ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រដូវប្រាំង​ចូល​មក​ដល់​ភ្ញៀវ​ទេ​ចរណ៍​ចាប់ផ្តើម​មក​ទស្សនា​ភូមិ​អណ្តូង​ឬ​ស្សី​កាន់តែ​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រាន់តែ​រដូវប្រាំង​ចាប់​ចូល​មក​ដល់​ភ្លាម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅ​ទស្សនា​នៅ​សហគមន៍​ទេសចរណ៍​អណ្តូង​ឬ​ស្សី ស្ថិត​ក្នុងភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​ចំនួន​កើនឡើង​ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​នៅ​ទីនោះ​មាន​សេចក្តី​រីករាយ​គ្រប់​ៗ​គ្នា ព្រោះតែ​មុខរបរ​លក់​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​ទេសចរណ៍​របស់​ពួក​គាត់​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ ។ បុរស​ឈ្មោះ…

ខេត្តកំពង់ឆ្នាំង ៖ គ្រាន់តែ​រដូវប្រាំង​ចាប់​ចូល​មក​ដល់​ភ្លាម​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ចាប់ផ្ដើម​ទៅ​ទស្សនា​នៅ​សហគមន៍​ទេសចរណ៍​អណ្តូង​ឬ​ស្សី ស្ថិត​ក្នុងភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ មាន​ចំនួន​កើនឡើង​ដែល​ធ្វើ​ឱ្យ​ប្រជា​កសិករ​នៅ​ទីនោះ​មាន​សេចក្តី​រីករាយ​គ្រប់​ៗ​គ្នា ព្រោះតែ​មុខរបរ​លក់​វត្ថុ​អនុស្សាវរីយ៍​ដល់​ភ្ញៀវ​ទេសចរណ៍​របស់​ពួក​គាត់​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ ។

បុរស​ឈ្មោះ អុំ សារី ហៅ​តា​រី អាយុ​៦៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បាន​និយាយ​ឱ្យ​ដឹង​ថា ចាប់តាំងពី​ដើម​ខែមករា​មក​ដល់​ដើមខែ​កុម្ភៈ​នេះ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​ចូល​មក​ទស្សនា​នៅ​ក្នុងភូមិ​របស់​គាត់ មាន​ចំនួន​កើនឡើង​គួរ​កត់សម្គាល់​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​មាន​ភ្ញៀវ​មួយ​ជើង​ដែរ ដែល​ក្នុង​មួយ​ជើងមាន​រថយន្ត​ទូ​រី​ស​៤-៥​គ្រឿង និង​មាន​ភ្ញៀ ប្រមាណ​ពី ៤០​ទៅ​៥០​នាក់​ដែរ ។

ចំណែក​ថ្ងៃ​ខ្លះ គឺ​មាន​ដល់​ទៅ​២​ទៅ​៣​ជើង ។ ភ្ញៀវ​ទាំងនោះ​បាន​អញ្ជើញ​មក​ទស្សនាការ​រស់នៅ​របស់​ប្រជា​កសិករ​ក្នុងភូមិ​អណ្ដូង​ឬ​ស្សី​ដូច​ជា ការ​ធ្វើ​ស្មូនឆ្នាំង ការ​ផលិត​វត្ថុ​អនុស្សាវរីយ៍ និង​មក​ទស្សនា​នៅផ្ទះ​គាត់​ជាដើម ។ សម្រាប់​នៅផ្ទះ​របស់​គាត់​ពេល​ភ្ញៀវ​មក​ដល់​ម​គ្គុ​ទេស​ទេសចរណ៍​បាន​ណែនាំ​ទៅ​កាន់​ភ្ញៀវ​ទាំងនោះ អំពី​មុខរបរ​ឡើងត្នោត​ដូច​ជា បង្ហាញ​ពី​ដើម​ត្នោត ការ​យក​ទឹកត្នោត​មក​រំងាស់​ទៅ​ជា​ស្ករ បង្ហាញ​ពី​ស្លឹក​ត្នោត​សម្រាប់​ប្រក់ផ្ទះ និង​ផ្លែ​ត្នោត​សម្រាប់​បរិភោគ​ជាដើម ។

ជាង​នេះ​ទៅ​ទៀត​ម​គ្គុ​ទេស​ទេសចរណ៍​បាន​បង្ហាញ​អំពី​ក្រមារ​ខ្មែរ​ដែល​អាច​ស្លៀក​ចងក្បិន ក្រវាត់​ចង្កេះ ជួតក្បាល ពានា និង​ចង​អង្រឹង​កូន​ក្មេង​ជាដើម ។ សម្រាប់​រូប​គាត់​វិញ​គាត់​បាន​ឡើងត្នោត​ឱ្យ​ភ្ញៀវ​មើល និង​ចុះ​មក​វិញ​ដាក់​ទឹកត្នោតផ្អែម​អោយ​ភ្ញៀវ​ពិសា ។ មាន​ភ្ញៀវ​ខ្លះ​ចង់​សាក​ស្លៀក​សា​រ៉ុ​ង ស្លៀក​សា​រ៉ុ​ង​ចោមពុង និង​បុរស​ក្រ​វ៉ា​ត់​ក្រ​ម៉ា​សៀតកាំបិត​ត្នោត និង​រែក​បំពង់​ទឹកត្នោត ដើម្បី​ថតរូប​ភាព​យក​ទៅ​ស្រុក​គេ​ជាដើម ហើយ​ភ្ញៀវ​ទាំងអស់​សុទ្ធតែ​សប្បាយ​រីករាយ​គ្រប់​ៗ​គ្នា ។

ចំពោះ​មូលហេតុ​ដែល​ភ្ញៀវ​ចូល​ចិត្ត​ទៅ​ទស្សនា​នៅផ្ទះ​របស់​គាត់​ដោយសារ​តែ​ផ្ទះ​របស់​គាត់​មាន​រោង​មាន​កៅអី​រៀបចំ​សម្រាប់​ទទួលភ្ញៀវ​ព្រមទាំង​មាន​ដាក់​កង្ហារ​ឲ្យ​ភ្ញៀវ​ទៀត​ផង ។ យ៉ាងនេះ​ក្តី ក្នុង​នាម​លោក​ជា​ប្រជាពលរដ្ឋ​ដែល​តែងតែ​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ លោក​សំណូមពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ សូម​ជួយ​ឧបត្ថម្ភ​ការ​កសាង​រោង​សម្រាប់​ទទួលភ្ញៀវ​ឲ្យ​បាន​ធំ​ទូលាយ​ជាង​សព្វថ្ងៃ ។

តាម​ការ​បញ្ជាក់​ពី​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានអោយ​ដឹង​ថា ភ្ញៀវ​ទេសចរណ៍​បាន​ចាប់ផ្តើម​កើនឡើង​ពី​ខែមករា​មក​ដល់​នេះ​នៅ​តែ​បន្ត​កើនឡើង ដោយសារ​មាន​កប៉ាល់​ធំ​ៗ​បាន​មក​សំចត​នៅ​កំពុង​ផែ​ផ្សារ​ក្រោម​។​ចំពោះ​ការ​បាត់បង​ភ្ញៀវ​មួយ​រយៈ​កន្លង​ទៅ​នេះ​ដោយសារ​ទឹកទន្លេ​ឡើង​ខ្ពស់​ដែល​ធ្វើ​អោយ​កប៉ាល់​ធំ​ៗ​ចុះ​មក​ខេត្តកំពង់ឆ្នាំង​បាន ព្រោះតែ​បាន​ទិស និង​ស្ពាន​បេ​ឡេ​សាងសង់​ថ្មី​នៅ​ចំណុច​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ