ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​រៀន​គួរ​…​សិស្សសាលា​២​នាក់​ជួប​គ្រោះ​អកុសល​តែ​មួយ​ប៉​ប្រិច​​ភ្នែក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពេល​ចេញពី​សាលារៀន​វិញ សិស្ស​​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​នាំ​គ្នា​ចុះ​លេង​ទឹក​អាង បណ្តាលឱ្យ​ក្មេង​ស្រី​សិស្សសាលា​ចំនួន​២​នាក់​បាន​​​លង់​ទឹក​ស្លាប់​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​អាង​ថ្មដែកកេះ ខាងកើត​ភូមិ​ថ្មដែកកេះ…

ខេត្តបន្ទាយមានជ័យ ៖ ពេល​ចេញពី​សាលារៀន​វិញ សិស្ស​​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​នាំ​គ្នា​ចុះ​លេង​ទឹក​អាង បណ្តាលឱ្យ​ក្មេង​ស្រី​សិស្សសាលា​ចំនួន​២​នាក់​បាន​​​លង់​ទឹក​ស្លាប់​ ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​អាង​ថ្មដែកកេះ ខាងកើត​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក​។

លោក​វរសេនីយ៍ទោ សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ សម្បត្តិ ស្រី​ណុ​ង ភេទ​ស្រី អាយុ​៨​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​២ និង​ម្នាក់​ទៀត​ឈ្មោះ ថន គឹ​ម​ហួ​ន ភេទ​ស្រី អាយុ​៦​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​១​ ។ ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ មាន​ក្មេង​ប្រុស​ស្រី​ជាសិស្សសាលា​ចំនួន​៤​នាក់ (​ក្នុង​នោះ​ស្រី​៣​នាក់​ និង​ប្រុស​ម្នាក់​) បាន​ចេញពី​រៀន​គួរ ហើយ​នាំ​គ្នា​រក​ចាប់​ខ្យង​តាម​មាត់​អាង​ថ្មដែកកេះ​ដែល​នៅ​ខាងកើត​ភូមិ​ប្រមាណ​២០០​ម៉ែត្រ ហើយ​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ក៏​បាន​ចុះ​ទៅ​រាវ​ខ្យង​តាម​មាត់​អាង បណ្តាល​ឱ្យ​លង់ទឹក​ទាំង​២​នាក់​តែ​ម្តង ចំណែក​ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​ទៀត​ដែល​ទៅ​រាវ​ខ្យង​ដែរ​នោះ ពេល​ឃើញ​ហេតុការណ៍​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​នោះ​លង់ទឹក​ ធ្វើ​ឱ្យ​ពួក​គេ​មិន​អាច​ជួយ​បាន ក៏​រត់​ទៅ​ប្រាប់​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​ដើម្បី​ឱ្យទៅ​ជួយ​ស្រង់​ចេញពី​ទឹក​ហើយ​សង្គ្រោះ​ដែរ តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ គឺ​ក្មេង​ស្រី​រង​គ្រោះ​២​នាក់​នោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ បន្ទាប់​ពី​កើតហេតុ ក្រុម​គ្រួសារ​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​រាយ​កាណ៍​ជូន​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យ ។

លោក​វរៈសេនីយ៍ទោ សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​តាម​ការ​សាកសួរ​សាច់ញាតិ​ក្មេង​ស្រី​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​ពិតជា​លង់ទឹក​អាង បណ្តាល​ឱ្យ​ស្លាប់​ប្រាកដ​មែន ។

ក្រោយ​ពេល​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​ស្រី​រង​គ្រោះ​ទាំង​២​នាក់​អោយ​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ