ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិ​និ​យោ​គិត​ងាក​មក​ចាប់អារម្មណ៍​កន្លែង​ផ្ទុក​ទិន្នន័យ​នៅ​ទ្វីបអាស៊ី​ព្រោះតែ​រឿង​សំខាន់​១

5 ឆ្នាំ មុន

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Business Times កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​មានការ​អន់​ថយ វិនិយោគគិន​ត្រូវ​បាន​បង្ខំ​ឲ្យ​សម្រប​ខ្លួន ហើយ​វិធី​មួយ​ដែល​ពួ​ល​គេ​បាន​ប្រទះ​ឃើញ​គឺ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​កន្លែង​ផ្ទុក​ទិន្នន័យ ។ សារព័ត៌មាន…

យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Business Times កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ខណៈ​ដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​មានការ​អន់​ថយ វិនិយោគគិន​ត្រូវ​បាន​បង្ខំ​ឲ្យ​សម្រប​ខ្លួន ហើយ​វិធី​មួយ​ដែល​ពួ​ល​គេ​បាន​ប្រទះ​ឃើញ​គឺ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​កន្លែង​ផ្ទុក​ទិន្នន័យ ។

សារព័ត៌មាន Nikkei Asia បាន​រាយការណ៍​មក​ថា ប្រមាណ​ពាក់កណ្តាល​នៃ​វិនិយោគិន​ទាំងនេះ​កំពុង​តែ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​សម្រាប់​ធ្វើ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ ។
យោង​តាម​ការ​ស្ទង់​មតិ​ក្នុង​ពេល​ថ្មី​ៗ​របស់ Urban Land Institute and PwC បាន​ឲ្យ​ដឹង​ថា វិនិយោគិន​កំពុង​តែ​ចាប់អារម្មណ៍​លើ​កន្លែង​ផ្ទុក​ទិន្នន័យ​ទាំងនេះ​ព្រោះ​វា​អាច​រក​ផល​ចំណេ​ញា​បាន​មក​វិញ​ច្រើន ។

និន្នាការ​នេះ​មិន​ត្រឹមតែ​កើត​មាន​ឡើង​ក្នុង​តំបន់​ទេ ប៉ុន្តែ​អាជីវកម្ម​ជួល​អចលនទ្រព្យ​សម្រាប់​ធ្វើ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​កំពុង​តែ​រីក​ចម្រើន​ទូ​ទាំង​ពិភពលោក​ព្រោះតែ​ប្រជាប្រិយភាព​នៃ​ការ​ផ្តល់​សេវា​ដែល​ត​ភ្ជាប់​នឹង​បច្ចេកវិទ្យា Cloud កំណើន​នៃ​ការ​ពឹងផ្អែក​លើ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច និង​ការ​មើល​វី​ឌី​អូ​លើ​អ៊ី​ន​ធើ​ណែ​ត​ជាដើម ។

ក្រុមហ៊ុន Alibaba Cloud បាន​ជំរុញ​ដល់​និន្នាការ​នេះ​ដោយ​បើក​ដំណើរការ​កន្លែង​ស្តុក​ទិន្នន័យ​ទី​ពីរ​ក្នុង​រយៈពេល​១០​ខែ ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

រដ្ឋមន្ត្រី​ទំនាក់ទំនង​និង​ព័​ត៌​មាន Radiantara របស់​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា ទស្សនៈ​វិស័យសេដ្ឋកិច្ច​ឌី​ជី​ថ​ល​ឥណ្ឌូ​នេ​ស៊ី​មាន​ទិស​ដៅ​យ៉ាង​ច្បាស់លាស់ ។ គោលដៅ​គឺ​ព​ន្លឿ​ន​និង​បង្កើន​ការ​លូតលាស់​នៃ​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំង​១​ពាន់​ក្រុមហ៊ុន និង​ជួយ​ប្រជាជន​៨​លាន​នាក់​ចេញពី​វិស័យ​ចាស់​ៗ​ដូច​ជា​នេសាទ និង​កសិកម្ម ឲ្យ​ចូល​ទៅ​ជំនាន់​ឌី​ជី​ថ​ល​វិញ ។

កន្លែង​ផ្ទុក​ទិន្នន័យ​របស់ Alibaba និង​ក្រុមហ៊ុន​ដទៃ​ក្នុង​តំបន់​គឺជា​កន្លែង​វិនិយោគ​ដ៏​ល្អ​សម្រាប់​វិនិយោគិន​។ និន្នាការ​នេះ​ថែម​ទាំង​បាន​ចាប់ផ្តើម​នៅ​ហុងកុង​ផង​ដែរ ។

ក្រុមហ៊ុន​អចលនទ្រព្យ​ដូច​ជា Colliers បាន​ជួប​ប្រទះ​ភាព​រវល់​យ៉ាង​ខ្លាំង​ក្នុង​ហុងកុង​ដើម្បី​ស្វែង​រក​អចលនទ្រព្យ​ដែល​អាច​ជួល​ចេញ​ជា​កន្លែង​ផ្ទុក​ទិន្នន័យ ។ ការិយាល័យ​ចាស់​ៗ និង​ហាង​ទំនិញ​​លក់ដុំ​ដែល​ត្រូវ​បាន​បោះបង់​ចោល​គឺជា​គោលដៅ​សំខាន់​ជាងគេ​សម្រាប់​ក្រុមហ៊ុន​អចលនទ្រព្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ