ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ដើរ​មុន Ronaldo ឆ្ងាយ​ណាស់ នៅ​អាយុ​ត្រឹមប៉ុណ្ណេះ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ត្រូវ​បាន​ទិន្នន័យ​មក​ពី​ព័ត៌មាន Transfermarkt អះអាង​ថា…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar Jr. ត្រូវ​បាន​ទិន្នន័យ​មក​ពី​ព័ត៌មាន Transfermarkt អះអាង​ថា បាន​ដើរ​លឿន​ជាង Ronaldo ឆ្ងាយ​ណាស់ នៅ​ត្រឹម​អាយុ​ប៉ុន​នេះ ។

ខណៈ​ដែល​កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់ Cristiano Ronaldo ឈាន​ចូល​អាយុ​៣៤​ឆ្នាំ​នៅ​កាលពី​ថ្ងៃ​អង្គារ កីឡាករ​ប្រេ​ស៊ី​ល Neymar Jr បាន​ទើបតែ​មាន​អាយុ​២៧​ឆ្នាំ​ប៉ុណ្ណោះ ។

មាន​មតិ​ខ្លះ​លើក​ឡើង​ថា Neymar មិន​ទាន់​អស្ចារ្យ​នៅឡើយ​ទេ តែបើ​ក្រឡេក​ទៅ​មើល​ទិន្នន័យ​បាន​មក​ពី Transfermarkt បានឱ្យ​ដឹង​ថា Neymar មាន​ចំណុច​លេចធ្លោ​ច្រើន​ណាស់ បើ​ធៀប​នឹង Ronaldo កាលពី​នៅ​អាយុ​ក្មេង​ដូច​គ្នា ។

កាលពី​នៅ​អាយុ​២៧​ឆ្នាំ Ronaldo បាន​រក​គ្រាប់​បាល់​បាន ២៧២​គ្រាប់ សម្រាប់​ទាំង​ក្លិប​ និង​ក្រុម​ជម្រើសជាតិ តែ​សម្រាប់ Neymar វិញ​គឺ​ពេល​នេះ​រកបាន ២៨៣​គ្រាប់​ហើយ ហើយ​ថែម​ទាំង​ Assist បាន​ច្រើន​ជាង Ronaldo ទៀត ។

បើ​និយាយ​ពី​ពាន​វិញ Neymar មាន​ពាន​ចំនួន​១៩​ហើយ ដែល​កាល​នៅ​អាយុ​ស្មើគ្នា Ronaldo រកបាន​ត្រឹមតែ​១០​ពាន​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត Neymar បាន​ឡើង​ប្រកួត​តិច​ជាង Ronaldo ៦៣​ដង​ឯណោះ តែ​នៅ​តែ​អាច​រក​គ្រាប់​បាន​ច្រើន​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ