ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​អា​ហារ​​ពេល​ព្រឹក​ឆ្អែត​ខ្លាំង​​ជួយ​ទប់​ស្កាត់​ជំ​ងឺ​​ទឹក​នោម​ផ្អែម​​និង​ដំណើ​រ​លើស​ឈាម​

10 ឆ្នាំ មុន

យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ Tev Aviv University ​ប្រ​ទេស​អុី​ស្រា​អែល​បាន​ឱ្យ​ដឹង​ថា បណ្តា​ជន​ដែល​ទទួល​ទាន​អា​ហា​រ​ពេល​ព្រឹក​ឆ្អែត​ដូចជា​អា​ហារ​ថ្ងៃ​ត្រង់​អាច​ធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន ​និងកម្រិត​​គ្លុយ​កូស​ថយ​ចុះ ។ បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង ទឹក​នោម​ផ្អែម​ ការ​លើស​ឈាម​ ការ​លើស​ខ្លាញ​់​កូ​ឡេស្តេរ៉ូល​ថយ​ចុះ​ ។ បន្ថែម​ពី​លើ​

យោង​តាម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​សាកល​វិទ្យា​ល័យ Tev Aviv University ​ប្រ​ទេស​អុី​ស្រា​អែល​បាន​ឱ្យ​ដឹង​ថា បណ្តា​ជន​ដែល​ទទួល​ទាន​អា​ហា​រ​ពេល​ព្រឹក​ឆ្អែត​ដូចជា​អា​ហារ​ថ្ងៃ​ត្រង់​អាច​ធ្វើ​ឱ្យ​កម្រិត​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន ​និងកម្រិត​​គ្លុយ​កូស​ថយ​ចុះ ។ បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង ទឹក​នោម​ផ្អែម​ ការ​លើស​ឈាម​ ការ​លើស​ខ្លាញ​់​កូ​ឡេស្តេរ៉ូល​ថយ​ចុះ​ ។ បន្ថែម​ពី​លើ​នេះ​ទៀត ចំណង់​ក្នុង​ការ​ទទួល​ទាន​អា​ហារ​សម្រន់​ផ្សេង​ៗ​ក៏​មាន​តិច​តួច​ផង​ដែរ​ ហើយ​ដូច្នេះ​ ហានិ​ភ័យ​នឹង​ការ​ធាត់​លើស​ទម្ងន់​ក៏​ត្រូវ​បាន​កាត់​បន្ថយ ។

ក្រោយ​ពី​​ការ​ពិ​សោធ​​លើ​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជា​ស្ត្រី​រយៈ​ពេល​១២សប្តាហ៍​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ដែល​ដឹក​នាំ​ឱ្យ​លោកស្រី​​សាស្ត្រា​ចារ្យ Daniela Jakubowicz បាន​រកឃើញ​ថា ក្រុម​ដែល​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ឆ្អែត​ចុះ​ទម្ងន់​ជា​​មធ្យម​បាន ៨,៦៦​គី​ឡូ​ក្រាម​ខណៈ​ក្រុម​ដែល​ទទួល​អា​ហារ​ពេល​ល្ងាច​ឆ្អែត​ចុះ​ទម្ងន់​ត្រឹម​ ៣,២២​​​គី​ឡូ​ក្រាម​ប៉ុណ្ណោះ ។  ​យោងតាមលោក​ស្រី​សាស្ត្រា​ចារ្យ​Jakubowicz​ បក​ស្រាយ​ថា បញ្ហា​នេះ​ក៏​ព្រោះ​ ក្រុម​អ្នក​ទទួល​ទាន​អា​ហារ​ពេល​ព្រឹក​ឆ្អែត​ កម្រិត​អ័រ​ម៉ូន​បញ្ជា​ការ​ស្រេក​ឃ្លាន​របស់​ពួក​គេ​ថយ​ចុះ​ច្រើន​ធៀប​នឹង​ក្រុម​ដែល​ទទួល​ទាន​អា​ហារ​ពេល​ល្ងាច​ឆ្អែត ។

ចំណែក​អ័រ​ម៉ូនអាំង​ស៊ុយ​លីន  គ្លុយ​កូស​និង​ខ្លាញ់​ Triglycerideក៏​បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ។ លោក​ស្រី​បាន​បន្ត​ថា ៖«ការ​ទទួល​ទាន​អា​ហារ​ត្រឹម​ត្រូវ​ខុស​ពេល​វេលា​មិន​ត្រឹម​តែ​មិន​ជួយ​បញ្ចុះ​ទម្ងន់​ខ្លួន​ប៉ុណ្ណោះ​ទេ  តែ​ថែម​ទាំង​អាច​ផ្តល់​ផល​អា​ក្រក់​ដល់​សុខ​ភាព​ទៀត​ផង ។ ការ​សិក្សា​របស់​យើង​បាន​រក​ឃើញ​ថា បណ្តា​ជន​ដែល​ទទួល​ទាន​អា​ហារ​ពេល​ល្ងាច​ឆ្អែត​ខ្លាំង​ កម្រិត​សារ​ធាតុ​ខ្លាញ់​​ក្នុង​រាង​កាយ​របស់​ពួក​គេ​ពិត​ជា​កើន​ឡើង »។

លោក​ស្រី​បាន​ស្នើ​សុំ​ឱ្យ​ជន​ទាំង​ឡាយ​គួរ​កាត់​បន្ថយ​ការ​ទទួល​ទាន​អា​ហារ​ផ្សេង​ៗ​ក្នុង​ពេល​ភាព​ងងឹត​ឈាន​ចូល​មក​ដល់​ដើម្បី​បញ្ចៀស​នូវ​រាល់​បញ្ហា​សុខ​ភាព​​ដែល​បង្ក​ដោយ​ការ​ទទួល​ទាន ។ សាស្ត្រា​ចារ្យ​រូប​នេះ​បាន​បន្ថែម​ថា ៖ «ការ​ទទួល​ទាន​តាម​ទំ​នើងចិត្ត​នៅ​មុខ​ម៉ា​ស៊ីនកុំ​ព្យួទ័រ​ ឬ​មុខ​ទូរទស្សន៍​ជា​ពិ​សេស​ក្រោយ​ពេល​សម្រាក​ពី​ការ​ងារ​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ​គឺ​ជា​កត្តា​ប្រ​ឈម​ចម្លង​​​មួយ​ដែល​នាំ​​​ធាត់​លើស​ទម្ងន់ ។ វា​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្កើន​អត្រា​ប្រ​ឈម​នឹង​ជំ​ងឺ​បេះ​ដូង​​ទៀត​​ផង​​» ៕