ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្តាប់​ម្ចាស់ដែលបង្ហោះ​លើ​បណ្តាញ​សង្គម​​​​ហ្វេ​សប៊ុ​ក​​«​វ៉ៃ​ខ្ទើ.យ មាន​អ្វី​មិន​ល្អ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ជន​ខ្ទើយ​មាត់​ស្អុយ​រហស្សនាម«​ចំប៉ី​ខ្មៅ» មិន​ទាន់​រសាត់​ផុត​នោះ​ទេ ទោះបី​ត្រូវ​តុលាការ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរួច​ហើយ​ក្តី​ ក៏ពេល​នេះ កា​រត​ភាគ​កក្រើក​បណ្តាញ​សង្គម​នោះ គឺ​អ្នក​ខោក​ក្បាល​នាយ​ចំប៉ី​ខ្មៅ​ បាន​ចេញ​មុខ​សារភាព​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​ជន​ខ្ទើយ​មាត់​ស្អុយ​រហស្សនាម«​ចំប៉ី​ខ្មៅ» មិន​ទាន់​រសាត់​ផុត​នោះ​ទេ ទោះបី​ត្រូវ​តុលាការ​ចេញ​ដីកាឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរួច​ហើយ​ក្តី​ ក៏ពេល​នេះ កា​រត​ភាគ​កក្រើក​បណ្តាញ​សង្គម​នោះ គឺ​អ្នក​ខោក​ក្បាល​នាយ​ចំប៉ី​ខ្មៅ​ បាន​ចេញ​មុខ​សារភាព​នៅ​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ

ប៉ុន្តែ​ក្រោយមក ជន​រូប​នេះ​បែរជា​សមត្ថកិច្ច​ជឿ​ថា មិនមែន​ជា​ក្រុម​ជន​ខោក​ក្បាល​ជន​ខ្ទើយ​ចំប៉ី​ខ្មៅ​នោះ​ទេ ព្រោះ​ឆ្លងកាត់​ការ​សាកសួរ​បង្ហាញ​នូវ​ការ​រវើរវាយ​មិន​ច្បាស់លាស់ ។ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ខ្ទើយ​ម្នាក់​ឈ្មោះ យិ​ន ហេង ដែល​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំប៉ី
ខ្មៅ រួច​មក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ កាលពី​វេ​ល​ម៉ោង​៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​នាំ​យុវជន​ម្នាក់​ ដែល​ចេញ​មុខ​ផ្តល់សម្ភាសន៍​ដល់​TVFB នាំ​មក​សាកសួរ ។ ជន​នេះ​និយាយ​ថា «​ខ្លួន​ពិតជា​បាន​វាយ​និង​ខោក​ក្បាល​ជន​ខ្ទើយ​ម្នាក់​នោះ​» ។

ការ​ចេញ​មុខ​មក​ធ្វើការ​បកស្រាយ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​រូបគេ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​៊​ក​ថា «​វ៉ៃ​ខ្ទើយ មាន​អ្វី​មិនល្អ​» តែ​ហាក់បីដូចជា​ខុសស្រឡះ​ទៅ​នឹង​ករណី​បុរស​ជា​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់​ ជិះ​ម៉ូតូ​មូ​យ​គ្រឿង​ដែល​បាន​ខោក​ក្បាល​«​ចំប៉ី​ខ្មៅ​» ​បណ្តាល​ឱ្យ​ពកថ្ងាស ធ្វើ​ឱ្យ​ផ្ទុះ​កំហឹង​ស្រែក​ជេរ​បញ្ចោរ​​កប់​ៗ​មាត់ រហូត​ប្រមាថ​ដល់​ពូជសាសន៍​ខ្មែរ ហើយត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ព្រោះតែ​រឿង​ជេ​ប្រមាថ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល​នោះ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា យុវជន​ដែល​ចូលខ្លួន​មក​ធ្វើការ​បកស្រាយ​នេះ​ឈ្មោះ ផា​ន់ សំ​រ៉ុ​ង អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ មាន​ទីលំនៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជន​នេះ ​បាន​ចូលខ្លួន​មក​ធ្វើការ​បកស្រាយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា «​ខ្ញុំ​ពិតជា​បាន​វាយ និងខោក​ក្បាល​ខ្ទើយ​ម្នាក់​ឈ្មោះ​ចំប៉ី​ខ្មៅ ។ ការ​វាយ​និង​ខោក​ក្បាល​ខ្ទើយ​ម្នាក់​នោះ គឺ​រូបគេ​ធ្វើ​ឡើង​កាលពី​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ​កន្លង​មក នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​លេខ​២៤០ កែង​និង​ផ្លូវ​លេខ​១៩ ខាងក្រោយ​ព្រះ​បរមរាជវាំង ក្រោយ​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​បន្តិចបន្តួច ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បានការ​បកស្រាយ​របស់​យុវជន​ម្នាក់​ខាងលើ​រួច​ហើយ សមត្ថ​កិច្ច​ក៏​បាន​ថតរូប​គេ​យក​ទៅ​បង្ហាញ​ឱ្យ​ចំប៉ី​ខ្មៅ​មើល​ពី​ភិនភាគ តែ​ត្រូវ​«​ចំប៉ី​ខ្មៅ​» ប្រាប់​ថា ​មិន​បាន​ស្គាល់​បុរស​ម្នាក់​នេះ​ទេ ហើយ​រូបគេ​ ក៏​មិនមែន​ជា​ក្រុម​អ្នក​ដែល​ខោក​ខ្លួន​ដែរ ។ ដោយ​មិន​អស់ចិត្ត សមត្ថកិច្ច​ក៏​បាន​បង្ហាញមុខខ្ទើយ​«​ចំប៉ី​ខ្មៅ​» ឱ្យ​យុវជន​ម្នាក់​ខាងលើ​មើល​វិញ​ដែរ និង​ត្រូវ​បាន​ឆ្លើយ​ថា រូបគេ​មិន​បាន​វាយ​ខ្ទើយ​ម្នាក់​នេះ​ឡើយ ហើយ​ក៏​មិន​ដែល​បាន​ស្គាល់ដែរ ។

ប៉ុន្តែ​រូបគេ​បាន​វាយ​និង​ខោក​ខ្ទើយ​ម្នាក់ ដែល​មាន​ភិនភាគ​សក់​ពណ៌​ក្រហម មិនមែន​ម្នាក់​នេះ​ទេ ដោយ​ពេល​នោះ​គេ​ជិះ​ម៉ូតូ​ម៉ាក​ធូ​ដេ (​ម៉ូតូ​កូន​ទា​) ស្រ​ដៀង​គ្នា​ទើប​ធ្វើ​ឱ្យ​យល់​ច្រឡំ​យ៉ាង​ដូច្នេះ ដោយ​ស្មាន​តែ​កាលពី​យប់​នោះ រូបគេ​បាន​វាយ​និង​ខោក​ខ្ទើយ​ឈ្មោះ​«​ចំប៉ី​ខ្មៅ​» ម្នាក់​នេះ ។ បើ​យោង​តាម​ការ​ផ្សាយ​របស់​TVFB មុន​នគរបាល​ហៅ​ទៅ​សាកសួរ យុវជន​រូប​នេះ​និយាយ​ថា គេ​ស្អប់​ខ្ទើយ​ម្នាក់​នេះ ហើយ​នរណា
ក៏​ស្អប់​ដែរ ។ ការ​ខោក​ក្បាល​ខ្ទើយ​នេះ ដោយសារ​តែ​ស្អប់​តាំងពី​រឿងល្ខោន​ខោល​ដូច្នេះ​ដែរ ។ លុះ​ពេល​នេះ​បែរ​ថា​ ជា​ខោក​ខ្ទើយ​សក់​ក្រហម​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ