ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​! របកគំហើញ​ថ្មី​កំពុង​មាន​មោទនភាព​ដែល​ផើងផ្កា​ធ្វើ​ពី​កន្សែងពោះគោ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​មានការ​ដាក់​លក់​ផើងផ្កា​ដែល​ជា​របកគំហើញ​ថ្មី​ធ្វើ​អំពី​កន្សែងពោះគោ និង​កំណាត់​ភួយ រួម​នឹង​ស៊ីម៉ងត៍ បង្កើត​ជា​ផើងផ្កា​យ៉ាង​ស្រស់​ស្អាត​ដាក់​តាំង​លក់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​។ អ្នក​ប្រកប​មុខរបរ​នេះ​បាន​និយាយ​ថា កំពុង​តែ​មោទនភាព​នឹង​ផលិតផល​ជា​របកគំហើញ​ថ្មី​នេះ…

ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង គេ​សង្កេត​ឃើញ​មានការ​ដាក់​លក់​ផើងផ្កា​ដែល​ជា​របកគំហើញ​ថ្មី​ធ្វើ​អំពី​កន្សែងពោះគោ និង​កំណាត់​ភួយ រួម​នឹង​ស៊ីម៉ងត៍ បង្កើត​ជា​ផើងផ្កា​យ៉ាង​ស្រស់​ស្អាត​ដាក់​តាំង​លក់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​។

អ្នក​ប្រកប​មុខរបរ​នេះ​បាន​និយាយ​ថា កំពុង​តែ​មោទនភាព​នឹង​ផលិតផល​ជា​របកគំហើញ​ថ្មី​នេះ ព្រោះ​លក់ដាច់​ខ្លាំង​ណាស់ ។ យ៉ាងនេះ​ក្តី​គ្រួសារ​មួយ​ដែល​រស់នៅ​ក្នុងភូមិ​អណ្តូង​ជ្រៃ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ​បាន​និយាយ​ថា ការ​ធ្វើ​ផើងផ្កា​ដូច​ឃើញ​តាម​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​ដែល​គេ​យក​កន្សែងពោះគោ ឬ​យក​កំណាត់​ភួយ​មក​ជ្រលក់ និង​ស៊ីម៉ងត៍​ធ្វើ​ផើងផ្កា នោះ​គ្រាន់តែ​ជា​លក្ខណៈ​គ្រួសារ​នោះ​ទេ មិន​មានគុណ​ភាព​ឡើយ​អាច​នឹង​បែក​ដាច់​ចេញពី​គ្នា ។

បុរស​ឈ្មោះ ស៊ឹ​ម ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​ចេះ​ផលិត​ផើងផ្កា​តាម​បែប​ថ្មី​នេះ​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី ខណៈ​ដែល​គាត់​បាន​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ទីនោះ​ត្រូវ​បាន​មេជាង​បង្ហាត់​ឲ្យ​គាត់​ចេះ​អំពី​របៀប​ធ្វើ​ផើងផ្កា តាម​បែប​សម័យមួយ​នេះ​។

លោក​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដោយ​កន្សែងពោះគោ​មិន​មានគុណ​ភាព​នោះ​ទេ​ដោយសារ​តែ​ទឹក​ស៊ីម៉ងត៍​វា​កាត់​អំបោះ​អោយ​ពុក​ផុយ​ពេល​បែក​វា​នឹង​ដាច់​ចេញពី​គ្នា ។ ចំណែក​គាត់​យក​វត្ថុ​ធាតុ​ម្យ៉ាង​ដែល​មិន​ងាយ​ដាច់​ចេញពី​គ្នា​ឡើយ​បើ​ធ្លាក់​គ្រាន់តែ​ស្រាំ​ប៉ុណ្ណោះ ។ គាត់​ថា អ្នក​ធ្វើ​ផើង​នេះ​បើ​ចង់បាន​គុណភាព​ត្រូវ​យក​ក្រណាត់​ស្វិត​មក​ធ្វើ​ទើប​មានគុណ​ភាព ។​សព្វថ្ងៃ​ថ្វីបើ​គាត់​ធ្វើ​យឺត​ជាងគេ​បន្តិច​មែន ប៉ុន្តែ​គុណភាព​ផើងផ្កា​របស់​គាត់​រឹង​មាំ​ល្អ​មាន​អតិថិជន​មក​កុម្ម៉ង់​ទិញ​ជា​ច្រើន ។ បច្ចុប្បន្ន​នេះ​គាត់​កំពុង​តែ​ផលិត​នូវ​ផើងផ្កា​មួយ​បែប​ទៀត​ជា របៀប​កំណាត់​គល់ឈើ​ដែល​មាន​ភាព​ស្រស់​ស្អាត និង​ទាក់ទាញ​ជាង​មុន ។

ចំណែក​ប្រពន្ធ​របស់​បុរស​ខាងលើ​បាន​និយាយ​ដែរ​ថា បច្ចុប្បន្ន​នេះ​គាត់​មមាញឹក​ណាស់​គាត់​ផលិត​លក់​ឲ្យ​គេ​មិន​ទាន់​ទេ ។ គាត់​គ្មាន​ស្រែ​ចំការ​ធ្វើ​នឹង​គេ​ទេ​ព្រោះ​ពឹង​លើ​ការ​ផលិត​ផើងផ្កា​អំពី​ស៊ីម៉ង់ត៍​នេះឯង ។


ដោយឡែក​អ្នកលក់​ផើងផ្កា​ឈ្មោះ ពេ​ជ សុភា​ស់ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ វិញ​បាន​និយាយ​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ​គាត់​លក់​ផើងផ្កា​តាម​បែប​សម័យ​ថ្មី​នេះ​ដាច់​ខ្លាំង​ណាស់​អតិថិជន​មក​ទិញ​ជា​ច្រើន​។

គួរ​បញ្ជាក់​ដែរ​ថា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តកំពង់ឆ្នាំង​ចាប់ពី​ស្រុក​រលាប្អៀរ​ខាងត្បូង​ដល់​ស្រុក​រលាប្អៀរ​ខាងជើង​កន្លែង​ដែល​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​សុទ្ធតែ​មាន​តាំង​លក់​ផើងផ្កា​សម័យ​ថ្មី​នេះ​ដែរ ហើយ​ផើងផ្កា​នេះ​មាន​អតិថិជន​ទិញ​ជា​ច្រើន​សម្រាប់​យក​ទៅ​ដាំ​ផ្កា​លំអរ​តាម​គេហដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ