ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​​មើម​ខ្ទឹម​​សកាត់​បន្ថយ​មហារីក​​សួត​បាន​ពាក់​​កណ្តាល

10 ឆ្នាំ មុន

ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ចុង​ក្រោយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំ​ងឺ​ប្រ​ចាំ​ខេត្តជាំង​ស៊ូ​ ( Jiangsu) ប្រ​ទេស​ចិន​បាន​បង្ហាញ​ថា មនុស្ស​ធំ​ដែល​ទទួល​ទាន​មើម​ខ្ទឹម​ស​ឆៅ​ទៀង​ទាត់​២ដង​ក្នុង​មួយ​សប្តាហ៍​​អាច​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​មហារីក​សួត​បាន​៤៤​ភាគ​រយ ។ ចំពោះ​អ្នក​ជក់​បា​រី​វិញ​ដែល​និយម​ខ្ទឹម​ស​​អាច​កាត់​បន្ថ​យអត្រា​​ប្រ​ឈម​នានា​បាន​៣៣​ភាគ​រយ ។

​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​បត្រ​ Cancer Prevention Research នេះ​មិន​បាន​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​ថា ​តើ​ការ​ទទួល​ទាន​មើម​ខ្ទឹម​សចម្អិន​ឆ្អិន​មាន​ប្រ​សិទ្ធ​ភាព​ដូច​គ្នា​នឹង​មើម​ខ្ទឹម​ស​ឆៅ​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ ។
ប្រ​សិទ្ធ​ភាព​របស់​មើម​ខ្ទឹម​សឆៅ​ត្រូវ​បាន​អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ស្ថិត​នៅ​លើ​សារ​ធាតុ​គីមី​មួយ​ប្រ​ភេទ​ឈ្មោះ Allicin ។ Allicin​ នេះ​បាន​បញ្ចេញ​ឥទ្ធិ​ពល​របស់​ខ្លួន​នៅ​ពេល​ដែល​កំពឹស​មើម​ខ្ទឹម​ត្រូវ​បាន​បំ​បែក​ឬ​ទំ​ពា ។​ ក្រៅ​ពី​មាន​ប្រ​សិទ្ធ​ភាព​កាត់​បន្ថយ​មហា​រីក​  ខ្ទឹម​ស​ត្រូវ​គេ​រក​ឃើញ​ថា អាច​បន្សើម​ការរ​លាក​ក្នុង​រាង​កាយ​ ហើយ​ដើរ​តួ​ជា​សមាស​ធាតុ​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ កាត់​បន្ថយ​ការ​បំ​ផ្លាញ​បណ្តា​កោ​សិ​កា​រាង​​ពី​សំ​ណាក់​រ៉ា​ឌី​កាល់​សេរី ។

​អត្ថ​ប្រ​យោជន៍​មើម​ខ្ទឹម​ស​មាន​ច្រើន​ចំណុច​ទៀត​ក្នុង​នោះ​មាន​ដូច​ជា ទប់​ស្កាត់​មហារីក​ពោះ​វៀន​ធំ បំ​បាត់​ការ​ពុល​អា​ហារ​ ជំ​ងឺ​ផ្តាសាយ​ធម្ម​តា…។ ការ​សិក្សា​មួយ​កាល​ពី​លើក​មុន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​សាកល​វិទ្យា​ល័យ University Of South Australia ប្រ​ទេស​អូ​ស្ត្រា​លី​បាន​បង្ហាញ​ថា ទទួល​ទាន​មើម​ខ្ទឹម​សឆៅ​អាច​ទប់​ស្កាត់​ការ​ដុះ​ដុំ​សាច់​ក្នុង​ពោះ​វៀន​ធំ​ដល់​ជិត ១​ភាគ​៣ ៕