ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​​ម្តេច​ដើម្បី​​ថែរក្សា​ភ្នែក​​ឱ្យ​មាន​សុ​ខ​ភាព​​ល្អ ?

10 ឆ្នាំ មុន

​ការ​ទៅ​ជួប​ពេទ្យ​ជំ​នាញ​ដើម្បី​ពិ​និត្យ​ភ្នែក​ដោយ​ទៀង​ទាត់​​ ជា​កិច្ច​ការ​សំ​ខាន់​មួយ​ផង​ដែរ។​ វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​មនុស្ស​គ្រប់​គ្នា​បើក​ភ្នែក​ដោយ​មិន​ហ៊ាន​ព្រិច​ក្នុង​ពេល​បើក​បរ​រថយន្ត​ឬ​ម៉ូ​តូ​រាល់​ថ្ងៃ​ ប៉ុន្តែ​បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ និង​គិត​ដល់ការ​ពិ​និត្យ​សុខ​ភាព​ភ្នែក ។​ ការពិ​និត្យ​ជា​ប្រ​ចាំ​និង​ទៀង​ទាត់​នេះ​ មិន​មែន​សំដៅ​ទៅ​លើ​តែ​ការ​វាស់​ដឺ​ក្រេ​ភ្នែក​មួយ​មុខ​នោះ​ទេ តែ​ក៏​គួរ​រាប់​

ភ្នែក​គឺ​ជា​សរី​រាង្គ​ដ៏​ចាំ​បាច់​ និង​មាន​សារសំខាន់​បំ​ផុត​សម្រាប់​មនុស្ស​គ្រប់​រូប ។ ដូច្នេះការ​ថែរក្សា​ភ្នែក​ទាំង​គូ​របស់​អ្នក​ឱ្យ​មាន​សុខ​ភាព​ល្អ​គឺ​ជា​កិច្ច​ការ​ចាំ​បាច់​មួយ​ផង​ដែរ ។ តើ​គេ​គួរ​ធ្វើ​ដូច​ម្តេច​ខ្លះ​ដើម្បី​ធា​នា​ថា ភ្នែក​មាន​សុខ​ភាព​ល្អ ?​យោង​តាម​វេជ្ជ​បណ្ឌិត​ជំ​នាញ​ខាង​ភ្នែក​បាន​ឱ្យ​ដឹង​ថា ការ​ការ​ពារ​ភ្នែកមិន​​ឱ្យ​ប៉ះ​ត្រូវ​ដោយ​ផ្ទាល់​ទៅ​នឹង​ពន្លឺ​ព្រ​ះ​អា​ទិត្យ​គឺ​ជា​រឿង​សំ​ខាន់​មួយដែល​មនុស្ស​គ្រប់​គ្នាគួរ​ធ្វើ ។  ក្នុង​ន័យ​នេះ វ៉ែន​តា​ប្រែ​ពណ៌​ត្រូវ​បាន​គេ​គិត​ថា ជាជម្រើស​ល្អ​មួយ​ដើម្បី​រក្សា​ការ​មើល​ឃើញ​របស់​ភ្នែក​ឱ្យ​បាន​ល្អ ។ កាំ​រស្មី​៧​ពណ៌​ដែល​បញ្ចេញ​ដោយ​ព្រះ​អាទិត្យ​ ជា​ពិ​សេស​កាំ​រស្មី UV-B គឺ​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​បំ​ផុត​ចំពោះ​កែវ​ភ្នែក​ដែល​អាច​ធ្វើ​ឱ្យ​កើត​ជំ​ងឺ​ឡើង​បាយ​ និង​បញ្ហា​ភ្នែក​ដទៃ​ទៀត ។

​ការ​ទៅ​ជួប​ពេទ្យ​ជំ​នាញ​ដើម្បី​ពិ​និត្យ​ភ្នែក​ដោយ​ទៀង​ទាត់​​ ជា​កិច្ច​ការ​សំ​ខាន់​មួយ​ផង​ដែរ។​ វា​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​មនុស្ស​គ្រប់​គ្នា​បើក​ភ្នែក​ដោយ​មិន​ហ៊ាន​ព្រិច​ក្នុង​ពេល​បើក​បរ​រថយន្ត​ឬ​ម៉ូ​តូ​រាល់​ថ្ងៃ​ ប៉ុន្តែ​បែរ​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ និង​គិត​ដល់ការ​ពិ​និត្យ​សុខ​ភាព​ភ្នែក ។​ ការពិ​និត្យ​ជា​ប្រ​ចាំ​និង​ទៀង​ទាត់​នេះ​ មិន​មែន​សំដៅ​ទៅ​លើ​តែ​ការ​វាស់​ដឺ​ក្រេ​ភ្នែក​មួយ​មុខ​នោះ​ទេ តែ​ក៏​គួរ​រាប់​បញ្ចូល​ការ​ពិ​និត្យ​ដោយ​ប្រើ​បរិក្ខារ​ពេទ្យ​ទំ​នើប​ៗ​ពី​សំ​ណាក់​គ្រូ​ពេទ្យ​ជំ​នាញ​ផង​ដែរ ។ អ្នក​គួរ​ទៅ​រក​ការ​ពិ​និត្យ​ដោយ​ម៉ត់​ចត់​ភ្លាម​ៗ ក្នុង​ករណី​ជួប​បញ្ហា​ដូចជា រមាស់​ភ្នែក ឈឺ​ចាក​់​ឆ្កៀល​ក្នុង​ភ្នែក​ ផ្លាស់​ប្តូរ​ការ​មើល​ឃើញ​… ។

ខាង​ក្រោម​នេះ​ជា​វិធី​បង្ការ​មួយ​ចំ​នួន​ដែល​អស់​លោក​អ្នក​អាច​អនុ​វត្ត​ដោយ​ខ្លួន​ឯង ៖
-គួរ​បំភ្លឺ​ភ្លើង​ឱ្យ​បាន​ភ្លឺ​ច្បាស់​ ខណៈភ្នែក​មាន​អា​ការ​ធ្ងន់​​ចុក​រោយ​ពេល​អាន​សៀវ​ភៅ ។ ការ​អាន​សៀវ​ភៅ​គួរ​តែ​ធ្វើ​នៅ​ទី​កន្លែង​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់​ ។ ការ​អាន​សៀវ​ភៅ​ក្នុង​ទី​ងងឹត​ ឬ​ទី​ដែល​មាន​ពន្លឺ​មិន​គ្រប់​គ្រាន់​ នឹង​នាំ​ឱ្យ​ភ្នែក​របស់​លោក​អ្នក​​មានអា​ការ​ធ្ងន់​ ចុក​រោយ ។ ក្នុង​ករណី​អ្នក​ប្រើ​ភ្លើង​បំ​ភ្លឺ​ដូចជា​អំពូល ឬ​ពិល​គួរតែ​ដាក់​នៅ​ខាង​ឆ្វេងដៃ​ ។ ក្នុង​ពេល​ដែល​មនុស្ស​ម្នាក់​ផ្តោត​អា​រម្មណ៍​ខ្លាំង​ដោយ​ការ​សម្លឹង​មើល​អ្វី​មួយ​ អត្រា​ព្រិច​របស់​ភ្នែក​ក៏​ធ្លាក់​ចុះ​ខ្លាំង​ផង​ដែរ ។  បញ្ហា​នេះ​នឹង​ញ៉ាំង​ឱ្យ​ភ្នែក​ស្រ​វាំង ។​

-ថែ​ទាំយ៉ាង​ពិ​សេស​ក្នុង​ពេល​សម្លឹង​កញ្ចក់​កុំព្យូទ័រ ។ ត្រូវ​ជ្រើស​រើស​ទី​តាំង​អង្គុយ​ប្រើ​ម៉ា​ស៊ីន​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ ពោល​គឺ​មិន​គួរ​ឱ្យ​ភ្នែក​សម្លឹង​ចំ​ដោយ​ផ្ទាល់​លើ​កញ្ចក់​កុំព្យូទ័រឡើយ​។​ ផ្នែក​ខាង​លើ​នៃ​កញ្ចក់​ម៉ា​ស៊ីន​មិន​គួរ​ដាក់​ខ្ពស់​ជាង​ភ្នែកនោះ​ទេ ។ ចំពោះ​ពន្លឺ​កញ្ចក់​ម៉ា​ស៊ីន​វិញ​គួរ​ស្ថិត​ក្នុង​កម្រិត​ដូច​នឹង​ពន្លឺ​នៅ​ជុំ​វិញ​ខ្លួន​ ។ ចង​ចាំ​ថា អ្នក​ត្រូវ​ឈប់​សម្រាក​ភ្នែក​រយៈ​ពេល​៥​នា​ទី​រៀង​រាល់​ការ​អាន​ គឺ​សម្លឹង​កញ្ចក់​កុំព្យូទ័រ៤០​នាទី។
-អនា​ម័យ​ជា​ពិ​សេស​នូវ​កែវ​ភ្នែក​សិប្បនិម្មិត​(ប្រ​សិន​ជា​ប្រើ​) ។ ​ក្នុង​ករណី​​គ្រូ​ពេទ្យ​តម្រូវ​ឱ្យ​ប្រើ​កែវ​ភ្នែក​បែបនេះ​ ចូរ​ជ្រើស​រើស​ផលិត​ផល​មាន​គុណ​ភាព​ខ្ពស់​ ។ លាង​ជម្រះឱ្យ​បាន​ទៀង​ទាត់​​២ដង​ក្នុង​មួយ​សប្តាហ៍​ជា​មួយ​ទឹក​លាង​ពិសេស ។ ក្រោយ​ពី​ការ​ប្រើ​ប្រាស់​ជា​ប្រ​ចាំ​រយៈ​ពេល​១ខែ​ គេ​គួរ​តែ​​ផ្លាស់​ប្តូរ​ថ្មី ។
-ចៀស​វាង​ការ​ជក់​បា​រី ៖ ការ​ជក់​បា​រី​អាច​បណ្តាល​ឱ្យ​កើត​ភ្នែក​ឡើង​បាយ ក៏​ដូចជា​បង្កើន​ហានិភ័យ​នៃ​ភាព​អន់​ថយ​កែវ​ភ្នែក ។
-ទទួល​អា​ហារ​ដែល​សម្បូរ​ដោយ​សមាស​ធាតុ​​ប្រ​ឆាំង​អុក​ស៊ីដ​កម្ម​ ។ សារ​ធាតុចិញ្ចឹម​ដូចជា វី​តា​មីន​A ពិត​ជា​មាន​សារ​សំ​ខាន់​ចំពោះ​សុខ​ភាព​​តំ​បន់​បញ្ជូន​ពន្លឺ​ និង​រូប​ភាព​របស់​ភ្នែក (Retina)។ ចំណែក​អា​ស៊ីដ​ខ្លាញ់​អូ​មេហ្គា​-៣អាច​ជួយ​ទប់​ស្កាត់​ជំ​ងឺ​ឈឺ​ភ្នែក និង​ជួយ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​ភ្នែក​ដែល​មាន​​អា​ការ​ស្ងួត ៕