ទីផ្សារខុនដូនៅ Pattaya បន្តមានភាពរឹងមាំ និងរីកដូចផ្សិត
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post កាលពីថ្ងៃពុធ កន្លងមកបានឲ្យដឹងថា Pattaya បានក្លាយជាទីតាំងសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យយ៉ាងសំខាន់ ។…
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post កាលពីថ្ងៃពុធ កន្លងមកបានឲ្យដឹងថា Pattaya បានក្លាយជាទីតាំងសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យយ៉ាងសំខាន់ ។…
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post កាលពីថ្ងៃពុធ កន្លងមកបានឲ្យដឹងថា Pattaya បានក្លាយជាទីតាំងសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យយ៉ាងសំខាន់ ។ ក្នុងរយៈពេល១០ឆ្នាំមកនេះ តំបន់ដែលមានប្រជាប្រិយភាពនៅ Pattaya ដែលរួមមាន Wong Amat, Phra Tamnak, Jomtien និង Na Jomtien ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងសម្រាប់ទីផ្សារខុនដូ ។
ព្រោះតែមានកង្វះដីជិតមាត់សមុទ្រ ក្រុមហ៊ុនអចលនទ្រព្យកំពុងតែស្វែងរកទីតាំងតាមឆ្នេររវាង Bang Saray និង Sattahip ផងដែរដែលស្របទៅនឹងគម្រោងរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ចក្ររបៀងសេដ្ឋកិច្ចខាងកើត (EEC) ដែលនឹងបង្កើតឱកាសកាន់តែច្រើនទៀតសម្រាប់ការលូតលាស់និងភាពរីកចម្រើនរបស់តំបន់ទាំងនេះ ។
យោងទៅតាមសន្ទស្សន៍ Mastercard Global Destination Citites Index បានឲ្យដឹងថា កាលពីឆ្នាំ ២០១៨ Pattaya ជាទីក្រុងដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេលេខ១៨ទូទាំងពិភពលោក ដែលទាក់ទាញភ្ញៀវទេសចរបាន ៨.៦៧លាននាក់ ។
វាបង្ហាញថា ទីក្រុងនេះមានប្រជាប្រិយភាពជាង Bali ទៅទៀត និងបង្កើតជាទីតាំងសំខាន់សម្រាប់តំបន់ EECព្រោះ Pattaya មានទីតាំងចំកណ្តាលរវាងបាងកកនិង EEC ដែលធ្វើឲ្យទីក្រុងនេះបន្តជាទីតាំងដ៏ល្អសម្រាប់ការសម្រាកកម្សាន្តនៅចុងសប្តាហ៍ ។
ព្រោះតែចំនួនប្រជាជននៅ Pattaya កើនឡើង ក្រុមហ៊ុនកាន់តែច្រើនចាប់ផ្តើមងាកចេញពីតំបន់កណ្តាលក្រុងទៅកាន់តំបន់ឆ្នេរសមុទ្រដែលធ្លាប់តែត្រូវបានមើលរំលងដូចជា Bang Saray ជាដើម ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរនិងអាជីវកម្មកាន់តែច្រើនទៅ ។
ទាក់ទិននឹងសក្តានុពលនៃការវិនិយោគ ក្រុមហ៊ុន CBRE គិតថាមានកត្តាជាច្រើនដែលអាចជំរុញដល់តម្លៃដីនិងអចលនទ្រព្យនៅជុំវិញតំបន់ Bang Saray និង U-tapao ជាដើម ។
CBRE មើលឃើញមានគម្រោងជាច្រើនត្រូវបានសម្រេចក្នុងតំបន់នេះដែលអាចជំរុញដល់ការស្នាក់នៅសម្រាប់លំហែកាយ និងការស្នាក់នៅរយៈពេលយូរ ។ សណ្ឋាគារថ្មីៗដូចជា Renaissance Pattaya មានអត្រាស្នាក់នៅដល់ទៅ ៨០%ឯណោះ ហើយគម្រោងផ្ទះដែលមានគុណភាពខ្ពស់ៗដូចជា Sunplay Bangsaray និងមជ្ឈមណ្ឌលកីឡាកូនហ្គោលក៏ត្រូវបានបើកដំណើរការដែរ ៕
ចែករំលែកព័តមាននេះ