ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ដំណឹង​លើក​នេះ​…​បែរជា​រឿង​អកុ​សល​​ឱ្យ​ក្រុម​គ្រួសារ​ទៅ​វិញ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អ្នក​ដើរ​ឃ្វាលគោ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ ដែល​ជា​មនុស្ស​គរ​ថ្លង់​​​​នៅ​​​កណ្ដាល​​វាលស្រែ​​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ​កុម្ភៈ ​ស្ថិត​​ក្នុងភូមិ​អូរ​ប្ញ​ស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ដែល​មាន​សភាព​ហើមរលួយ​​ស្អុយអសោច៍​​ទៅ​​ហើយ​។…

ខេត្តបាត់ដំបង​៖ អ្នក​ដើរ​ឃ្វាលគោ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ ដែល​ជា​មនុស្ស​គរ​ថ្លង់​​​​នៅ​​​កណ្ដាល​​វាលស្រែ​​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៧ ​កុម្ភៈ ​ស្ថិត​​ក្នុងភូមិ​អូរ​
ប្ញ​ស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ដែល​មាន​សភាព​ហើមរលួយ​​ស្អុយអសោច៍​​ទៅ​​ហើយ​។

​សាក​សព​​​នោះ​ត្រូវ​​បាន​គេ​ស្គាល់​ថា ឈ្មោះ​កៅ រៀម អាយុ​៣៩​​ឆ្នាំ ជា​មនុស្ស​គរ​និង​​ថ្លង់ រស់នៅ​ក្នុងភូមិ​បឹង​ក្រឡ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ​។ សាកសព​នេះ​​​មាន​សភាព​ហើម​ស្អុយ ហើយ​ត្រូវ​អ្នក​ដើរ​ឃ្វាលគោ​ម្នាក់​ជា​អ្នក​​ប្រទះ​ឃើញ ទើប​រាយ​ការ​ណ៍​​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ ​។

បើ​តាម​ក្រុម​គ្រួសារបាន​និយាយ​ថា ជន​រង​គ្រោះ​បាន​ដើរ​បាត់​ពី​ផ្ទះ​ពី​២​ ទៅ​៣​ថ្ងៃ​ហើយ ដោយ​គ្មាន​ដំណឹង​ទេ ហើយ​ការ​បាត់​ដំណឹង​នេះ ​ក៏​មិន​មាន​បងប្អូន​តាម​សួរ​រក​ដែរ ​។ ព្រោះ​ការ​ដើរ​​​ដាច់​យប់ ​ឬ​បាត់​ដំណឹង​នេះ គឺ​ជា​​ទម្លាប់​របស់​ជន​រង​គ្រោះ​ទៅ​ហើយ​ ។ ដូច្នេះ​ ​ទើប​ក្រុម​គ្រួសារ​មិនសូវ​មានការ​ចាប់អារម្មណ៍​​ពេល​បាត់​ ​​នោះ ​។ ប៉ុន្តែ​ការ​បាត់​ដំណឹង​លើក​នេះ ​ស្រាប់តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ ក្លាយជា​សាក​​សព​​ហើយ​ស្អុយ​នៅ​ក្បែរ​ដំបូក​កណ្ដាល​វាលស្រែ​ ។

ទន្ទឹម​នឹង​ការ​បាត់​ដំណឹង​នេះ អ្នក​ភូមិ​ម្នាក់​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​៣​ថ្ងៃមុន គេ​បានឃើញ​ជន​រង​គ្រោះ​ដើរ​ចេញពីផ្ទះ ក្នុង​សម្លៀក​បំពាក់​ដូច​ជាប់​នឹង​ខ្លួន តែ​គេ​មិនដឹង​ថា ជន​រង​គ្រោះ​គរ​ថ្លង់​នេះ​ដើរ​ទៅ​ណា​ទេ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ​កុម្ភៈ ​​ស្រាប់តែ​គេ​ប្រទះ​ឃើញ​​ស្លាប់​នៅ​ក្បែរ​ដំបូក ។ដែល​ទំនង​ស្លាប់​តាំងពី​ថ្ងៃ​ដែល​គេ​ប្រទះ​ឃើញ​ម្លេះ ព្រោះ​សាកសព​ហើយ​ស្អុយ​ទៅ​ហើយ​។

​បើតាមការពីនិត្យនៅ​លើ​ខ្លួន​ជន​រង​គ្រោះ​ គេ​មិនឃើញ​មាន​ស្លាកស្នាម​គួរ​ឱ្យ​សង្ស័យ​ជា​អំពើរ​ឃាតកម្ម​ឬ​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ផ្សេង​ឡើយ​​ ។

អត្ថបទសរសេរ ដោយ