម្យ៉ាងទៀត​ពួក​គាត់​កំពុង​ដេក​ផង​។ លុះដល់​ព្រឹក​ឡើង​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​រង​គ្រោះ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ក្រខុប​ខាងលើ​នោះ​ស្លាប់​បាត់​ទៅ​ហើយ ទើបបាន​ស្រែក​ប្រាប់ត​ៗ​គ្នា​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល​ទាំង​ព្រឹក ហើយ​ម្នាក់​ៗ​បាន​នាំ​គ្នា​ទៅ​ចោមរោម​មើល​ដែរ តែ​ពុំ​មាន​អ្នក​ស្គាល់​បុរស​រង​គ្រោះ​នោះ​ឡើយ​។

បន្ទាប់​មក​ពួក​គាត់​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ក​ន្លែ​ត​កើតហេតុ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ព្រមទាំង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​ដើម្បី​ឱ្យមក​ទទួលយក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ